ផ្ដើមរឿង

1.9K 31 1
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាលទី០២}
ផ្ដើមរឿង...

ជំពូកទី០១៖ ការស្វែងរកគេ

រដូវក្ដៅនាប្រទេសអាល្លឺម៉ង់..
តុប!តុប..
ខ្វាច់ៗខ្វាច់..
រសៀលថ្ងៃក្ដៅហែងនាបរិវេណបន្ទប់ធំទូលាយមួយដែលជាកម្មសិទ្ធិរបស់អ្នកនាងដែលគ្រប់គ្នាក្លបខ្លាច នាងជាមនុស្សដែលបែងចែកពេលវេលាខ្លាំងណាស់ ពេលខ្លះឃើញនាងសើចសប្បាយពិតមែន តែបើមានរឿងណាដែលពិតប្រាកដនាងក៏មិនលូកមាត់រឺក៏និយាយអ្វីជាមួយនរណាទាំងអស់។
ដេនដាលី ហ្សាម៊ែនតូស!
ឈ្មោះពិរោះពិសារបង្ហាញច្បាស់នៅក្រោមសញ្ញាបត្រ័បញ្ចប់ការសិក្សាពីបរទេសដែលព្យួរក្បែរជញ្ជាំងតុដែលកំពុងតែមានវត្តមាននាងតូចវាយកុំព្យូទ័រតុបៗឯណោះ នាងជាសិស្សពូកែ ស្រស់ស្អាត ហើយថែមទាំងជាកូនស្រីមកពីត្រកូលអ្នកមានកេរ្តិ៍ឈ្មោះថែមទៀត បើសិនជាគិតរកជីវិតនារីណាដែលផើហ្វិកនោះ នាងច្បាស់ជាម្នាក់ក្នុងចំណោមពួកគេនោះហើយ។
«ហ៊ើយ!ចង់តែបោកក្បាលឲ្យស្លាប់ទេ» ក្រោយអង្គុយវាយកុំព្យូទ័រអស់រាប់ម៉ោង បាយមិននឹកទឹកក៏មិនស្រេករួចមក នាងតូចក៏សម្រេចផ្អែកខ្នងនឹងកៅអីរបស់ខ្លួន រួចឧទានប្រយោគតានតឹងចេញមក នាងអង្គុយស្រាវជ្រាវរឿងដែលខ្លួនចង់ដឹង មនុស្សដែលនាងចង់ជួប គ្រប់ទីកន្លែងនៅក្នុងអាល្លឺម៉ង់នេះ តែវាក៏នៅតែមិនមានតម្រុយអ្វីបន្តិចសោះ កន្លងទៅ២ឆ្នាំទៅហើយនេះ។
«លោកទៅពួននៅកន្លៀតណាទើបបានជារកមិនឃើញបែបនេះ? ដេនឌ្រីក៍ រីស៍ឆាត» ទាំងឈ្មោះ ទាំងនាមត្រកូល ដេនដាលីក៏ស្គាល់ទាំងអស់ តែវាហាក់មិនបានជួយផ្ដល់ជាប្រយោជន៍អ្វីដល់នាងទាល់តែសោះ ព្រោះមិនថានាងខំដល់កម្រិតណា នាងក៏នៅតែមិនអាចតាមរកគេឃើញតែម្ដង។
«រឺមួយក៏គេអាចទាក់ទងទៅអ្នកភូមិដែលនៅតំបន់នោះ? យើងទៅរកពួកគេម្ដងទៀតល្អទេ?» ការគិតហាក់សមមាត្រនិងការចង់បានរបស់នាង ទើបដេនដាលីប្រញាប់ទាញអាវក្រៅយកមកច្រកពីលើអៀមរួចប្រញាប់រត់ស្ររចេញពីកន្លែងតុរៀនឯណោះ។
«អា..អា៎ ប្រយត្ន័ផង» ដេនដាលីរត់ចេញមកក្រៅក៏វ៉ាក់អើជាមួយនិងអ្នកបម្រើម្នាក់ដែលកាន់ថាសអាហារឡើងមក នាងក៏ប្រាប់បង្ការគេឲ្យប្រុងប្រយត្ន័រួចនាងក៏រត់ចុះតាមជណ្ដើរទៅលឿនដូចជារន្ទះ។
«នេះកើតរឿងស្អី ឡូឡាម៉្លេះ?» ការចាកចេញរបស់ដេនដាលីកើតឡើងតែមួយភ្លែត តែក៏លឺដល់ត្រចៀកអ្នកដែលកំពុងតែនៅបន្ទប់ធ្វើការក្បែរនោះ ជុងហ្គុករុញទ្វារចេញមករួចបន្ទាបកញ្ចក់វែនតាខ្លួនឯងបន្តិចទាំងមុខខឹង។
«គឺអ្នកនាងតូចរត់ចេញមកជ្រួសគ្នាជាមួយខ្ញុំ ទើបបានជាខ្ញុំភ្ញាក់ព្រើតនិងស្រែកព្រមគ្នាលោកម្ចាស់»
«ចុះអ្នកនាងតូចឯង គេទៅណា?»
«ក៏មិនជ្រាបដែរលោកម្ចាស់ ប្រហែលអ្នកនាងមានការសំខាន់អ្វីទេដឹង?» អ្នកបម្រើម្នាក់នោះក៏រៀបរាប់រហូតទាល់តែអស់ទើបអោនក្បាលគោរពលាចៅហ្វាយចេញទៅធ្វើការបន្តវិញ ជុងហ្គុកនៅស្ងៀម មិននិយាយអី តែខួរក្បាលក៏គិតរំពៃថាប្អូនស្រីគេកំពុងតែគិតអ្វី?
«មួយរយៈនេះឯងចម្លែកណាស់ដាលី! មានរឿងស្អីកើតឡើងទៅហ្អាស៎?» កាន់តែគិតគេកាន់តែឆ្ងល់ខ្លាំង ដេនដាលីនាងជាមនុស្សឆ្លាតណាស់ បើទោះជាគេតាមមើលនាងជាប់ ក៏គេមិនអាចដឹងថាក្នុងខួរក្បាលនាងគិតអ្វីខ្លះដែរ នាងមិនដែលនិយាយអ្វីចេញពីការគិតរបស់ខ្លួនឯងទេ។

