ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី02៖ ជីវិតគូបោកប្រាស់(ត)ភាគទី14
ភឹប!ភឹប..
"ក្នុងខ្លួនយ៉ាងមិចហើយ?"
"ឈឺក្បាល..ងងុយ ហ៊ើយ" តាមផ្លូវធ្វើដំណើរមកកាន់ផ្ទះស្នាក់ប្រុសស្រី២នាក់ដែលទើបតែធ្វើពិធីសែនព្រេនជាមួយគ្នារួចនោះក៏ដាច់ចិត្តហើបមាត់និយាយរកគ្នា ទោះបីជាសម្ដីរៀងគ្រោធគ្រាធបន្តិច តែក៏មិនជាបញ្ហា ព្រោះការសួរនោះជាការសួរនាំហាក់ចង់ដឹងសុខទុក្ខ ដេនដាលីនាងឆ្លើយទាំងសំឡេងលុលៗរួចផ្ដេកក្បាលកើយលើដើមដៃអ្នកកំពុងតែបីក្រសោបខ្លួន ហើយក៏ព្យាយាមមិចភ្នែករកដេក តែចំណងពណ៌ៗដែលចងលើករដៃនាងក៏ធ្វើឲ្យដាលីបើកភ្នែកឡើងជាថ្មីម្ដងទៀត លើកនេះនាងក៏ឃើញកាន់តែច្បាស់ថាមិនមែនមានតែនាងដែលពាក់វាឡើយ ដេនឌ្រីក៍ក៏ពាក់វាដែរ។
"ដេន?! ខ្ញុំក្រោកតិចមើល"
"ស្ងៀម" ដាលីស្រវ៉េស្រវ៉ាគិតចង់ឡើងទាញមើលខ្សែដែលចងនិងដៃនាយ តែដេនឌ្រីក៍ក៏មិនព្រមថែមទាំងសម្លុតដោយលើកដៃត្បៀតនាងកាន់តែជាប់ ប្រញាប់ដើរកាត់ខ្សាច់កាន់តែលឿននិងអាលបានដល់ផ្ទះស្នាក់វិញយ៉ាងអន្ទះសារ។
"អា..អា៎ កុំទាន់អាល" កាលបើមកដល់ផ្ទះស្នាក់ដេនឌ្រីក៍ទម្លាក់នាងឲ្យអង្គុយចុះលើគ្រែរនាបក្រោមផ្ទះ តែដាលីនាងក៏ឃាត់ដោយចាប់ក្រៀកដៃគេជាប់ ទាញយកដៃដែលមានពាក់ចំណងដូចជានាងយកមកមើល វាក៏កាន់តែធ្វើឲ្យនាងប្រាកដចិត្តទៀតថានាងនិងគេច្បាស់ជាមានអ្វីទាក់ទងនិងខ្សែអំបោះទាំងនោះហើយ។
"ហេតុអីក៏ពួកយើងពាក់វាដូចគ្នា? ហើយមុននេះពួកគេជុំគ្នាធ្វើអីទៅនាយ?"
"វាមិនសំខាន់ មើស៎!លែងដៃ យើងទៅលាយទឹកយកមកឲ្យនាងលុបមុខសិន" ចម្ងល់មិនបានស្រាយ តែនាងក៏ព្រមលែងដៃគេឲ្យទៅតាមបំណង គ្រាន់តែដាលីលែងភ្លាម ដេនឌ្រីក៍ក៏ប្រញាប់រត់ចូលទៅខាងក្នុងលឿនស្លេវដូចជាមីសុីលតែម្ដង។ ដាលីចងចិញ្ចើមរួចអង្គុយយោលយើងទៅមកៗលើគ្រែរនាបខណៈភ្នែកសំឡឹងមើលទៅទឹកសមុទ្រដែលនៅមិនឆ្ងាយពីទីនោះ នាងមើលផង បណ្ដែតអារម្មណ៍ផង រហូតទាល់តែមានដៃលូកមកកេះស្មានាងទើបដាលីដកភ្នែកពីទេសភាពមើលមកវិញ។
"មាន..មានការអី?"
