ភាគទី៣៨

887 19 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី04៖ ស្នេហ៍កំពុងដុះពន្លក

ភាគទី38

ទម្រាំតែរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ វាក៏ដល់ពេលជិតអាធ្រាតល្មម ដេនឌ្រីក៍ទម្លាក់កាយដេកក្បែរខ្លួនខ្លួនប្រាណតូចរអិលព្រោះតែញើសឯណោះវិញ ដាលីព្រលែងខ្យល់ស្រាលរួចសម្ងំឲ្យស្វាមីអោបព្រមជាមួយនិងស្នាមញញឹមដែលបង្ហាញពីភាពជ្រួតជ្រាបដល់បេះដូងទាំងគូដែលកំពុងតែលោតញាប់ដូចគ្នា។
"អូនខ្លាចណាស់ដេន" សុខៗដាលីនាងក៏ស្រាប់តែពោលពាក្យចម្លែកមួយឃ្លានេះចេញមក ដេនឌ្រីក៍ក៏មានភាពងឿងឆ្ងល់ តែមុននិងសួរ នាយក៏ទាញកាយនាងចូលមកអោបជាប់ណែននិងទ្រូងសិនដែរ នាយទម្លាក់បបូរមាត់ថើបសក់នាងរួចក៏ដាក់ចង្ការលើស្មាផ្នែកខាងក្រោយអ្នកដែលគេងបែរខ្នងមើលទៅព្រះចន្ទតាមមាត់បង្អួចឯណោះ។
"មានបងនៅទាំងមូលហើយ អូននៅតែមិនជឿជាក់ទៀតមែនទេដាលី?"
"អូនជឿជាក់លើបង ជឿជាក់ជាជាងអ្វីៗទាំងអស់នៅលើលោកនេះ"
"ចុះម៉េចក៏អូននៅតែខ្លាច? រឺក៏អូនមានអ្វីលាក់កប់ក្នុងចិត្ត ហើយមិនគិតនិយាយប្រាប់បង?" ដោយសារតែភាពស្ងប់ស្ងាត់ខុសប្រក្រតី បូកផ្សំនឹងក្ដីព្រួយបារម្ភដែលនាយមានចំពោះនាង ដេនក៏សម្រេចចិត្តទាញនាងឲ្យងាកបែរមករកគេ ដោយប្រើដៃស៊កក្រោមចង្កេះតូចរួចបង្វែរទាញនាងដោយប្រើកម្លាំងតិចៗបំផុត ព្រោះគេដឹងថានាងមិនចូលចិត្តក៏ប្រើកម្លាំងខ្លាំងបែបបង្ខិតបង្ខំទេ។
"បងក៏ដឹងណាដេន..ពួកយើងមិនមែនកំពុងតែនៅកន្លែងដើរកំសាន្តនោះទេ គ្រប់គ្នាកំពុងតែតាមរកពួកយើង សម្រាប់ខ្លួនអូន.. អូនមិនបារម្ភទេ ព្រោះអូនអាចការពារខ្លួនឯងបានដោយការប្រើឈ្មោះរឺឋានៈរបស់បងប្រុស តែអូនបារម្ភពីបង... បើសិនជាមាននរណាម្នាក់នៅទីនេះថ្លោះធ្លោយហើយជូនដំណឹងទៅឲ្យខាងរដ្ឋាភិបាលនោះ ពួកយើងច្បាស់ជាចប់មិនខានទេ" ដាលីបង្ហាញការព្រួយបារម្ភតាមរយៈពាក្យរៀបរាប់ដែលសមហេតុផលខ្លាំងមែនទែន នាងនិយាយត្រូវ ពួកគេទាំងពីរដូចជាកំពុងតែស្ថិតក្នុងទូកតែមួយ គ្រាន់តែដាលីនាងមានភាគរយនៅរស់ច្រើនជាងដេនឌ្រីក៍ ព្រោះនាងជាប្អូនស្រីរបស់ឧត្តមសេនីយ៍នៃប្រទេស ខុសឆ្ងាយពីដេនឌ្រីក៍ដែលគ្មានអំណាចអ្វីទាំងអស់ជាសម្អាង មិនតែប៉ុណ្ណឹងនាយក៏មានឈ្មោះជាឧក្រិដ្ឋជនថែមទៀតផង។
"បងមិនអាចសន្យាថារឿងទាំងអស់នោះវាគ្មានថ្ងៃកើតឡើងបានទេ តែអ្វីពិតប្រាកដដែលបងអាចឲ្យអូនបាននោះគឺមិនថាមានរឿងអ្វីកើតឡើងនៅពេលខាងមុខ បងនឹងគ្មានថ្ងៃលែងដៃអូនជាដាច់ខាត ទោះបីជាត្រូវស្លាប់-"
"ដេន" ពាក្យទាំងនោះមិនអាចចេញរួចពីមាត់របស់នាយ ក៏ព្រោះដាលីលើកដៃទប់មាត់គេជាប់ នាងងើបសំឡឹងមើលភ្នែកស្វាមី មើលឲ្យពេញភ្នែកព្យាយាមចងចាំក្រសែភ្នែកដែលគេនិយាយនាគ្រានេះ នាងនឹងចងចាំវាអស់មួយជីវិត មិនបំភ្លេចឡើយ។
"បងស្រឡាញ់អូន...ដាលី"
"អូនក៏ស្រឡាញ់បងបំផុត..ដេន" ដាលីលើកដៃអោបកញ្ចឹងករដេន រួចងើបថើបមាត់គេម្ដងទៀត នាយក៏តបតរការថើបដ៏ផ្អែមល្ហែមនោះដោយគ្មានភាពស្ទាក់ស្ទើរអ្វីទាំងអស់ ពួកគេអស់ភាពសង្ស័យទៅលើចិត្តស្មោះរវាងគ្នានិងគ្នាហើយ ទោះបីជាការរស់នៅក្បែរគ្នាវាទើបតែមានរយៈពេលខ្លីក៏ដោយ តែភាពជឿជាក់រវាងពួកគេក៏រឹងមាំជាជាងអ្វីទាំងអស់។
វ៉ូស!វ៉ូស.. អ៊ូ!!!
ការថែថើបត្រូវផ្អាកបន្តិចក្រោយពីសំឡេងព្រូសរបស់តូនីបន្លឺឡើងជិតមាត់ទ្វារបន្ទប់ដែលបិទជិតនោះតែម្ដង ដេនដកបបូរមាត់ពីការថើបស្របនិងដាលីអស់សំណើចរួចផ្ទប់មុខនិងទ្រូងហាប់ណែន ព្រោះតែលឺសំឡេងព្រូសនិងលូរបស់កូនឆ្កែសំណព្វ។
"លឺទេ? កូនសំណព្វអូនព្រូសហើយនុះ"
"ក្រែងតូនីក៏ជាកូនបងដែរមិនអ៊ីចឹងហ្អេស៎? គេឃ្លានបាយស្លាប់ហើយ អួយ៎! នេះវាអាធ្រាតទៅហើយណាដេន នេះពួកយើងចេះភ្លេចតូនីទៅកើត" កាលបើនឹកឃើញដល់ការលាយបាយឲ្យកូនឆ្កែភ្លាម ដាលីនាងក៏ស្រាប់តែចោទប្រកាន់ដេនឌ្រីក៍តែម្ដង។
"កុំថាតែបង មកពីអូនអោបករបងជាប់ដែរទេទើបវាបន្តមកដល់ថ្មើរនេះ"
"ដេន!" ដាលីក្ដាប់មាត់បំណងចង់តវ៉ា តែដេនក៏ថើបមាត់នាង ហើយក៏ដាលទៅថើបនាងមួយខ្សឺត រួចក៏ក្រោកឡើងពីគ្រែតែឯងមុន។
"អូនសម្ងំគេងទៅ ចាំបងទៅដាក់បាយឲ្យតូនី" គេក្រោកយកខោជើងវែងយកមកស្លៀក ដោយទុកអាវរបស់គេឲ្យដាលីពាក់ ព្រោះគេដឹងថានាងមិនចង់ស្លៀករ៉ូបដដែលទៀតនោះទេ។ ដេនគេបំណងចង់ដើរចេញតែក៏មានដៃតូចលូកមកក្រសោបចង្កេះគេពីក្រោយជាប់ ក្រសោបទាំងនាងអង្គុយលើពូក ចំណែកឯគេក៏ឈរមួយអស់កម្ពស់។
"អូនក៏ឃ្លានដែរមែនទេ? ចាំបងដាំបបរថ្មីឲ្យអូន អូខេទេ?"
"អត់ទេ! អូនគ្រាន់តែចង់អោបបង..អោបឲ្យយូរៗទេតើ" ដាលីនាងព្រួសខ្យល់ដង្ហើមស្រាលៗរួចទម្លាក់ដៃពីចង្កេះដេន ក្រោយពីអោបនាយអស់មួយសន្ទុះរួចមក ដាលីក៏បម្រាស់ខ្លួនគេងលើពូក ចំណែកដេនក៏ទាញភួយឡើងដណ្ដប់នាងជិតត្រឹមកញ្ចឹងកររួចអោនថើបនាងមួយខ្សឺតទើបចេញពីទីនោះ ដាលីក៏តាមមើលផែនខ្នងស្វាមីនាង មើលទាំងញញឹមជាប់មាត់ នាងយកដៃទាំងសងផ្គុំចូលគ្នារួចធ្វើជាជន្ទល់ទប់ថ្ពាល់ខ្លួនឯងឲ្យផ្អៀង រួចសម្ងំគេងទាំងមុខបែរទៅទ្វារដែលដេនឌ្រីក៍ទើបតែចេញទៅនោះ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now