តំបន់អាណាធិបតេយ្យ
«នែ!នាងច្រម៉ក់នេះរាល់ថ្ងៃគ្មានការងារស្អីធ្វើទេហ្អេស៎? ឃើញមកអើតឡើមៗសួររកតែមនុស្សប្រុសបែបនេះ» អុំស្រីលក់មីស៊ុបជប៉ុនឈរច្រត់ចង្កេះសំឡឹងមើលទៅនាងតូចដែលបើកភ្នែកមើលមកម៉ក់ៗនោះរួចស្ដីថាដូចជាធុញទ្រាន់ណាស់។
«បើអុំប្រាប់តាំងពីថ្ងៃដំបូង ខ្ញុំក៏នឹងមិនពិបាកហត់មកតាមអុំតត្រុកដូចជាកូនឆ្កែបែបនេះ»
«អូ! នេះឯងដឹងដែរអីថារាល់ថ្ងៃឯងតាមអុំដូចជាកូនឆ្កែនោះ?» សម្ដីលេបខាយបែបមនុស្សចាស់របស់គាត់និយាយស្របគ្នានឹងដៃទម្លាក់ចានស៊ុបមួយចានដាក់ពីមុខដៃរបស់នាងល្អិត ស្រីតូចច្បូញមាត់បន្តិចរួចងើបមើលទៅអុំស្រីជាមួយនិងទឹកមុខប្រាកដប្រជាម្ដង។
«ខ្ញុំពិតជាចង់ដឹងថាគេនៅទីណាពិតមែនណាអុំ គេមិនបានអាក្រក់ គេគ្រាន់តែត្រូវគេយល់ច្រឡំ—»
«ចុះមិចក៏ឯងដឹងថាគេមិនមែនជាមនុស្សអាក្រក់?» សំនួរចាក់ឈឺៗរបស់អុំស្រីនាំឲ្យអ្នកកំពុងតែបកស្រាយនោះគាំងអណ្ដាតបន្តិច នាងបូញមាត់ខ្លួនឯងតិចៗរួចចាក់ចង្កឹះចូលចានស៊ុបតុបៗដូចជាពិបាកនឹងឆ្លើយណាស់ អុំស្រីក្រវីក្បាលរួចក៏ដើរទៅរើចាននៅតុក្បែរនោះ។
«មនុស្សយើងខ្លះមិនអាចមើលត្រឹមតែសំបកក្រៅបានទេណានាងច្រម៉ក់ ល្អអាក្រក់ សខ្មៅ វាពិបាកនិងប្រាប់យើងឲ្យដឹងខ្លាំងណាស់»
«តែចិត្តខ្ញុំប្រាប់ថាគេម្នាក់នេះមិនអាក្រក់ទេ» ទីបំផុតពាក្យដែលលាក់ទុកក្នុងចិត្តមកជាច្រើនឆ្នាំក៏ទម្លាយចេញត្រឹមសំនួរមួយឃ្លារបស់អុំស្រីម្នាក់នេះ ដេនដាលីទម្លាក់ចង្កឹះចុះលើតុរួចក៏ក្រោកចេញពីតុ មិនភ្លេចហូតលុយថ្លៃមីដាក់ក្នុងហិបលុយរបស់គាត់ផង។
«ខ្ញុំនឹងបន្តតាមរកគេរហូត..រហូតទាល់តែគេឈប់កំសាកនិងព្រមបង្ហាញខ្លួនម្ដងទៀត» មុននិងចាកចេញ ដេនដាលីនាងក៏មិនភ្លេចបន្សល់ទុកពាក្យប្ដេជ្ញាខ្លួនឯងឲ្យអុំស្រីម្នាក់នោះបានស្ដាប់ផងដែរ នាងទាញមួកខ្មៅមកពាក់លើក្បាលរួចរុញទ្វារចេញពីកន្លែងលក់នោះយ៉ាងស្ងប់ស្ងាត់ជាទីបំផុត អុំស្រីក៏ក្រវីក្បាលបន្តិចរួចងើយក្បាលមើលទៅកាំមេរ៉ាបង្កប់ដែលដាក់នៅជ្រុងម្ខាងទល់ពីមុខកន្លែងដែលដេនដាលីអង្គុយមុននោះ។
«ឃើញរឺអត់? ខូចចិត្តត្រឡប់ទៅវិញទៀតហើយ នៅរឹងលាក់ខ្លួនដល់អង្កាល់ទៀត?»
(តែមួយរយៈទៀតនាងក៏ភ្លេចហើយ អុំបណ្ដោយនាងតាមហ្នឺងទៅ)
សំឡេងមួយក៏បន្លឺចេញពីកាសត្រចៀកដែលអុំពាក់ជាប់នោះក្រោយពីបានមើលនឹងឃើញសកម្មភាពគ្រប់យ៉ាងនៅទីនោះរួច គេបានមើលនិងឃើញគ្រប់យ៉ាងដែលកើតឡើងនៅទីនោះ អ៊ីចឹងគេក៏ដឹងថានាងមករកគេ សួរពីគេរហូតរយៈពេល២ឆ្នាំនេះ តែគេមិនព្រមបង្ហាញខ្លួនឲ្យនាងឃើញ... ហេតុអី?!

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now