ភាគទី៦៣,៦៤

474 18 0
                                    

អានរួចcmtម្នាក់មួយផង យប់នេះដល់ភាគរន្ធត់ញាប់ញ័រហៃ..

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (តចប់)

ភាគទី63,64

"បងនៅទីនេះជាមួយអូនហើយដាលី.. អូននឹងមិនអីទេ" ការអោបក្រសោបពាក្យលួងលោម សមតែធ្វើឲ្យចិត្តនាងបានធូរស្រាលខ្លះ តែអត់ទេ!នាងមិនបានធូរស្រាលចិត្តអីមួយចុងក្រចកទេ កាន់តែឃើញថាគេស្រឡាញ់ បារម្ភ ព្រមទាំងមានៈចង់នៅជាមួយនាង ដាលីក៏កាន់តែអួលណែនក្នុងទ្រូងថែមទៀត។
"បងមិនអាចមានរឿងអ្វីកើតឡើងទេដេន បងនៅមានប្អូនៗមានអុំៗអ្នកភូមិនៅរង់ចាំ"
"ចុះអូនមិនគិតថាអូនក៏មានអ្នករង់ចាំដែរទេហ្អេស? បងនៅចាំអូន ជីវិតគ្រួសារតូចមួយដែលពួកយើងចង់បាន អនាគតកូនតូចៗដែលរត់ត្រុកៗតាមប៉ានិងម៉ាក់នៅឯមាត់សមុទ្រ.. អូនមិនចង់ឲ្យរឿងទាំងអស់នោះកើតឡើងទេមែនទេដាលី?" ដេនឌ្រីក៍កាន់តែនិយាយ អ្នកម្ខាងទៀតកាន់តែសម្រក់ទឹកភ្នែកមកខ្លាំងជាងមុនទៅទៀត នាងក្រវីក្បាលតិចៗទាំងដែលចិត្តនិងបេះដូងពិតជាចង់ឲ្យមានថ្ងៃនោះខ្លាំងណាស់ នាងចង់សាងគ្រួសារជាមួយគេ ចង់មានកូនដែលជាសាច់ឈាមរវាងពួកគេ តែនាងមិនដឹងថាព្រហ្មលិខិតបានចារទុករឿងទាំងអស់នេះឲ្យកើតឡើងលើពួកគេរឺមួយក៏អត់ទេ។
"ព្រះអើយ.." ដេនចូលមកទាំងមិនមានភាពភ័យខ្លាច តែអ្នកឯទៀតដែលចូលមកតាមក្រោយគេ ជាពិសេសគឺមាល៍លីន នាងសឹងតែទន់ជង្គង់កាលបើឃើញប្អូនថ្លៃស្រីត្រូវចងរុំដោយគ្រាប់បែកឯណោះ ដាលីដកខ្លួនពីការអោបដេនរួចសំឡឹងមើលទៅមាល៍លីនទាំងញ័របបូរមាត់ អ្នកម្ខាងទៀតឯណោះរកកលចង់ដួលទៅហើយ តែសំណាងល្អបានទាហ៊ានម្នាក់ជួយទប់ខ្លួននាងជាប់។
"បងជុងមិនបាននៅទីនេះទេបងមាល៍...ពួកគេយកបងជុងទៅកន្លែងផ្សេងហើយ ហ៊ឹក" ដាលីនិយាយមិនទាន់ចប់ អ្នកដែលនៅឆ្ងាយនោះក៏ចូលមករកនាងម្នាក់ទៀត ម្ដងនេះដាលីនាងក៏កាន់តែតឹងចិត្តថែម ព្រោះមិនមែនតែដេនម្នាក់ដែលឯងមានគ្រោះថ្នាក់ បងស្រីជាទីស្រឡាញ់នាងក៏អាចមានគ្រោះថ្នាក់ម្នាក់ទៀតដែរ។
"បងមាល៍..បងចូលមកធ្វើអី? បងឆាប់ចេញទៅ ហើយក៏យកដេនទៅជាមួយផង ហ៊ឹក"
"ពួកបងនឹងមិនទៅណាទាំងអស់ណាដាលី.. ពួកបងនឹងនៅរង់ចាំរហូតទាល់តែគេមកជួយអូនបាន ពួកលោក ឆាប់ហៅអ្នកជំនាញដោះគ្រាប់មក ឲ្យឆាប់ឡើង"