"គឺថាខ្ញុំយកអំណោយមកឲ្យបងនិងបងដេន ខ្ញុំនិងប្ដីមកពីរកត្រីទើបមកពិធីមង្គលការសែនព្រេនបងមិនទាន់"
"អេស៎? អំណោយ..មង្គលការហ្អេស៎?" ដោយសារតែមួយកម្មវិធីតាំងពីដើមដល់ចប់ដាលីនាងមិនបានដឹងខ្លួន ទើបពេលមានអ្នកភូមិមកសួរនាំនាងក៏ភាំងសឹងតែរកពាក្យអ្វីនិយាយមិនចេញតែម្ដង ដាលីលូកដៃទទួលយកអំណោយពីគេរួចសើចស្ញេញបែបលើក្បាលមានតែសញ្ញាសួររាប់មិនអស់ នេះរៀបការស្អី? សែនព្រេនស្អី? នាងយល់សប្ដិរឺយ៉ាងមិច?
ដាលីអង្គុយកាន់អំណោយដែលគេយកមកអោយនោះរួចក៏បើកវាមើល ស្នាមញញឹមក៏ញ៉ោចឡើងតិចៗត្បិតតែវាជាកូនតុក្កតាថ្មមានរូបស្រីប្រុសយ៉ាងស្រស់ស្អាតគួរឲ្យចាប់ចិត្ត នាងញញឹមហើយក៏ផ្ដេកខ្លួនអោបតុក្កតាថ្មនោះ ដេនឌ្រីក៍ដែលចេញមកគេក៏ភ្ញាក់មិនស្ទើរព្រោះតែចេញមកដល់ទាន់ពេលនាងផ្ទួលខ្លួនដេកព្រូស ហើយក៏ថែមទាំងញញឹមជាប់មាត់ទៀត នេះនាងក្រោកមកនៅប្រក្រតីធម្មតាទេមែនទេ?
"នេះពួកយើងរៀបការជាមួយគ្នាទាំងមូលមិចក៏នាយមិនព្រមប្រាប់ខ្ញុំហ្អាស៎?"
"គង់តែលែងលះវិញដដែល ប្រាប់ធ្វើស្អី?" ដេនឌ្រីក៍ដើរចូលមកទាំងដៃកាន់ចានទឹក មិនមើលទាំងមុខដាលីទៀត នាងតូចក៏ពេបមាត់ជម្រេញដេនឌ្រីក៍បន្តិចរួចខិតកិលចូលជិតកាលបើនាយទើបតែទម្លាក់ខ្លួនអង្គុយចុះ។
"តុក្កតាថ្មនេះស្អាតអត់?"
"អត់!" ដៃម្ខាងពូតកន្សែង ដៃម្ខាងទៀតក៏ត្រូវដាលីទាញយកទៅក្រៀកជាប់ដូចជាកូនក្មេងបៀមដៃអញ្ចឹងដែរ ដាលីក៏មិនបានខ្វល់ មិនខ្ចីឈឺចាប់និងសម្ដីគេអីបន្តិច នាងលើកកូនតុក្កតាថ្មនោះឡើង ដាក់ឲ្យចំពន្លឺព្រះអាទិត្យរៀបលិចនាំឲ្យវាចាំងរំលេចកាន់តែច្បាស់នូវភាពស្រស់ស្អាតរបស់តុក្កតានោះ។
"វាជាកាដូដំបូងនៃមង្គលការពួកយើងណា៎ ខ្ញុំនឹងថែរក្សាវាឲ្យបានល្អបំផុត"
"ទុកស្អីក៏ទុកទៅ.. តែដំបូងនាងលុបមុខសិន មិនអញ្ចឹងពិធីវាមិនចប់ទេ" ដេនឌ្រីក៍ក៏ងាកខ្លួនពីការអោបក្រៀបរបស់ដាលីបន្តិចរួចក្បង់ទឹកមកលុបលាងមុខមូលក្រឡង់របស់ភរិយាសម្អប់តិចៗ នាងតូចឯណោះបានបាតដៃក្ដៅបូកផ្សំនិងទឹកមានក្លិនក្រអូបផ្កាជូតមុខទៀត នាងក៏ញញឹមបិទភ្នែកទទួលការធ្វើកិច្ចបញ្ចប់ពិធីនោះ។
ដៃមាំដែលក្បង់មកលុបលាងមុខដាលីក៏ស្ទាក់ស្ទើរបន្តិច មិនមែនព្រោះតែកិច្ចបញ្ចប់ពិធីនោះរួចរាល់ទេ តែព្រោះតែមុខរបស់ដាលីខិតមកកាន់តែជិតនិងមុខនាយខ្លួនឯងពេក ដេនឌ្រីក៍លេបទឹកមាត់ផ្សើមបំពង់ករបន្តិចរួចក៏ងាកមុខចេញ តែដៃក៏នៅក្បង់ទឹកមកលុបលាងឲ្យនាងទាល់តែរួច។
"រួចហើយ"
"ហីយ៉ា! បើដឹងថាមានប្ដីហើយគេលុបមុខឲ្យស្រួលបែបនេះ ខ្ញុំគួរតែយកប្ដីយូរហើយ"
"អត់ប្រយោជន៍បំផុត" ដេនឌ្រីក៍តែងតែបង្ហាញភាពមិនពេញចិត្ត ទាស់ចិត្តនិងសម្ដីនាងនិយាយរហូត ដាលីវិញឃើញគេមិនពេញចិត្តនិងអ្វី នាងក៏កាន់តែធ្វើនោះ វាជាចារិកនាងស្រាប់ ម៉្យាងនាងក៏ចូលចិត្តពេលឃើញដេនឌ្រីក៍ខឹងបែបនេះទៀត។
(បងដេន..)
