ម្សិលមិញឈ្នះមុន១០នាទី យប់នេះឈ្នះមុន២០នាទី ស្អែកយកឈ្នះ៣០ទៅបំបែកកំណត់ត្រាផេកមួយមើស៎ ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)ភាគទី១១
គ្រាន់តែស៊ុងគីជូនដំណឹងភ្លាម គេក៏ត្រូវនៅទីនោះមើលការខុសត្រូវស៊ូរី ចំណែកឯដេនឌ្រីក៍គេក៏ប្រញាប់រត់ត្រឡប់ទៅកាន់ផ្ទះស្នាក់វិញទាំងអន្ទះសារជាទីបំផុត។
គ្រាំង! ផាំង..
ដំណើរបោះជំហានរបស់គេក៏មានឧបសគ្គខ្លះមករារាំងដែរ ដោយមានខ្យល់បក់បោកនាំយកផ្គរលាន់គ្រាំងៗមកហាក់ផ្ដល់ដំណឹងជាមុនឲ្យអ្នកដែលនៅតំបន់នោះប្រញាប់ត្រឡប់ចូលផ្ទះ អ្នកដែលបំណងចង់ចេញទូកទៅក៏ត្រូវបោះខ្សែនឹងច្រាំងចុះមកផ្ទះវិញដូចគ្នា ព្រោះបើពួកគេនៅតែមានៈចេញទូកទៅ ច្បាស់ណាស់ថានឹងត្រូវមានបញ្ហាជាមិនខានឡើយ។
"មកហើយ! ប្រុសដេនមកហើយ" កាលបើដេនឌ្រីក៍រត់ចូលមកជិតដល់ផ្ទះស្នាក់ អ្នកភូមិប៉ុន្មាននាក់ដែលនៅជុំគ្នាឯផ្ទះស្នាក់ឯណោះក៏នាំគ្នាឧទានឡើងព្រមគ្នា នាយសង្ហាយើងមកដល់ក៏ប្រញាប់រុញទ្វារចូលរួចក៏ភ្ញាក់និងវត្តមានអ្នកភូមិដែលនៅទីនោះមិនស្ទើរដែរ។
"អុំ? នេះដេនដាលីនាងមានរឿងអី?" គ្រាន់តែមកដល់ទម្លាក់ខ្លួនអង្គុយចុះលើគ្រែភ្លាម ដេនឌ្រីក៍គេក៏ប្រញាប់សួរនាំទៅកាន់អ្នកអង្គុយជុំគ្នានោះភ្លាម គេក៏ងាកមកចាប់អារម្មណ៍អ្នកដេកស្ដូកនៅលើគ្រែឯណោះដូចគ្នា ដៃម្ខាងទម្លាក់ចុះកាន់បាតដៃនាង ចំណែកដៃម្ខាងទៀតក៏ដាក់ស្ទាបថ្ងាសដែលក្ដៅងំដូចជាភ្លើងរបស់នាង កាន់តែស្ពាបគេក៏កាន់តែមានអារម្មណ៍ថាមិនស្រួលភ្លាម។
"ពួកអុំទើបតែមកពីយកសំណាញ់ឯទូកឯណោះ គិតថាមកឆ្លងកាត់ទីនេះដើម្បីសួររកប្រុសដេនរឿងទៅរកត្រីឯណោះ តែមកដល់ក៏ស្រាប់តែឃើញមីនាងដេកសន្លប់ស្ដូកនៅលើខ្សាច់ បើតាមមើលនាងប្រហែលជាធ្លាក់ពីលើជណ្ដើរផ្ទះមកហើយ ព្រោះបើដួលធម្មតាម៉្លេះថ្មើរនេះនាងដឹងខ្លួនបាត់ទៅហើយ តែនេះនាងនៅដេកមួយកន្លែងមិនកម្រើកអ្វីទាល់តែសោះហើយ"
"សង្ស័យមិនមែនព្រោះតែដួលមួយមុខផងក៏មិនដឹង? នាងមកទីនេះរស់នៅមិនទាន់បានប៉ុន្មានផង តិចនាងខុសមាត់ករអ្វីទៅ?" ការជជែកគ្នារវាងអុំៗទាំងនោះក៏ជ្រួតជ្រាបពេញក្នុងខួរក្បាលរបស់ដេនឌ្រីក៍តែម្ដង គេងាកបែរមើលទៅអ្នកដេកស្ដូកមួយកន្លែងរួចដោះលែងដង្ហើមដ៏សែនតានតឹងចេញមក ភ្នែកងាកមើលទៅក្រៅបង្អួចគេក៏កាន់តែស្មុគទៀត។
"វាដូចជាខ្វះថ្ងៃភ្លៀងណាស់អញ្ចឹងនេះ" ដេនឌ្រីក៍រអ៊ូរទាំតែម្នាក់ឯង តែសំឡេងគេក៏លឺល្មមអាចឲ្យអុំៗទាំងនោះបានដឹង ពួកគាត់នាំគ្នាមើលទៅដៃកម្លោះក្រមុំកាន់ស្រាក់គ្នាជាប់រួចក៏ញញឹមបិទមាត់មិនជិតគ្រប់គ្នាតែម្ដង។
"អុំថាមិនបាច់ទៅរកពេទ្យឯណាទេ មើលទៅក្មួយកាន់ដៃមីអូនស្រីនេះសង្ស័យតែជាបាត់ទៅហើយ ហាសហា៎"
