ភាគទី១៥

568 22 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី02៖ ជីវិតគូបោកប្រាស់(ត)

ភាគទី15

"អឹក..អឹក"
(ដាលី?)
"ចា..ចាស៎ដេន?" ការប្រទាញប្រទុងញាត់នំbrownieរវាងដេនដាលីនិងស៊ូរីក៏ត្រូវផ្អាកព្រោះតែសំឡេងនិងសម្រឹបជើងរបស់ដេនឌ្រីក៍ ស៊ូរីឯណោះមុខមាត់ក៏ប្រតេកប្រតាកប្រឡាក់សុទ្ធតែសូកូឡារបស់នំទាំងអស់ នាងងើបភ្នែកសំឡឹងមើលទៅដេនដាលី តែមិនទាន់ទាក់មើលជាក់ភ្នែកផង ដេនដាលីក៏ចូលមកលើកនាងឡើងទាំងមិនឲ្យជាសញ្ញាអ្វីទាល់តែសោះ។
"ស៊ូរី? ប្អូនយ៉ាងមិចទៅហើយហ្នឹង?នេះមិចក៏មិនអង្គុយញ៊ាំឲ្យស្រួលទៅអូន? បងប្រាប់ថាមិនឃ្លានហើយហ្នឹងណា" ការពិតនាងលើកស៊ូរីឡើង ធ្វើជាកូនកន្សែងលើគ្រែមកជូតមាត់ឲ្យស៊ូរី ធ្វើខ្លួនដូចជាបងស្រីដ៏ល្អនិងបារម្ភពីសុខទុក្ខអ្នកម្ខាងទៀត ទាំងដែលមុននេះនាងចាប់ច្របាច់មាត់ស៊ូរីញាត់នំចូល ដូចជាច្របាច់មាត់ថង់ប្លាស្ទិចអ៊ីចឹង។
"នេះស៊ូរីកើតអីហ្នឹង? មិចក៏ប្រឡាក់មុខសុទ្ធតែនំបែបនេះ?" ដេនឌ្រីក៍ចេញមកព្រមជាមួយនិងមន្ទិលជាប់ពេញខួរក្បាលតែម្ដង ព្រោះនាយចូលទៅមួយប៉ព្រិចភ្នែកសោះចេញមកវិញស៊ូរីនាងក៏ប្រែមកជាប្រឡាក់ប្រតេកប្រតាកពេញមុខមាត់អស់ នៅសល់តែដេនដាលីម្នាក់ដែលមើលទៅមិនខុសប្លែកអ្វី ម៉្យាងនាងក៏កំពុងតែជួយគ្រានិងបង្ហាញការព្រួយបារម្ភដាក់ប្អូនស្រីគេទើប បែបនេះទើបជាមូលហេតុដែលនាយមិនមានមន្ទិលអ្វីទៅលើដេនដាលីសូម្បីតែបន្តិច។
"គឺ.."
"មុននេះដេនក៏ឃើញថាអូនស៊ូរីយកនំbrownieមក អូនថាមិនឃ្លានទើបអូនឲ្យនាងហូប ហើយពួកយើងក៏ព្រលែងគ្នាបន្តិចបន្ដួចទើបទៅជាបែបនេះ បងសង្ឃឹមថាស៊ូរីនិងមិនប្រកាន់បងណា៎ ណា៎អូនណា៎" ដេនដាលីមិននិយាយតែសម្ដី ដៃទាំងសងខាងក៏លូកចាប់កាន់ស្មាស៊ូរី កាន់បន្លំច្របាច់ខ្លាំងៗសឹងតែផុងសាច់ ស៊ូរីឯណោះនាងក៏ខឹង ខឹងខ្លាំងដល់ថ្នាក់ញ័រចេញពីក្នុងពោះ តែនាងក៏នៅអាចលាក់អារម្មណ៍ ជំនួសទឹកមុខពីខឹងមកជាញញឹមស្រស់ស្រាយ មិនឲ្យចាញ់បងថ្លៃចិត្តសាហាវនេះដែរ។