"បាទ ម៉ាដាម" ម្នាក់ក្នុងចំណោមទាហ៊ានអាល់ហ្វាទាំងអស់ក៏ប្រញាប់ចេញទៅក្រៅ រួចក៏ធ្វើការទាក់ទងហៅជំនួយតាមបញ្ជាភរិយារបស់ឧត្តមសេនីយ៍ភ្លាមៗមិនចាំយូរ។
"បងមាល៍គួរតែទៅរកបងជុង ពួកគេយកបងជុងទៅបាត់តាំងតែពីព្រឹកព្រលឹមម៉្លេះ បងក៏អ៊ីចឹងដែរដេន.."
"ហេតុអីក៏ជាបងដែរដាលី?" ដោយសារតែនាងចេះតែចចេសដេញគេម្ដងជាពីរដង ទើបដេនប្រញាប់សួរនាំនាងទាំងសញ្ញាសួរលោតពេញលើក្បាល ដាលីក៏សំឡឹងមើលទៅគេ រួចញញឹមមុននិងលូកដៃទៅកាន់ប៉ះថ្ពាល់ស្វាមីជាប់នាងកាន់អង្អែលថ្ពាល់គេរួចក៏បង្ហាញស្នាមញញឹមស្រស់បំព្រងមួយទៅកាន់គេ ហាក់បីដូចជាមានរឿងល្អអ្វីអាចមកលាងជម្រះទុក្ខលំបាកធំប៉ុនភ្នំនាពេលនេះអ៊ីចឹង។
"បងនៅចាំរឿងដែលអូននិយាយប្រាប់បងថាបងហ្គុកមានប្អូនម្នាក់ដែលស្លាប់បាត់បង់ជីវិតនោះទេ? តាមពិតគេមិនបានស្លាប់ទេ គេគឺនៅរស់ ហើយគេម្នាក់នោះក៏កំពុងតែឈរនៅចំពោះមុខអូននេះឯង"
"ដេន..អូនរកគ្រួសារពិតប្រាកដរបស់បងឃើញហើយ បងជាទាយាទបន្ទាប់របស់ត្រកូលហ្សាម៊ែនតូស បងជាប្អូនប្រុសបង្កើតរបស់បងហ្គុក" ដាលីនិយាយបកស្រាយគ្រប់សព្វបែបយ៉ាងទៅកាន់ដេនឌ្រីក៍ ការបកស្រាយរបស់នាងក៏នាំឲ្យអ្នកម្ខាងទៀតធីងធោង ស្រាលខ្លួនព្រោះវាជារឿងដែលនាយស្មានមិនដល់ទាល់តែសោះ គ្រួសារដែលគេព្យាយាមតាមរក គ្រួសារដែលគេគិតថាប្រហែលជាគ្មានរូបរាងពិតប្រាកដ តែពេលនេះគេក៏បានជួប ហើយគ្រួសារនោះក៏គ្មាននរណាឆ្ងាយ ក្រៅពីអ្នកដែលតាមប្រមាញ់គេដូចជាសត្វតិរច្ឆានកន្លងមក។
"បង..បងគួរតែសប្បាយចិត្តដេន បងគួរតែ..ហ៊ឺ"
"ដាលី? ដាលីអូនកើតអីហ្នឹង? ដាលី?" អ្នកអង្គុយឲ្យដេនអោបសុខៗ និយាយបកស្រាយសុខៗក៏ស្រាប់តែដួលគ្រេងទៅលើដៃរបស់កាយមាំ មាល៍លីនក៏ជាអ្នកស្រែកឡើងខ្លាំងៗស្របនិងដេនឌ្រីក៍ស្រវ៉ាទាញនាងអោបជាប់ណែន សភ្នែកដូចជាចាន។
"ដាលី..ដាលីអូននឹងមិនអីទេណា៎" ដៃម្ខាងទប់ស្មានាង ដៃម្ខាងទៀតក៏លូកលាត់ដៃរ៉ូបដាលី បង្ហាញឲ្យឃើញពីរបួសដែលមានរុំក្រណាត់ស្ដើង តែក៏បង្ហាញពីស្នាមនៃគ្រាប់កាំភ្លើងយ៉ាងច្បាស់ក្រឡែត ដៃដែលទប់នាងក៏ក្ដាប់ណែន បង្ហាញភាពខឹងសម្បារនិងគំនុំគុំកួនដែលគេមានយ៉ាងក្រាស់ក្រែលទៅកាន់ត្រកូលរូម៉ាណូនោះ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now