ភាគទី២៨

623 20 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី28

ហាំ! អ្ហឺម..
"ញ៊ាំតាមសម្រួល យើងមិនដណ្ដើមនាងទេ" ពីអ្នកដែលគិតតែពីអង្គុយខ្វល់ខ្វាយ បាយមិននឹកទឹកមិនស្រេក ពេលនេះដាលីនាងក៏បែរជាអង្គុយដួសអាហារញ៊ាំពេញៗមាត់ ព្រមទាំងគ្រហឹមធ្វើដូចអាហារទិព្វដែលមានរសជាតិឆ្ងាញ់អ៊ីចឹង។ ដេនឌ្រីក៍ជាអ្នកឈរអាំងសាច់ក្បែរចង្ក្រានដែលបែរមុខទៅសមុទ្រឯណោះ ចំណែកឯដាលី នាងក៏អង្គុយលើគ្រែរនាបក្រោមផ្ទះហើយដួសញ៊ាំពេញៗមាត់តែម្ដង។
"នរណាឲ្យនាយធ្វើសាច់ឆ្ងាញ់ធ្វើអី? ហាំ..ឆ្ងាញ់មែនទែននៀក៎" ដាលីឆ្លើយតបជាមួយគេ ទាំងមានទំពារណែនដូចជាកូនក្មេងមិនដឹងខ្យល់អីសោះ ដេនឌ្រីក៍ឈរអាំងសាច់បណ្ដើរ ភ្នែកងាកមើលទៅអ្នកកំពុងតែញ៊ាំបណ្ដើរ បានឃើញនាងសប្បាយរីករាយនិងការញ៊ាំអាហារឡើងវិញបែបនេះគេក៏បានធូរចិត្តបន្តិច ព្រោះកាលពីល្ងាច ពេលដែលលោកអុំមេភូមិប្រាប់ថានាងមិនញ៊ាំអ្វីសោះ នាយក៏នៅមិនសុខ ហើយគេក៏មើលមកនាងមានអារម្មណ៍ថាស្គមអស់ ទាំងដែលនាងខានញ៊ាំត្រឹមតែមួយថ្ងៃសោះ។
"បើឆ្ងាញ់ក៏ញ៊ាំឲ្យច្រើនទៅ នេះយើងខំលាយគ្រឿងសាច់ឡើងមួយចានធំនៀក៎" គេនិយាយរៀបរាប់ ថែមទាំងលើកចានសាច់បង្ហាញដល់ដាលីទៀត នាងក៏ដកឃ្លាពីការញ៊ាំបន្តិច រួចងើបមុខមើលទៅកាន់អ្នកកំពុងតែឈរមុខភ្នក់អាំងសាំងឲ្យនាងឯណោះ ស្រីតូចបោះជំហានចុះពីគ្រែរនាបក្រោមផ្ទះរួចក៏សម្ដៅចូលទៅរកនាយទាំងដៃកាន់ចានសាច់ឆ្អិនទៅជាមួយផង។
"ហ៊ឹម? ឡើងមកធ្វើអី? ខ្វះអីប្រាប់មក ចាំយើងយក អឹប.." ឃើញនាងក្រោកឡើងដើរមករកខ្លួន ដេនឌ្រីក៍ក៏ប្រញាប់ហាមឃាត់ តែការហាមាត់ហាមក៏ហុចឱកាសឲ្យដាលីដួសសាច់មួយដុំញ៉ុកមាត់នាយភ្លុចតែម្ដង ដេនបើកភ្នែកធំៗទាំងភ្ញាក់ តែក៏បែរទំពារសាច់មិននិយាយអ្វីវិញ ព្រោះគេអាចខឹងនាងបានយ៉ាងមិច បើនាងកំពុងតែញញឹមខ្ជឹប ពេលបញ្ចុកគេបែបនេះ។
"ទំពារឲ្យលឿនទៅ ខ្ញុំនឹងអាលបញ្ចុកនាយទៀត នាយជាអ្នកមកពីឆ្ងាយក៏ប្រហែលជាមិនទាន់បានញ៊ាំអីដូចគ្នា ទំពារឲ្យលឿនទៅ.." ដេនមិននិយាយអី តែគេក៏ធ្វើតាមការប្រាប់របស់ដាលី គេទំពារញាប់មាត់រហូតទាល់តែអស់ ដាលីឯណោះក៏ចាប់សាច់ដាក់ចូលមាត់នាយជារឿយៗព្រមជាមួយនិងស្នាមញញឹម អាហារពេលល្ងាចមានគ្នាតែពីរនាក់ តែវាក៏មានន័យខ្លាំង ត្បិតថាពួកគេបានឃើញគ្នាញ៊ាំអាហារយ៉ាងឆ្ងាញ់មាត់ទាំងអស់គ្នា ហើយវាក៏ជាពេលវេលាល្អសម្រាប់បង្កើតអនុស្សាវរីយ៍រវាងពួកគេដូចគ្នាដែរ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now