ភាគទី៣៩

500 14 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី04៖ ស្នេហ៍កំពុងដុះពន្លក (ត)

ភាគទី39

"ដេន..គឺកោះខាងមុខនោះមែនទេ?" ខណៈដេនឌ្រីក៍រវល់តែចោលភ្នែកសំឡឹងគយគន់ទៅកាន់ភរិយា នាងតូចដែលមិនដឹងខ្លួនថាគេមើលនោះក៏បែរចង្អុលទៅកាន់កោះដែលនៅនិងមុខខ្លួនឯណោះ ដេនប្រញាប់លុបចោលការគិតទាំងអស់ រួចងាកបែរមើលទៅកោះជិតខាងដែលខ្លួនមកនោះ។
"ពិតមែនហើយ គឺកោះនេះ..អេ៎ នេះអូនពូកែសង្កេតដល់ហើយណ៎" ដេនក៏ក្រោកពីកន្លែងខ្លួន រួចចូលមកជិតអ្នកដែលកំពុងតែប្រម៉ែប្រមូលអីវ៉ាន់ឯណោះ ដាលីនាងរៀបចំគុជអង្កាំដែលនាងគាស់បានដាក់ចូលក្នុងប្រអប់ រួចបើកចន្លោះទូកនឹងដាក់វាទុក ត្បិតវាជារបស់មានតម្លៃ មិនអាចយកទៅតាមខ្លួនផ្ដេសផ្ដាសនោះទេ។ ដេនឌ្រីក៍មកឈរនៅឯក្បាលទូក បោះខ្សែចងទប់និងឈើមាត់ច្រាំង តែក៏មិនទាន់ចុះ គេងាកបែរភ្នែកមើលទៅអ្នកនៅកន្ទុយទូកឯណោះ រង់ចាំទាល់តែនាងមកទើបគេចុះ។
"អ្នកបងដាលីអើយ ឲ្យឆាប់រួសរ៉ាន់មក មានគេចាំនៅក្បាលទូកឯណេះ.."
(អូខេៗ ខ្ញុំទៅហើយស៊ុងគី)
តាំងពីបងធំនិងប្រពន្ធចុះអេតាសុីវិលរួចមក អ្នកជាកូនចៅឯណោះក៏បានដៃញ៉ោះលេងរហូតមិនលួសថ្ងៃសោះ ជាពិដេគឺស៊ុងគីនេះឯង ព្រោះគេជាអ្នកជំនិតជាងគេរបស់ដេន ហើយគេក៏តែងតែនៅជាឆ្អឹងទទឹងកររបស់ប្ដីប្រពន្ធមួយគូនេះ អ៊ីចឹងឱកាសញ៉ោះរបស់គេក៏មានច្រើនគួរសម។
ដេនឌ្រីក៍គេមិនមាត់ករអ្វីទាំងអស់ តែភ្នែកក៏បាញ់សំឡឹងចំមុខរបស់ស៊ុងគី សំឡឹងដោយប្រើក្រសែភ្នែកកាចដែលនាំឲ្យអ្នកលេងសើច សើចលែងសម ស៊ុងគីអោនក្បាលដាក់ចៅហ្វាយរួចក៏ប្រញាប់ត្រសុលដើរទៅរកកាប៊ូនទូកវិញ ខណៈដាលីនាងចេញមកដល់ល្មម។
"អោវ! ស៊ុងគីអត់ទៅជាមួយពួកយើងទេហ្អេស៎?"
"គេមិនដែលទៅណាចោលទូកទេ ក្មេងកំពុងតែមានទម្លាប់ល្អ កុំនាំអាតគេ"
"បាទ៎ អ្នកបងដាលីនិងបងធំទៅចុះ ចាំខ្ញុំចាំទូកនិងចាក់ប្រេងរង់ចាំណា៎" ស៊ុងគីឆ្លើយបែបសំឡេងធម្មតា តែថាទឹកមុខគេក៏បង្ហាញពីការអាក់អន់ស្រពន់ចិត្ត ដែលដេនឌ្រីក៍អាចនឹងមើលរំលង តែដាលីនាងមិនបានមើលរំលងទេ នាងមើលទៅស៊ុងគីហើយក៏ដឹងថាគេពិតជាចង់ទៅច្រាំងកម្រិតណា៎ តែល្បាក់ថាបងធំបញ្ជាមិនឲ្យគេទៅហើយ គេម៉េចនឹងហ៊ានប្រឆាំងបញ្ជានោះ?
