ភាគទី៤០

480 13 1
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី04៖ ស្នេហ៍កំពុងដុះពន្លក (តចប់)

ភាគទី40

ក្រោយគម្រាមអ្នកវាទ៍ទីភាពផ្ទាល់ខ្លួនរបស់ភរិយាគេរួច ដេនក៏ដើរក្រពាត់ដៃតាមពីក្រោយខ្នងរបស់នាងដូចធម្មតាតែភ្នែកក៏សំឡឹងមើលតែនាងរហូតមិនដក មើលយ៉ាងប្រុងប្រយត្ន័បំផុត ចំណែកដាលីឯណោះ នាងមិនបានដឹងថាមុននោះស្វាមីបានធ្វើអ្វីខ្លះ ទើបនាងនៅដើរផ្សាររើសអីវ៉ាន់តាមធម្មតា។
"ដេនហ្អា៎.."
"អឺម?" ខណៈដើរបន្តទៅមុខបានតែប៉ុន្មានម៉ែត្រ ដាលីក៏ស្រាប់តែបែរមកឧទានហៅដេន នាយក៏លើកចិញ្ចើមនិងគ្រហឹមឆ្លើយតបនិងការហៅដោយគ្មានការព្រៀងទុកជាមុនរបស់នាង។ ដាលីច្បូញបបូរមាត់រួចនាងក៏បកត្រឡប់មករកគេ រួចអោបដៃគេជាប់ណែនដូចជាមានអ្វីនៅក្នុងចិត្ត។
"យ៉ាងមិច? មកដើរផ្សារមិនសប្បាយមែនទេ?"
"ឲ្យអូនសប្បាយចិត្តយ៉ាងមិច បើបងមិនដើរជាមួយអូន នៅឆ្ងាយគ្នាដូចពួកយើងជាអ្នកដទៃអ៊ីចឹងនោះ" ដាលីទម្លាក់ទឹកមុខបន្តិច ព្រោះតែនាងមានអារម្មណ៍ដូចជាដេនមិនចង់ដើរជាមួយនាងសោះ ទាំងដែលដេនជ្រើសរើសធ្វើបែបនោះក៏ព្រោះតែគេចង់ការពារសុវត្ថិភាពនាងប៉ុណ្ណោះ។
"បងគ្រាន់តែចង់ឲ្យអូនរើសដើរអីវ៉ាន់ដោយគ្មានភាពទើសទាល់ទេតើ អូនមើលទៅមើល ថ្ងៃនេះផ្សារមានមនុស្សចេញចូលច្រើនណាស់"
"មិនបាច់បកស្រាយទេ ហ៊ឹស" ដេនកាន់តែបកស្រាយ ដាលីក៏កាន់តែបង្ហាញភាពខឹងងក់ងរមកលើនាយលើសមុនទៀត នាងព្រលែងដៃពីគេរួចបោះជំហានចេញទាំងមាត់ក្របួចចូលគ្នាព្រោះខឹង តែនាងធ្វើដូចជាមិនដឹងចិត្តស្វាមីខ្លួនអញ្ចឹង ដេនលូកដៃក្រសោបចង្កេះរួចទាញនាងឲ្យបែរមករកគេជាថ្មី កណ្ដាលចំណោមមនុស្សគ្រប់គ្នាតែម្ដង។
"ដេន..បងចង់ធ្វើអី?"
"ចុះក្រែងអូនចង់បានបែបហ្នឹងហីដាលី? តោះយើងទៅណាបន្តទៀត?" ដេនក៏ទាញនាងមកជិតខ្លួនរួចអោបកាន់ស្មាភរិយាជាប់ ដាលីដំបូងខឹងគេញ័រសាច់ តែពេលនេះបែរជានៅស្ងៀមមិននិយាយអី ព្រោះនាងគ្រាន់តែចង់ដើរជាមួយគេធម្មតា តែដេនក៏ធ្វើហួសការសំណូមពររបស់នាងទៅទៀត។