"ចាស៎មែនហើយបងដេន..បងដាលីគាត់ពូកែប្រឡែងណាស់ ហិហិ អញ្ចឹងស៊ូរីសុំទៅផ្ទះវិញសិនហើយណា៎បងដេន"
"ដើរស្រួលបួលណាអូនស៊ូរី ទំនេរៗមកលេងបងផងណា៎ រឺក៏យកនំbrownieមកទៀតក៏បាន" ស៊ូរីញញឹមតបនិងការលាគ្នាដែលដេនដាលីផ្ដល់ឲ្យ នាងបែរក្រោយ មុននិងទឹកមុខញញឹមស្រស់ស្រាយប្ដូរមកជាក្រម៉ូវក្រហមដូចជាម្ទេសទុំ ដៃនាងទាំងសងខាងក៏ក្ដាប់ជាប់សឹងតែបែកសរសៃឈាមនៅលើបាតដៃ នាងខឹង នាងភ័យ ព្រោះនាងមិននឹកស្មានសោះថាស្រីទីក្រុងម្នាក់នេះក៏ពូកែលាក់ចារិកមិនធម្មតា ដំបូងនាងគិតថាស្រីម្នាក់នេះប្រហែលជាងាយចាត់ការណាស់ តែនរណាទៅដឹងថានាងគិតខុសនោះ?
"នាងនិងស៊ូរីពិតជាគ្មានរឿងអីមែនហ្អេស៎?" គ្រាន់តែស៊ូរីនាងចេញទៅផុត ដេនឌ្រីក៍ក៏បោះសំនួរមួយឃ្លាប្រយោគមកហាក់បីដូចជាទម្លាក់ការសង្ស័យទាំងអស់មកលើនាងតែម្ដង ដេនដាលីក៏ងាកមើលទៅអ្នកដែលឈរសួរទាំងមិនសូម្បីតែមានបំណងមើលមុខខ្លួនសោះនោះ រួចនាងក៏ដើរមកឈរពីមុខគេ សំឡឹងមុខគេចំៗតែម្ដង។
"គឺមានតើស៎" លឺដេនដាលីនិយាយបែបនោះ ដេនឌ្រីក៍ក៏ទម្លាក់ក្រសែភ្នែកកាចមើលមកនាង ដូចជាបង្ហាញថាគេគិតពិតជាមិនខុសពិតមែន។
"ខ្ញុំគ្មានបញ្ហានិងស៊ូរី តែខ្ញុំមានបញ្ហាជាមួយលោក..លោកចាប់ខ្ញុំរៀបការទាំងមិនសួររឺក៏សុំការអនុញ្ញាតអីមុនទាល់តែសោះ"
"បើនាងមិនពេញចិត្ត អាទិត្យក្រោយក៏លែងគ្នាវិញទៅ យើងមិនបានបង្ខំទេ"
"អេ៎! ចុះហេតុអីចាំបាច់ចាំដល់អាទិត្យក្រោយទើបលែងលះបាននោះ? នាយ..អេ៎! ដេន" ដេនឌ្រីក៍ក៏គេចពីមុខមាត់នាងដូចជារាល់ដង ឲ្យតែនាងសួរសំនួរអ្វីដែលនាយទ័លឆ្លើយមិនបាន នាយក៏ជ្រើសរើសយកការដើរគេចចេញព្រោះវាជាជម្រើសដ៏ល្អបំផុត ម៉្យាងគេក៏ខ្ជិលបកស្រាយថែមទៀតផង។
"រឺក៏លោកចង់រៀបការជាមួយខ្ញុំពិតមែន ទើបមិនចង់លែងឆាប់ៗ? ហិហិ" ដេនដាលីនាងមិនបានទៅតាមឆាឆៅគេ តែនាងក៏អោបដៃសំឡឹងមើលផែនខ្នងអ្នកដើរចេញទៅ សំឡឹងផង គិតវិជ្ជមានៗតែម្នាក់ឯង រួចក៏បែរជាញញឹមអៀនឡើងក្រហមមុខខ្លួនឯងតែម្ដង។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now