"ដេន! ថ្ងៃនេះអូនអាចយកស៊ុងគីទៅជាមួយបានអត់?" ខណៈកាយត្រូវដេនត្រកងចុះពីទូក ដាលីទម្លាក់ដៃអោបកញ្ចឹងករនាងជាប់ រួចសួរគេដោយប្រើភាសាស្រទន់បន្ទន់ចិត្តស្វាមីតែម្ដង ដេនលើកចិញ្ចើមម្ខាងរួចងាកមើលឆ្លាស់គ្នារវាងដាលីនិងស៊ុងគីតែម្ដង។
"ហេតុអីក៏សុខៗនឹកឃើញចង់យកអាស៊ុងគីទៅតាម? ក្រែងអូនត្រូវទៅទិញតែត្បូងទទឹមទេតើ មិនអ៊ីចឹងហ្អេស៎?"
"គឺគាប់ជួនអី អូនគិតចង់ទិញក្រណាត់និងអំបោះផ្សេងៗយកទៅដែរ ព្រោះខែធ្លាក់ខ្យល់ជិតមកដល់ ហើយអូនក៏សង្កេតមើលថាបងមិនសូវមានអាវនិងអ្វីក្រាស់ៗទុកប្រើប្រាស់ទេ" គ្រប់ពាក្យគ្រប់ម៉ាត់ដែលស្រដីចេញពីមាត់ដាលីក៏តែងតែម៉ត់ប្រៃ ទោះបីជារឿងខ្លះវាហាក់បំភ្លៃការពិតបន្តិច តែដេនឌ្រីក៍ក៏តែងតែទទួលស្ដាប់នាងជានិច្ច។
"តែបើអាស៊ុងគីទៅបាននរណាចាំទូក?"
"ចតវាទុកចោលទៅដេន បើបងមិនទុកចិត្តបងនៅចាំសិនក៏បាន ចាំអូននិងស៊ុងគីទិញរួចចាំអូនមករកបង ហើយសឹមយើងទៅរើសត្បូងទទឹមជាមួយគ្នាទៀត អូខេរឺអត់?" បំណងនាងគឺមិនមែនចង់ទិញក្រណាត់នោះទេ ត្បិតខែធ្លាក់ខ្យល់នៅសឹងតែកន្លះឆ្នាំទៀតឯណោះទើបដល់ តែនាងចង់រកលេសដើម្បីបាននាំស៊ុងគីទៅមើលគេ មើលឯងឲ្យស្គាល់ប៉ុណ្ណោះ ព្រោះនាងមើលទៅគេដូចជាចង់ទៅខ្លាំងណាស់។
"ពូកែគិតគូរណាស់ណ៎"
"ណាដេន..ប្ដីសំឡាញ់" កាលបើឃើញអ្នកចិត្តរឹងបង្ហាញអាការៈបែបអេះអុញ ដាលីក៏ចូលទៅក្បែរគេរួចលូកកាន់ដៃនាយគ្រលាស់ទៅមកៗដូចជាកូនក្មេងទារចង់បានរបស់ នាងច្បូញមាត់ដាក់ដេនឌ្រីក៍ រហូតទាល់តែគេញញឹមហើយលើកដៃជល់ថ្ងាសនាងប៉ស់ ព្រោះខ្នាញ់និងចារិកនាងខ្លាំងពេក គេទ្រាំមិនបានទេ។
"អាស៊ុងគីទៅបិទគ្រប់កន្លែងគ្រឿងម៉ាសុីន ហើយបើកប្រពន្ធ័ឲ្យសញ្ញាទៅ ហើយឯងក៏ទៅជួយយួរអ៊ីវ៉ាន់ដាលីនៅក្នុងភូមិ"
"បា..បាទ៎ៗលោកបង! ហេសហេ៎" ក្មេងប្រុសដែលមុខស្រគត់ស្រគំអម្បាញ់មិញ ពេលនេះក៏មុខស្រស់បស់ជាថ្មី ស៊ុងគីសប្បាយលោតឡើងលើទូក ហើយរត់ទៅបិទគ្រឿងម៉ាសុីននិងចន្លោះកន្លុកកន្លៀតតាមបញ្ជាចៅហ្វាយ ប្រមាណជា10នាទីក្រោយ គេក៏ចេញមកវិញដោយមានមួកកាតិបមួយជាប់ក្បាលខ្លួនឯងដែរ។
"ហ្អី! ឡើងcoupleតែម្ដងស៊ុងគី នេះខ្ញុំក៏ពាក់មួកកា-អ៉ោវ" រកតែដាលីនិយាយឲ្យចប់មិនទាន់ ដេនក៏ទាញមួកកាតិបដែលគេបំពាក់ឲ្យនាងមុននោះចេញពីក្បាលដាលីតែម្ដង ស៊ុងគីក៏លួចអស់សំណើចព្រោះដឹងបំណងរបស់លោកបងធំ ហួងហែងប្រពន្ធ មិនចង់ឲ្យនាងពាក់ជាគូជាមួយនរណាក្រៅពីខ្លួន ឯចំណែកដាលីឯណោះ នាងក៏ក្ដាប់មាត់រួចអោបដៃដើរត្រុកៗទៅមុនដេនទាំងង៉ក់ងរតែម្ដង។
