ភាគទី២៤

666 19 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី24

ពីរថ្ងៃកន្លងផុតទៅ..
រយៈពេលពីរថ្ងៃកន្លងទៅ តែស្នាមអនុស្សា ការចងចាំដែលបន្សល់ពីថ្ងៃសាងក្ដីស្នេហ៍នៅលើភ្នំនារាត្រីនោះក៏នៅតែដក់ជាប់ក្នុងខួរក្បាលនាងមិនអាចបំភ្លេចបានសូម្បីតែមួយវិនាទីណាឡើយ។
"ញញឹមបែបហ្នឹង ប្រាកដជាមានរឿងអ្វីល្អកើតឡើងរវាងពួកឯងហើយមែនទេមីនាង?" ដាលីតាំងពីដាក់គូថអង្គុយជុំគ្នាជាមួយភរិយាលោកអុំមេភូមិរួចមក នាងក៏ញញឹមជាប់មាត់ជាប់រហូត ដល់ថ្នាក់ចាស់ទុំដែលអង្គុយកៀកក្បែរនោះចាប់សង្កេតឃើញនិងប្រញាប់ចោទសួរតែម្ដង។
"មិនមានអ្វីទេអុំ..មិនមានពិតមែន ហិ" មាត់ប្រកែក តែស្នាមញញឹមដែលមាននៅលើផ្ទៃមុខនាងក៏បញ្ជាក់ច្បាស់ដូចជាគេសរសេរដាក់កណ្ដាលថ្ងាសទៅហើយ ភរិយាលោកអុំមេភូមិបានដឹងពីចម្លើយដែលខ្លួនចង់ដឹងហើយ គាត់ក៏មានតែញញឹម សប្បាយចិត្តដែលក្មេងទាំងពីរនាក់នេះបានចុះសម្រុងនិងសាងអនុស្សាវរីយ៍ជាមួយគ្នាខ្លះ។
"និយាយអ៊ីចឹង ពួកឯងគម្រោងចង់មានកូនពេលណា?"
"អួយ៎! មិនប្រញាប់ខ្លាំងថ្នាក់ហ្នឹងទេអុំ ពួកខ្ញុំនៅក្មេង មានការងារជាច្រើនត្រូវបំពេញ មិនទាន់គិតដល់រឿងអស់ហ្នឹងទេ" សំនួររបស់អុំស្រីក៏ត្រូវដាលីបដិសេធញាប់មាត់ នាងមិនធ្លាប់គិតដល់រឿងមួយហ្នឹងទេ ព្រោះកុំថាឡើយតែរឿងមានកូនជាមួយគេ សូម្បីតែអារម្មណ៍គិតបែបណាមកលើនាង នាងនៅមិនទាន់ដឹងច្បាស់ផង គេធ្វើឲ្យនាងច្របូកច្របល់មិនតិចដងហើយទេ។
(លើកហិបកាំភ្លើងអាតូចនោះទៅផង..)
(បាទលោកបង)
ការសន្ទនាគ្នាពីចម្ងាយរបស់ដេននិងស៊ុងគីក៏លឺដល់ត្រចៀករបស់ដាលី នាងតូចងាកភ្នែកបែរទៅ ដំបូងគេនាងក៏ឃើញកាយមាំក្នុងការតែងខ្លួនបែបជាអ្នកកោះ អាវយឺតនិងខោជើងស្ទើរនិងមានពាក់មួកលើក្បាលហាក់ប្រុងប្រៀបចេញទៅមិនយូរទៀតនោះ។
"ក្មួយដេនប្រហែលជាចេញទៅយាមល្បាតហើយទៅត្រើយម្ខាងទិញរបស់មកទុកទៀតជាមិនខាន" ភរិយារបស់អុំមេភូមិក៏រៀបរាប់ ដាលីឯណោះនាងក៏អង្គុយស្ដាប់គាត់ ស្ដាប់សុខៗនាងក៏នឹកឃើញដល់រឿងម៉្យាង រួចក៏ប្រញាប់ប្រញាល់ទម្លាក់ជើងចុះ។
"បន្តិចទៀតខ្ញុំត្រឡប់មកវិញណា៎អុំ"
"មីនាងគិតទៅណា? ទៅជូនដំណើរប្ដីឡើងទូកហ្អេស៎?" ដាលីនាងមិនបានឆ្លើយតប តែក៏ងាកមកសើចដាក់គាត់រួចប្រញាប់រត់ចេញទៅប្រុយតែម្ដង។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now