ការនិយាយសន្ទនាគ្នាក៏មានអ្នកមកកាត់ដូចជារាល់ដង ហើយវត្តមានអ្នកមកកាត់សម្ដីក៏ជាមនុស្សដដែលដូចជារាល់ដងដែរ ស៊ូរីស្រែកហៅឈ្មោះបុរសដែលមិនមែននៅលីវទៀតនោះច្បាស់ៗ នាងចូលមកព្រមជាមួយនិងដៃមានកាន់ចាននំមកជាមួយផង បូកផ្សំនិងស្នាមញញឹមស្រស់ស្រាយនៅលើផ្ទៃមុខ។
"ស៊ូរី? មកមានការអីហ្អេស៎?"
"ខ្ញុំគិតចង់យកbrownieមកឲ្យបងថ្លៃសាកបន្តិចហ្នឹងណា៎" ស៊ូរីចូលមកក៏ទម្លាក់ខ្លួនអង្គុយក្បែរដេនដាលីបន្តិច ខណៈមាត់និងភ្នែកងាកបែរទៅមើលនិងនិយាយតបជាមួយដេនឌ្រីក៍មិនឈប់។
"អូ! អញ្ចឹងនៅអង្គុយនិយាយគ្នាជាមួយដាលីទៅ បងគិតទៅងូតទឹកសម្អាតខ្លួនបន្តិច"
"ចាស៎..បងដាលី! ញ៊ាំនំបន្តិចទៅហីបង? ហ្អក៎ ញ៊ាំទៅ ហ្អាយ៎" ខណៈស៊ូរីលើកនំឡើងហាក់បង្ខំចង់ឲ្យដាលីញ៊ាំ តែជាលទ្ធផលនាងក៏ត្រូវដាលីគ្រវាសដៃចេញដល់ដួលលើខ្សាច់ ស៊ូរីបង្ហាញអាកប្បកិរិយាពិតដោយការសម្លក់សំឡឹងមុខដាលី តែក៏ញញឹមព្រោះនាងដឹងជាស្រេចថាខ្លួនឯងគួរធ្វើអ្វីបន្ទាប់។
"ហ្អាយ៎បងដេន..បង..អឹប! អ..អឹក ប..បង អឹក"
"នំអូនក្រៅពីទំនងហូប វាក៏ទំនងធ្វើជាឆ្នុកញ៉ុកមាត់អូនឲ្យស្ងាត់ដែរណ៎.. ហូបទៅ! លេបទៅ.." ដាលីចាប់ច្របាច់មាត់ស៊ូរី ញ៉ុកនំbrownieចូលដល់នាងស្រែកលែងចង់រួច ស៊ូរីនាងប្រឹងដល់ថ្នាក់ជ្រាបទឹកភ្នែក នាងមើលទៅដាលីមើលទាំងនាងមានអារម្មណ៍ថាខ្លាច.. ស្រីម្នាក់នេះមិនធម្មតាទេ នាងកំពុងតែធ្វើរឿងដែលអាចឲ្យមនុស្សស្លាប់បាន តែនាងក៏មិនបានរអៀសខ្លួនរឺក៏ញញើតដៃសោះ ថែមទាំងញញឹមទៀតផង។
"ឆ្ងាញ់រឺអត់..ប្អូន..ថ្លៃ?"
-
នែ! លឺនៅប្អូនថ្លៃ 😚
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romansaគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង