រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី07៖ នារីខួរក្បាលទទេស្អាតភាគទី74,75,76
ម៉ោង4ភ្លឺ- អាផាតមិនហ្វ្រេដ
សង្គ្រាមសិចលើគ្រែដែលក្ដៅគគុកក៏ត្រូវបញ្ចប់ ពេលដែលម្ចាស់ហ្គេមជួបនូវភាពឆ្អែតឆ្អន់និងរាងកាយដៃគូម្ខាងទៀត ជំនួសឲ្យការទម្លាក់ខ្លួនដេកសម្រាកយកកម្លាំង ហ្វ្រេដក៏ទៅអង្គុយលើសាឡុងពូកទាំងចង្កេះរុំពទ្ធ័ត្រឹមកន្សែងពោះគោមួយជាប់ចង្កេះ គេលើកវីស្គីមួយកែវឡើងចិបផឹក រំសាយអារម្មណ៍ស្រៀវស្រាញសេសសល់តិចតួច ភ្នែករំពៃសំឡឹងមើលទៅផ្ទៃមេឃតាមប្រឡោះបង្អួច រួចក៏គិតពីស្រីម្នាក់ផ្សេងពីអ្នកគេឡើងគ្រែជាមួយទៅវិញ។
"ថ្មើរនេះអូនគេងស្រួលរឺអត់ហ្នឹង? ដាលីរបស់បង" មួយម៉ាត់ដាលី ពីរម៉ាត់ដាលី ខួរក្បាលគេនាពេលនេះគឺពោរពេញទៅដោយវត្តមាននាង ការដែលគេមានបញ្ហាជាមួយគ្រួសាររបស់នាង មិនមែនបានន័យថាគេនឹងកាត់ចិត្តបំភ្លេចនាងនោះទេ ស្ថានការណ៍កាន់តែលំបាក គេក៏កាន់តែប្រាថ្នាចង់បាននាងថែមទៀត។
"បងនឹងទៅរកអូនដាលី អូនចាំបងបន្តិចទៅណា ដឹងទេ..មនុស្សល្អរបស់បង" សម្ដីនិយាយទាំងប៉ុន្មានរបស់ហ្វ្រេដមិនលឺខ្លាំង តែក៏សមល្មមអាចឲ្យអ្នកដែលទ្រោមខ្លួនដូចត្រូវគេវាយ20-30ដំបងនោះស្ដាប់លឺ ហើយក៏ឈឺចិត្តមិនស្ទើរ ហ្វាន៍លីងក្ដាប់មាត់ព្យាយាមទប់ទឹកភ្នែក រាងកាយស្រស់ផូរផង់ដែលនាងព្យាយាមថែរក្សាតាំងតែពីក្មេង ថែរក្សាទុកប្រគល់ឲ្យមនុស្សដែលនាងស្រឡាញ់ក្នុងពេលវេលាដ៏សាកសមណាមួយ ពេលនេះនាងក៏បានប្រគល់វាឲ្យមនុស្សដែលនាងស្រឡាញ់ពិតមែន តែគេមិនបានផ្ដល់តម្លៃឲ្យភាពបរិសុទ្ធរបស់នាងយ៉ាងសាកសមទេ ត្រឡប់ចុះឡើង នាងក៏ដូចជាក្រដាសដែលគេជូតម្ដងហើយក៏បោះចោលក្នុងធុងសម្រាម គ្មានតម្លៃឲ្យគេគិតសោកស្តាយថានឹងចង់ប្រើប្រាស់វាម្ដងទៀតទេ។
"អ្ហឹក.." ដោយសារតែភាពឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្តរួមរឹតដល់ហ្វាន៍លីងខ្លាំងពេក ទើបនាងតូចធ្លោយមាត់បញ្ចេញសំឡេងយំមួយសំឡេង តែវាក៏គ្រប់គ្រាន់អាចឲ្យអ្នកអង្គុតក្រេបស្រានឹកដល់ស្រីខ្លួនប្រាថ្នានោះបានលឺច្បាស់ ហើយនិងងាកបែរមើលមកនាង ក្រសែភ្នែកភ្លឺថ្លាពេលនឹកដល់ដាលីក៏រលាយបាត់អស់ ជំនួសមកវិញនូវក្រសែភ្នែកទទេស្អាត ហើយក៏មើលទៅដូចជាធុញទ្រាន់ថែមទៀត។
"ងើបឡើងងូតទឹក ចាំយើងជូននាងទៅផ្ទះ"
"មិនចាំបាច់ទេ.. ខ្ញុំជិះឡានក្រុងទៅដោយខ្លួនឯងបាន" សម្ដីខ្សាវៗបង្ហាញភាពហត់នឿយនិងទង្វើខុសទំនងរបស់គេទីបំផុតក៏បន្លឺចេញពីមាត់របស់នាងតូចដែលតែងតែស្របនឹងនៅខាងគេរហូតមក ហ្វ្រេដដំបូងគេក៏គិតថាមិនខ្វល់ដែរ តែក្រោយលឺនាងនិយាយដូចជាស្អប់ខ្ពើមគេបែបនេះ កំហឹងឆាបឆួលពីការដែលគេគ្មានសិទ្ធិលើដាលី បូកផ្សំនិងរឿងនេះទៀត អូសទាញនាំគេឲ្យក្រោកទៅចាប់ទាញដៃអ្នកដែលហៀបក្រោកឡើងនោះទាំងកម្រោល។
"នាងនិយាយចេញមកធ្វើដូចជាស្អប់ខ្ពើមយើងម៉្លេះ? យ៉ាងម៉េចស្ដាយក្រោយដែលឡើងគ្រែជាមួយយើងមែនទេ? យើងដឹងថាអាពាក្យស្រឡាញ់ខ្មោចយ៍របស់នាងហ្នឹង គឺវាគ្មានរូបរាងទេ" ការមាក់ងាយភាពបរិសុទ្ធរបស់នាងតែមួយមុខវាមិនគ្រប់គ្រាន់ ឆ្អែតឆ្អន់សម្រាប់គេទេមែនទេ? ទើបបានជាពេលនេះគេនៅមើលងាយក្ដីស្រឡាញ់ស្មោះត្រង់របស់នាងទៀត?
