ភាគទី៣៣

632 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី33

"ពេលនេះប្រាប់បានទេថានរណាធ្វើអីនាង?" កាលបើឃើញដាលីស្ងៀមស្ងាត់សំឡេងយំ ដេនឌ្រីក៍ក៏ប្រញាប់សួរនាំរកហេតុផលពីនាងតែម្ដង ដៃគេអោបនាងជាប់លួងលោម ចំណែកខួរក្បាលព្យាយាមនឹករកមើលថានរណាដែលបាត់ពីពិធីជប់លៀងខ្លះ ដាលីនាងជាមនុស្សដែលមិនងាយចាញ់សម្ដីនរណាទេ តែនេះដល់ថ្នាក់នាងបាក់ស្បាតដល់អង្គុយសំកុកបែបនេះទៅហើយ បានន័យថាអ្នកដែលនិយាយនោះពិតជានិយាយអ្វីមិនធម្មតាទេ។
"មិនមានអីនោះទេ បាននាយបកស្រាយបែបនេះ ខ្ញុំក៏អស់ចិត្តហើយដែរ" ប្លែក! លើកនេះនាងមិនព្រមបង្ហើបប្រាប់ថានរណាជាអ្នកនិយាយអ្វីនោះទេ នាងថែមទាំងនិយាយវាទាំងស្ងប់អារម្មណ៍ជាទីបំផុត ដាលីនាងចង់បញ្ចប់សម្ដីដែលស៊ូរីបាននិយាយជាមួយនិងនាងត្រឹមនោះ តែដេនឌ្រីក៍គេមិនបានគិតដូចជានាងនោះទេ អ្នកដែលមានបំណងមិនល្អនឹងធ្វើខុសត្រូវតែទទួលស្គាល់កំហុសហើយសុំទោស មិនអាចឲ្យរំលងផុតដោយងាយៗបែបនេះទេ។
"ដាលី.."
"ខ្ញុំពិតជាមិនអីពិតមែនណាដេន.. ខ្ញុំមិនអីទេ" មាត់ខំប្រកែក តែក្រសែភ្នែកនាងក៏បញ្ជាក់ប្រាប់ន័យសេចក្ដីផ្សេងពីនោះ ដាលីងាកភ្នែកគេចពីគេ ដោយរុលខ្លួនដេកបែរខ្នងទៅម្ខាងជំនួសវិញ។
(នាងស្មានតែបងដេនព្រមសែនជាមួយនាងព្រោះតែស្រឡាញ់តាំងពីដំបូងអ៊ីចឹងហ្អី?)
(នាងគ្មានថ្ងៃអាចយកបានបេះដូងបងដេនឡើយ អូ!មែនហើយ.. បងដេនក៏ធ្លាប់និយាយប្រាប់យើងពីមុនដែរថាគាត់គ្មានថ្ងៃស្រឡាញ់ស្រីណាម្នាក់នោះទេ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលបងដេនយកស្រីផ្សេងមកកំដរសិចនៅលើកោះនេះ.. ចាត់ទុកថាពេលនេះវាជាដំណើរកំសាន្តមួយរយៈពេលសម្រាប់នាងទៅចុះ ព្រោះពេលដែលគាត់អស់ចិត្ត នាងក៏នឹងត្រូវខ្ទាតចេញយ៉ាងប្រាកដ..)
ទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ ខណៈដែលនាងកំពុងតែដេកបែរខ្នងដាក់គេឯណោះ នាងព្យាយាមហាមឃាត់ខ្លួនឯងមិនឲ្យគិត មិនឲ្យស្ដាប់អ្វីដែលស៊ូរីបាននិយាយនៅគ្រានោះ តែខួរក្បាលនាងនៅតែបន្តរំលឹករហូត រំលឹកប្រាប់ថាការដែលគេធ្វើមកលើនាងកន្លងមក មិនមែនព្រោះតែការស្រឡាញ់ តែក៏ព្រោះការអាណិតនិងទំនួលខុសត្រូវតែប៉ុណ្ណឹង។
(ចុះបើសិនជាគ្រប់យ៉ាងវាគ្រាន់តែកើតចេញពីការអាណិតមែននោះ... ឲ្យខ្ញុំធ្វើយ៉ាងមិចទៅដេន?)

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now