ភាគទី៤៧

428 18 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី47

ប្រាវ!
ការមកដល់របស់ហ្វ្រេដគឺជារឿងដែលដាលីស្អប់បំផុត និងមិនចង់ឲ្យកើតឡើង ពិសេសនៅក្នុងផ្ទះរបស់នាង។ ដំបូងនាងប្រាសខ្លួនដេកទៅម្ខាងទៅហើយ តែលឺសំឡេងរបស់គេ វាក៏ធ្វើឲ្យដាលីស្ទុះក្រោករួចទាញរបស់របរបោកប្រាស់ ទុកជាការដេញគេចេញពីទីនោះ។
"មើលថែនាងឲ្យល្អផង យើងទៅសិនហើយ"
"បាទ៎" ហ្វ្រេដមកអើតដាលីតែមួយភ្លែត គេក៏នាំខ្លួនត្រឡប់ចេញទៅវិញ គេមិនបានកើតចិត្តសង្ស័យរឺក៏ឆ្ងល់អ្វីទាក់ទងនិងដុកទ័រប្លែកមុខម្នាក់នេះទេ ព្រោះដេនពេលនេះខុសដាច់ឆ្ងាយពីដេនកាលពីមុនណាស់ គេស្គមជាងមុន មានដុះពុកចង្ការ មានលែនភ្នែកពណ៌ផ្សេងកាន់តែធ្វើឲ្យគេមើលទៅខុសប្លែកជាងមុនថែមទៀត។

ព្រូស!ផឹប
ខណៈពេលដែលហ្វ្រេដដើរចេញទៅទាំងមិនអស់អាល័យ គេក៏ដើរទៅប៉ះគ្នានិងស្រីតូចម្នាក់ទៀតដែលទើបតែដើរចូលមក នាំឲ្យនាងអស់ជើងដួលសង្កត់លើគេលាន់ផឹប ហ្វ្រេដលើកដៃម្ខាងកាន់ប៉ះក្បាលផ្នែកខាងក្រោយរបស់ខ្លួនឯង ចិញ្ចើមគេម្ខាងលើកខ្ពស់ព្រោះក្បាលផ្នែកខាងក្រោយក៏ឈឺ ខ្លួនផ្នែកខាងលើក៏ធ្ងន់ដូចជាធ្លាក់អ្វីមកសង្កត់។ ហ្វ្រេដព្យាយាមហើបត្របកភ្នែកឡើង មុននិងប្រឈមជាមួយនិងកែវភ្នែកភ្លឺចិញ្ចាចរបស់មនុស្សម្នាក់ដែលនៅច្រតទប់ទ្រូងគេទាំងអាការៈភ័យខ្លាចនោះ។
"ឲ្យ..ឲ្យខ្ញុំសុំទោស! ខ្ញុំ..ខ្ញុំរវល់តែមើលផ្ទះទើបមិនបានឃើញអ្នកប្រុស" ហ្វ្រេដមិនទាន់ទាំងបានហាស្ដីអ្វីសូម្បីតែមួយម៉ាត់ តែហ្វាន៍លីង នាងក៏បែរជានិយាយសុំទោសយ៉ាងប៉បោច ហើយក៏ព្យាយាមត្រសុលរាងកាយក្រោកចេញពីលើខ្លួនរបស់ហ្វ្រេដ ថ្ពាល់នាងទាំងសងខាងក៏ឡើងក្រហមដូចជាម្ទេស ត្បិតមុននេះនាងសំឡឹងមើលមុខគេជិតៗខ្លាំងពេកជាលើកដំបូង។
"អ្នកប្រុស..ឲ្យខ្ញុំជួយលើកទេ?" អ្នកម្ខាងទៀតមិនបាននិយាយ តែក៏បោះដៃឡើងឲ្យនាងជួយលើកគេ ហ្វាន៍លីងមិនបង្អង់ក៏ចូលទៅចាប់កាន់បាតដៃក្រាស់រួចលើកគេឡើងទាំងងឺងក្បាលព្រោះខ្លួនគេគឺធ្ងន់ នាងលើកគេឡើងរួចចាំទាល់តែហ្វ្រេដឈរហ្នឹងខ្លួន ទើបនាងប្រញាប់អោនក្បាលសុំទោសម្ដងទៀត។
"ថ្ងៃក្រោយឲ្យប្រយត្ន័ប្រយ៉ែងផង នេះបើយើងបោកក្បាលហើយកើតឆ្កួត យើងច្បាស់ជាចាប់នាងធ្វើប្រពន្ធ បម្រើយើងមួយជីវិតជាមិនខានទេហ្វាន៍លីង" ហ្វ្រេដបោះសម្ដីតែប៉ុណ្ណេះ រួចក៏ដើរចេញធ្វើដូចជាគេមិនបាននិយាយអ្វីដែលគួរឲ្យគិតសោះ ខុសពីអ្នកទទួលស្ដាប់មុននោះ នាងក៏ឈរភាំងភ្លឹក ត្បិតលឺសព្វនាមមួយដែលនាងមិនធ្លាប់លើពីមាត់គេមកលើនាងសោះ។
"ចាប់ធ្វើ..ធ្វើប្រពន្ធហ្អេស៎?" មាត់ឧទានសព្វនាមដដែល តែថ្ពាល់ទាំងគូក៏បែរជាឡើងកម្ដៅនាំឲ្យកាន់តែក្រហមច្រាលថែមទៀត សម្រាប់ហ្វ្រេដ វាអាចជាពាក្យលេងសើច តែសម្រាប់មនុស្សដែលលួចចាប់ចិត្តលើគេ លឺបែបនេះវាដូចជាព្រួយបាញ់ទម្លុះបេះដូងនាងអ៊ីចឹង។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now