(ស៊ុងគីឆាប់ឡើងមក ឆាប់ទិញឆាប់បានត្រឡប់ទៅផ្ទះ)
ដាលីស្រែកហៅស៊ុងគី ហើយគេក៏រត់ត្រុយទៅតាមចៅហ្វាយស្រីយ៉ាងលឿនស្លេវ ខណៈពួកគេកំពុងតែដើររើសនិងមើលរបស់ចាំបាច់ ដេនឌ្រីក៍ក៏មានតួនាទីអោបដៃមើលពួកគេឲ្យជាប់និងក្រសែភ្នែកជានិច្ច ស្មានតែគេមិនដឹងមែនទេ មុននេះនាងនិយាយចេញមក មិនមែនបារម្ភជាមួយគេតែមួយមុខទេ តែនាងចង់បានអាល្អិតស៊ុងគីចុះទូកមកដែរ តែក៏ល្អម៉្យាងដែរ ដែលនាងចិត្តល្អជាមួយកូនចៅគេគ្រប់គ្នាបែបនេះ។
(ស៊ុងគី! ស៊ុងគីអានេះស្អាតរឺអត់? បើពួកបងប្អូនល្អនាយ4នាក់ពាក់អានេះប្រហែលអាអេមណាស់ណា៎)
មកដល់ខាងមុខហាងលក់គ្រឿងអលង្ការបែបស្ពាន់ ដាលីនាងក៏ចាប់អារម្មណ៍និងខ្សែករស្ពាន់ដែលមានរាងទ្រវែង ដួចជាខ្សែករដែលទាហ៊ានៗមាន ហើយនាងក៏ចាប់អារម្មណ៍ចង់ទិញវាឲ្យកូនចៅដេន ព្រមទាំងដេនផងដែរ។
"ស្អាតណាស់អ្នកបងដាលី.. មួយនេះសាកសមជាមួយលោកបងធំណាស់"
"ភ្នែកមុតល្អណាស់នាយច្រម៉ក់.. លោក ខ្ញុំយក5ខ្សែមក" ថារួចនាងក៏បើកកាបូបលុយដែលដេនបានឲ្យនាងរួចយកលុយឲ្យថ្លៃខ្សែករគេទាំងទឹកមុខស្រស់បំព្រង សម្រស់នាងក៏ទាក់ទាញដល់ក្រុមអ្នកល្បាតកោះ2-3នាក់ចូលមក ពួកគេខាំមាត់តាំងតែពីមើលនាងពីចម្ងាយមក មកដល់គេក៏មិនបង្អង់និងលូកដៃច្បិចថ្ពាល់ដាលីទាំងគ្មានការអនុញ្ញាត។
"នែ..លោកឆ្កួតទេហ្អេស៎?"
"យី! ស្អាតហើយសម្ដីថ្លោសទៀត បងចូលចិត្តណាស់អូន-ភឹប" បុរសម្នាក់នោះបំណងលើកដៃប៉ះពាល់ដាលីម្ដងទៀត តែក៏មានអ្នកចូលមករាំងពីមុខ បុរសដែលមានមាឌមាំនិងខ្ពស់ មុខមាត់ក៏គួរឲ្យក្លបខ្លាចដល់ថ្នាក់ពួកនោះស្មានមិនដល់។
"បើស្រីមិនឲ្យប៉ះ ក៏កុំឆ្លងកាត់ខ្សែខណ្ឌ.."
"តោះស៊ុងគី..យើងទៅមុខបន្តទៀត" ដោយសារតែមិនចង់មានរឿងដាលីនាងក៏នាំស៊ុងគីទៅមុន តែក៏ប្រើក្រសែភ្នែកឃាត់ស្វាមីផងដែរ ដេនក៏មិនបាននិយាយអីតែដើរជៀសពួកនោះ តែគេមិនបានទៅដោយគ្មានការប្រមានទុកជាមុនទេ។
ក្រឹប!
"ប៉ះពាល់ស្រីម្នាក់នេះទៀត ឯងនឹងបានក្លាយជាចំណីសត្វសមុទ្រជាមិនខានទេ" ដេនដកកាំភ្លើងខ្លីភ្ជុងចង្កេះបុរសដែលជាអ្នកប៉ះពាល់ដាលី ភ្ជុងដល់ថ្នាក់គេភ័យឡើងញ័រពោះងក់ក្បាលញាប់ដូចជាម៉ាសុីន ដេនក៏ញញឹមរួចដើរទៅតាមប្រពន្ធបាត់ ធ្វើដូចជាមុននេះគ្មានអ្វីកើតឡើងសោះ។
==
បុិនសម្ដែងហាស៎បងដេនឯង🤣

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now