"ហេតុអីទើបខ្ញុំស្អប់ខ្ពើម? រឿងរ៉ាវដែលកើតឡើងមុននេះវាមិនមែនជាអ្វីដែលខ្ញុំចង់ឲ្យកើតឡើងទេ លោកគិតថាសិចដែលកើតឡើងមុននេះវាជារឿងសប្បាយសម្រាប់លោក ពិតទេ? តែសម្រាប់ខ្ញុំ.. សម្រាប់ខ្ញុំវាជាការរំលោភបំពាន លោកមានលឺទេ អ្ហឹក អឹក!" ហ្វាន៍លីងស្រែកយំនៅចំពោះមុខហ្វ្រេដ តែសំឡឹងស្រែករបស់នាងត្រូវខ្ជឹបវិញដោយការច្របាច់ក្ដាប់ ដោយដៃរបស់ហ្វ្រេដ គេខឹងនឹងភាពច្រឡើងខាងរបស់នាង ការដែលនាងហ៊ានស្រែកគំហកដាក់គេទាំងមិនប្រមាណខ្លួនបែបនេះ។
"រំលោភបំពាន? មនុស្សស្រីលំដាប់នាងបានប្រុសអ្នកមានដេកជាមួយបែបនេះ គួរតែមានមោទនភាព.. អា៎ រឺមួយក៏នាងចង់បានលុយដោះដូរជាមួយវា? ផាច់!" ហ្វ្រេដនិយាយចប់ ដៃហ្វាន៍លីងក៏យារវ៉ាត់គេមួយកំផ្លៀងលាន់ផាច់តែម្ដង នាងយំៗដល់ថ្នាក់រីងស្ងួតទឹកភ្នែកស្លាប់ហ្នឹងកន្លែងទៅហើយ ហេតុអី? ហេតុអីក៏គេធ្វើឲ្យនាងមានអារម្មណ៍ស្អប់ ស្អប់ហើយក៏ខឹងខ្លួនឯងដែលពីមុនធ្លាប់ដាក់ចិត្តស្រឡាញ់គេអស់ពីពោះ ជួយគេមិនខ្លាចស្លាប់រស់ តែអ្វីដែលគេតបស្នងមកនាងវា គឺនាងប្រៀបដូចជាសម្រាមសង្គមដែលហើរឆ្លងកាត់មុខគេ។
ក្រឺង!ក្រឺង..
ការនិយាយត្រូវគ្នាត្រូវរំខានដោយការខលចូលរបស់មនុស្សម្នាក់ ហ្វ្រេដព្រលែងដៃពីកញ្ចឹងករហ្វាន៍លីង តែក៏ប្ដូរមកជាច្របាច់កាន់ដើមដៃនាងជំនួស គេចុចបើកវីដេអូខលនិយាយគ្នាដូចជាធម្មតា មិនបានគិតថាអ្នកដែលនៅចំពោះមុខគេកំពុងតែមានសភាពបែបណាទេ។
(ថ្ងៃនេះលេងហ្គោល៍ទេ?)
(អេ៎!មើលទៅមុខឯងដូចមិនសប្បាយចិត្តសោះ ក្រែងទើបតែដេកជាមួយស្រីនៅអាផាតមិនហើយមិនអ៊ីចឹងហ្អេស៎អាហ្វ្រេដ?)
សំនួរសួរនាំរបស់អ្នកម្ខាងទៀតក៏នាំឲ្យហ្វាន៍លីងភ្លឺភ្នែកទែង នេះគេយករឿងដែលគេដេកជាមួយនរណាម្នាក់ប្រាប់ទៅមិត្តរបស់គេមែនទេ? ហ្វ្រេដបែរភ្នែកសំឡឹងមើលទៅហ្វាន៍លីង រួចទល់អណ្ដាតធ្វើមុខបែបធុញៗបែរទៅកាំមេរ៉ាវិញ។
"ស្រីមិនត្រូវចិត្ត គ្មានអារម្មណ៍ត្រេកត្រអាលស្អីទេ"
ផាច់!
ម្ដងនេះហ្វាន៍លីងក៏ប្រើកម្លាំងដៃអស់ គ្រវាសដកខ្លួនចេញពីហ្វ្រេដរួចយារដៃទះគេមួយកំផ្លៀង រួចប្រញាប់រត់ទៅទាញយកខោអាវខ្លួនដែលសេសសល់រត់ចេញ ហ្វ្រេដនៅស្ងៀមទ្រឹងក្នុងសភាពងាកបែរមុខម្ខាងក្រោយពីត្រូវគេទះ នាយខាំសង្គ្រឺតធ្មេញខ្លួនឯងទៅមកទាំងខឹងសម្បារខ្លាំងមែនទែន។
"ចង្រៃយ៎! ប្រាវ៎" ហ្វ្រេដស្រែកគំហកមួយទំហឹង រួចបោកទូរសព្ទ័នៅនិងដៃចោលទាំងគ្មានស្ដាយស្រណោះ គេស្អប់បំផុតពេលមាននរណាម្នាក់ប្រឆាំងនិងគេ ហើយក៏ស្អប់អ្នកដែលចាកចេញពីគេ គឺស្អប់បំផុត។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Любовные романыគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង