ភាគទី១០

618 21 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)

ភាគទី១០

ការចាកចេញទៅរបស់ដេនឌ្រីក៍និងស្រីម្នាក់នោះក៏ត្រូវសំឡឹងមើលពីក្រោយដោយក្រសែភ្នែករបស់អ្នកដែលដេនឌ្រីក៍ស្រែកគំហកនិងចោទថាជាមេបញ្ហាមុននោះ នាងតាមសំឡឹងមើលរហូតទាល់តែអ្នកម្ខាងទៀតទៅបាត់ទើបរាងកាយដែលនៅស្ងៀមទ្រឹងមានចលនារើបម្រាស់បន្តិច។
"ហ៊ឹស!" រាងកាយឈរត្រង់ខ្លួនមុននោះក៏ចំកោងចុះ ខណៈដៃម្ខាងទៀតលើកទប់ចុងដង្ហើមរបស់ខ្លួនឯង ទាំងដែលនាងកំពុងតែដកដង្ហើមញាប់ស្អេករកទំនុកឈប់មិនទាន់។
"ហ៊ឺ..ហ៊ឹស" នាងកាន់តែទប់ដង្ហើមនាងកាន់តែពិបាកដកខ្លាំងលើសដើម ដេនដាលីក្រវីក្បាលខ្លួនឯងតិចៗរួចប្រញាប់បែរត្រឡប់ចូលទៅកាន់ផ្ទះវិញ នាងប្រញាប់កាន់ទប់បង្កាន់ជណ្ដើរ ព្យាយាមយិតយោងខ្លួនឡើងទៅកាន់ទីនោះ តែឡើងកាន់តែខ្ពស់រាងកាយនាងក៏កាន់តែថមថយកម្លាំងថែមមួយកម្រិតទៀត ជើងដែលកំពុងតែលើកឡើងមួយកាំៗក៏បែរជាជាប់គាំងលែងកម្រើកបានទៀត ភ្នែកទាំងសងខាងក៏លែងបញ្ជូនរូបភាពមកឲ្យនាង ដេនដាលីបិទភ្នែកចុះរួចក៏ដួលអស់ជំហរគ្រេងទៅលើខ្សាច់ដែលនៅក្រោមជណ្ដើរឯណោះ ដួលម្នាក់ឯងទាំងគ្មាននរណាដឹងទាល់តែសោះ។

ខុសពីស៊ូរីដាច់!
គ្រាន់តែភាពរំអួយនិងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់របស់នាងតែប៉ុន្មានតំណក់ នាងក៏អាចប្រមូលយកការចាប់អារម្មណ៍ពីមនុស្សប្រុសដែលនាងចង់បានទាំងអស់។ ដេនឌ្រីក៍បីនាងតូចត្រឡប់ទៅកាន់ផ្ទះតូចរបស់នាង រួចក៏ដាក់នាងឲ្យអង្គុយលើគ្រែរនាបខាងមុខផ្ទះ។
"នៅទីនេះហើយ ចាំបងទៅយកប្រអប់ថ្នាំពេទ្យ"
"ស៊ូរីមិនបានកើតអីខ្លាំងទេ គ្រាន់តែគ្រេចជើងពីកម្លាំងដៃច្រានរបស់បងស្រីម្នាក់នោះបន្តិចតែប៉ុណ្ណោះ"
"នេះគេរុញស៊ូរីហ្អេស៎? មានរឿងអីបានទៅជាបែបនេះ?" ដេនឌ្រីក៍ក៏សួរនាំទាំងខឹង កំហឹងដែលមានក្នុងក្រសែភ្នែកគេក៏អង្រួនចិត្តអ្នកដែលតម្អូញតម្អែរមុននោះឲ្យកាន់តែសប្បាយចិត្តថែមមួយកម្រិតទៀត ស៊ូរីក៏ពេបមាត់រួចកិលខ្លួនចូលទៅអង្គុយកៀកជិតនិងដេនឌ្រីក៍បន្តិច ដៃទាំងពីរក៏លូកទៅអោបក្រសោបចង្កេះរបស់គេរួចឈ្លីក្បាលព្យាយាមទទួលយកអារម្មណ៍កក់ក្ដៅដូចដែលនាងចង់បាន។
"ស៊ូរីអាចយល់បានថាហេតុអីប្រពន្ធបងខឹងនិងស៊ូរីណា៎ តែថាស៊ូរីសុំតែម៉្យាង បងដេនកុំខឹងស្អប់ស៊ូរីដែរអីណា បើសិនជាបងដេនធុញទ្រាន់មិនចង់ឲ្យស៊ូរីនៅក្បែរច្រើន ស៊ូរីក៏ព្រមធ្វើតាម ហ៊ឹក"
"បានហើយ! ឈប់យំទៅស៊ូរី.." ដេនឌ្រីក៍មិនបដិសេធ ថែមទាំងលើកដៃម្ខាងប៉ះអង្អែលក្បាលនាងថែមទៀត គេមិនដឹងថាខ្លួនឯងកំពុងតែគិតបែបណា ដឹងតែត្រឹមថាគេដូចជាជាប់ជំពាក់ពាក្យសន្យាថាគេនឹងមិនទៅណាចោលស៊ូរី តាំងតែពីតូចមករហូតដល់ដឹងក្ដី គ្រួសារដែលគេមានក៏មានតែស៊ូរីនិងអុំស្រីម្ដាយគេហ្នឹងឯង គ្មាននរណាទៀតនោះទេ។
"ស៊ូរីស្រឡាញ់បងដេនបំផុត ហ៊ឹក" សំឡេងស្រទន់គួរឲ្យអាណិត តែក៏ខុសឆ្ងាយពីក្រសែភ្នែកដែលពោរពេញទៅដោយភាពពេញចិត្តនិងកិច្ចកលល្បិច ស៊ូរីងើបភ្នែកមើលទៅដេនឌ្រីក៍បន្តិចរួចក៏សំឡឹងមើលទៅផ្ទះសមុទ្រទាំងក្នុងចិត្តគិតដល់រឿងដែលកើតឡើងមុននោះ។

១៥នាទីមុននោះ
ភឹប!ភឹប..
ទម្ងន់ជើងទម្លាក់ជាន់ផុងទៅក្នុងខ្សាច់ភឹបៗមើលទៅដូចជាលំបាកក្នុងការធ្វើដំណើរបំផុត តែគេថាបើចិត្តចង់ហើយទោះជាផ្លូវលំបាកយ៉ាងណាក៏នៅតែអាចទៅដល់គោលដៅបានដែរ ដូចជាស៊ូរីនាពេលនេះអញ្ចឹង។
នាងតូចកាន់យកកន្សែងពោះគោដែលនាងទើបតែទិញពីឈ្មួញតាមទូកយកមកជាមួយក្នុងដៃ ស្រីតូចកាន់ទាំងស្នាមញញឹមមានជាប់លើផែនថ្ពាល់រហូតទាល់តែមកដល់ផ្ទះស្នាក់របស់អ្នកដែលអ្នកមានបំណងយកកាដូមកឲ្យនោះ តែថាស្នាមញញឹមគ្រប់យ៉ាងក៏រលត់ពីលើផ្ទៃមុខរបស់នាងកាលបើមកដល់នាងក៏ឃើញវត្តមានរបស់សត្រូវស្នេហាម្នាក់នោះនៅពីមុខទ្វារផ្ទះ ឈរសំកុកធ្វើដូចនាងជាម្ចាស់ស្រីនៃផ្ទះនោះអញ្ចឹង។
"អូ! មករកដេនឌ្រីក៍មែនទេ?" ខុសពីស៊ូរី កាលបើគ្រាន់តែឃើញអ្នកចម្ងាយមកភ្លាម ដេនដាលីនាងក៏ប្រញាប់ហាមាត់សួរនាំភ្លែតតែម្ដង ស្រីតូចយើងប្រញាប់ចុះពីផ្ទះខាងលើមករួចមកទទួលរាក់ទាក់និងស៊ូរី ព្រោះគិតថាអាចជាអ្នកដែលជិតស្និតជាមួយដេនឌ្រីក៍ ម៉្យាងជួបគ្នាកាលពីម្សិលមិញនាងក៏មិនទាន់មានឱកាសបានសួរនាំរាក់ទាក់ស៊ូរីនៅឡើយទេ។
"នាងមិនចេះខ្មាសគេទេមែនទេ?"
"ចា..ចាស៎?" កាលបើលឺសំនួរឈ្លើយចេញពីមាត់អ្នកដែលខ្លួនខំរាក់ទាក់ ដេនដាលីនាងក៏ចងចិញ្ចើមសួរបែបឆ្ងល់មិនតិច ស៊ូរីក៏សំឡឹងមើលមុខរបស់ដេនដាលីជាប់ មើលដូចជាចងអាឃាតចង់ហែកនាងសុីទាំងរស់ តែគ្រប់យ៉ាងក៏បញ្ចប់ត្រឹមពេលដែលដេនឌ្រីក៍ចូលមកនាគ្រានោះ ដេនដាលីមិនបានធ្វើអីស៊ូរីទេ នាងជាអ្នកធ្វើជាដួលនិងស្រែកយំដោយខ្លួនឯង។

ត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ
ដេនឌ្រីក៍នៅអង្គុយកំដរស៊ូរីយ៉ាងស្ងប់ស្ងាត់ ភ្នែកក៏ងាកមើលទៅទូកកាណូតដែលកូនចៅកំពុងតែរៀបចំទុកឯណោះ បន្តិចទៀតគេក៏នឹងត្រូវបញ្ជូនដេនដាលីទៅផ្ទះវិញ កាន់តែឆាប់កាន់តែល្អ ព្រោះនាងមកបានតែ២ថ្ងៃនាងក៏នាំបញ្ហាឲ្យគេឈឺក្បាលមិនតិចទៅហើយ។
"លោកបង.." សុខៗកូនចៅរបស់គេ ស៊ុងគីក៏ចូលមក ដេនឌ្រីក៍ក៏លែងដៃពីស្មាស៊ូរីរួចក្រោកនាំខ្លួនឡើងហាក់ដូចជារៀបខ្លួនជាស្រេចសម្រាប់ធ្វើដំណើរ។
"ទូករៀបចំហើយមែនទេ?"
"រឿងហ្នឹងវាមិនសំខាន់ទេលោកបង...ដេនដាលីនាងធ្លាក់ពីលើជណ្ដើរផ្ទះស្នាក់ឯណោះ ពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេ"
"ថាម៉េច?" ឲ្យតែលឺដំណឹងនាងម្ដងៗ ដេនឌ្រីក៍គេក៏តែងតែស្លោរស្លន់រហូត នេះគេគិតបែបណាចំពោះនាងឲ្យប្រាកដ?
-
៤៥០ រយៈពេល៥០នាទីអេតមីនផុសភាគបន្តណា៎៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now