ប្ដីប្រពន្ធទាំងពីរក៏នាំគ្នាដើរមើលគ្រឿងរបស់ដែលត្រូវការ ជាពិេសសនោះគឺក្រណាត់សម្រាប់យកទៅកាត់សម្លៀកបំពាក់នោះឯង ដាលីនាងក៏ចូលទៅជ្រើសរើសក្រណាត់គ្រប់ពណ៌ស្រស់ស្អាត នាងថែមទាំងលើកវាដាក់លើខ្លួនដេន ដើម្បីមើលពីពណ៌ទាំងនោះថែមទៀត។
"វាជាក្រណាត់ល្អដែលយកចូលមកពីប្រទេសចិន នៅទីនេះអូនក៏អាចរករបស់ប្រើប្រាស់ផ្សេងៗដែលនាំចូលមកពីចិនដូចគ្នាណា៎" ខណៈដាលីកំពុងតែរើសក្រណាត់ ដេនគេក៏បង្ហាញប្រាប់នាងនូវអ្វីដែលគេបានដឹង ហើយអ្វីដែលនាយទទួលបានមកវិញគឺការសំឡឹងមើលពីនាងត្រឡប់វិញ នាងនៅស្ងៀមតែក៏ដាក់ក្រណាត់ចុះលើធ្នើអ្នកលក់វិញ។
"ដេនចំជាមានភ្នែកមុតល្អមែនទែន នេះសុទ្ធសឹងតែជាក្រណាត់ដែលល្អបំផុត ចំណោមក្រណាត់ដែលយកមកលក់នៅទីនេះ"
"បងដូចជាដឹងរឿងអស់ទាំងនេះច្រើនណាស់ ហើយអ្នកមីងអ្នកលក់ក៏ដូចជាស្គាល់បងច្បាស់ទៀត ធ្លាប់មកទិញវាឲ្យស្រីណាមែនទេ?" ដាលីលើកការសង្ស័យដាក់លើដេន តែនាយក៏មិនឆ្លើយអ្វី ដោយគេដើរទៅកាន់ធ្នើផ្សេងរួចរើសមើលក្រណាត់ឯទៀត មិនគិតរវល់ឈ្លោះតបទៅដាលីសោះ។
"ដេនគេជាម៉ូយប្រចាំនៅទីនេះ គេតែងតែមកជួយទិញពួកយើង ទិញហើយក៏យកវាទៅចែកចាយឲ្យអ្នកដែលខ្វះខាតនៅលើកោះនេះ ហើយក៏ចែកឲ្យអ្នកដែលខ្វះខាតនៅលើកោះផ្សេងទៀតផង គេមើលទៅដូចជាកាច តែតាមពិតគេជាក្មេងល្អណាស់ នៅលើកោះនេះនរណាៗក៏ស្គាល់និងគោរពស្រឡាញ់ដេនដែរ ហើយរឿងស្រីញីអ្វី ក្មួយមិនចាំបាច់បារម្ភទេ ព្រោះក្រៅពីម្ដាយគេ គេមិនដែលបណ្ដើររឺក៏នាំស្រីណាទៅក្រៅទេ ហើយក្មួយនាពេលនេះ ទោះជាមិនប្រាប់ក៏គ្រប់គ្នាដឹងថាក្មួយមានទំនាក់ទំនងអ្វីពិសេសជាមួយដេនដែរ" ដាលីនាងក៏ស្ដាប់ការបកស្រាយរបស់អ្នកមីងម្នាក់នោះ រួចចោលភ្នែកមើលទៅអ្នកដែលកំពុងតែឈរទាញក្រណាត់មើលឯណោះ នាងមិននឹកស្មានថាបុរសម្នាក់នេះមានរឿងជាច្រើនដែលគួរឲ្យស្វែងយល់ ហើយការដែលនាងដាក់ការសង្ស័យលើគេមុននោះ នាងដូចជាមានអារម្មណ៍ថាខុសណាស់។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now