"ផ្អែមល្ហែមណាស់ស្នេហាក្មេងឥលូវនេះ" លឺសម្ដីអុំៗនិយាយដេនឌ្រីក៍គេក៏ប្រញាប់ទម្លាក់ដៃដែលកាន់ដេនដាលីចុះ នាយប្រញាប់បែរថយចុះពីគ្រែថ្នមៗរួចដើរហួសទៅរកបន្ទប់ទឹកដែលនៅខាងក្រោយផ្ទះឯណោះ អុំប្រុសម្នាក់ដែលនៅអង្គុយជុំគ្នាក៏ក្រោកឡើងរួចចូលទៅរកនាយដែលនៅខាងក្រោយនោះភ្លាម។
"ប្រុសដេន ស្រីតូចនេះពិតជាប្រពន្ធឯងមែនហ្អេស៎?" សំនួរសួរនាំហាក់ដូចជាម្ជុលឆ្កឹះឆ្កៀលអ្នកកំពុងតែលាយទឹកជូតខ្លួនឯណោះឲ្យស្ងៀមបន្តិច ដេនឌ្រីក៍ងាកមើលមុខគាត់ព្រមជាមួយនិងគំនិតដែលផុសក្នុងខួរក្បាលខ្លួនឯងបន្តិច។
(បើសិនជាយើងប្រាប់ថាមិនមែន ពួកគាត់ច្បាស់ជាគិតថាដេនដាលីនាងជាពួកស៊ើបការណ៍ ពួកគាត់ច្បាស់ជាចាត់ការនាងដូចជាចាត់ការពួកទាហ៊ានអស់នោះជាមិនខានទេ)
"បាទ៎ ពិតមែនអុំ ពួកយើងជួបគ្នាកាលពីខ្ញុំរស់នៅនិងមើលថែអ្នកនៅទីក្រុងឯណោះ" ដេនឌ្រីក៍ក៏ជ្រើសរើសយកការកុហកមកបិតបាំងអត្តសញ្ញាណរបស់ដេនដាលី ព្រោះគេមិនចង់ឲ្យនាងមានបញ្ហាទេ ម៉្យាងបើសិនជាគ្រប់គ្នាដឹងថានាងជាប្អូនស្រីឧត្តមសេនីយ៍ទៀត វាក៏នឹងកាន់តែយ៉ាប់យ៉ឺនជាមិនខានឡើយ។
"អញ្ចឹងបានន័យថាពួកក្មួយក៏ធ្លាប់បានឆ្លងកាត់រឿងដែលប្ដីប្រពន្ធបានធ្វើហើយពិតទេ?"
"បា..បាទអុំ" ទោះបីជាដេនឌ្រីក៍ហាក់មិនយល់ក៏គេនៅតែឆ្លើយស្របតាមការសួររបស់អុំចំណាស់នោះជានិច្ច ចាស់ទុំដែលសួរនាំបានដឹងរឿងរ៉ាវដែលចង់ដឹងអស់គាត់ក៏ងក់ក្បាលរួចញញឹមបន្តិច ដេនឌ្រីក៍ឯណោះគេក៏ប្រញាប់លាយទឹកយកកូនកន្សែងរួចប្រញាប់ចេញមករកដេនដាលីវិញ។ គេទម្លាក់ខ្លួនអង្គុយរួចពូតកូនកន្សែងនិងទឹកក្ដៅឧណ្ឌរួចក៏ទម្លាក់ជូតកញ្ចឹងករអ្នកដែលគេអះអាងថាជាប្រពន្ធនោះបន្តិច គេចាត់ចែងជូតបរិវេណកញ្ចឹងកររួចទើបគេលាត់ដៃអាវនាងឡើងបង្ហាញឲ្យឃើញស្នាមក្រហមដាច់រលាតនៅទីនោះ។
"ធ្វើស្អីមិនចេះប្រយត្ន័សោះ ហ៊ឹស"
"ប្រុសដេន! ល្ងាចនេះទោះជានាងដឹងខ្លួនរឺមិនដឹងខ្លួន ឯងក៏ជួយនាំនាងទៅផ្ទះអុំផងណា៎"
"មានការអ្វីមែនទេអុំ?" សំនួរគេក៏នាំឲ្យអុំៗដែលជជែកគ្នារួចជាស្រេចនោះញញឹមបន្តិច អុំប្រុសម្នាក់ក៏ដើរចូលមករួចលូកយកលុយមួយសន្លឹកមកដាក់លើដៃរបស់ដេនឌ្រីក៍ ធ្វើឲ្យគេកាន់តែលែងយល់ថែមទៀត។
"ប្រុសស្រីបើចង់នៅជាមួយគ្នាជាប្ដីប្រពន្ធ ទាល់តែរៀបការឲ្យដូនតាបានដឹងសិនណា៎ប្រុសដេន"
"បា..បាទ៎?"
"ល្ងាចនេះពួកអុំនឹងរៀបចំពិធីមង្គលការនិងសែនព្រេនតូចមួយឲ្យពួកឯង នែ! សែនរួចប្រពន្ធឯងក៏ប្រហែលជាអាចដឹងខ្លួនវិញក៏ថាបានណា៎" មួយកំណាត់ប្រយោគដំបូងវាក៏ធ្វើឲ្យដេនឌ្រីក៍ស្ទាក់ស្ទើរបន្តិច តែប្រយោគបន្ទាប់ទៀតក៏ធ្វើឲ្យគេយកវាមកពិចារណា។
(នេះបើសិនជានាងសន្លប់មិនដឹងខ្លួនដោយសារការមិនបានសែនមែននោះ អញ្ចឹងយើងគួរតែធ្វើវាទេ?)-
ការទៅបងដេន ចាំអេតមីនចង់ដៃផាំហយ ខិខិ
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង