បញ្ជាក់៖ អ្នកមិនបានlike cmtភាគនេះ ស្អែកអេតមីនអត់ផ្ញើភាគថ្មីជូនទេណា៎ អូខេ..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)ភាគទី36
វ៉ូសៗ..
ក្នុងភូមិយប់នេះមិនមែនមានតែសំឡេងខ្យល់បក់និងរលកបោកបក់តែមួយមុខទេ កូនឆ្កែដែលដេនឌ្រីក៍យកមកជាកាដូបញ្ចាំចិត្តឲ្យដាលីនោះក៏ព្រូសតម្លង់ភូមិមិនឈប់ដែរ ដូចជាពេលនេះតូនីស្រែកព្រូសវ៉ូសៗតាមពីក្រោយម្ចាស់ប្រុសស្រីដែលដើរកាន់ដៃគ្នាប្របមាត់សមុទ្រឯណោះ។
"ដេនត្រៀមគ្រប់យ៉ាងទុកតាំងពីពេលណា? ទាំងអេតាសុីវិល ទាំងចិញ្ជៀន គ្រប់យ៉ាងនេះខ្ញុំមិនគិតថាដេនអាចធ្វើបានត្រឹមតែមួយថ្ងៃទេ!"
"ហេតុអីក៏គិតថាមិនអាចធ្វើបានតែមួយថ្ងៃ?" សំនួរសួរបកពីសំណាក់ដេនឌ្រីក៍នាំភាពភ្ញាក់ផ្អើលដល់ថ្នាក់ដាលីបើកភ្នែកធំៗសំឡឹងមើលមកគេមិនព្រិចតែម្ដង។
"អ៊ីចឹងនាយរៀបចំតែមួយថ្ងៃពិតមែនហ្អេស៎?"
"អត់ទេ!"
"អេ៎..ចុះនាយយ៉ាងមិចឲ្យប្រាកដទៅដេន? និយាយចុះនិយាយឡើងខ្ញុំកាន់តែវង្វេងវង្វាន់អស់ហើយ" គេឆ្លើយកំបុតៗគ្មានការបកស្រាយពេលវេលាច្បាស់លាស់ដល់ថ្នាក់អ្នកព្យាយាមសួរនោះអេះក្បាលខ្លួនឯងខ្វាកៗសឹងតែរបូត ព្រោះនាងមិនយល់អ្វីដែលគេចង់និយាយទាល់តែសោះ។
"វាដូចជាអ្វីដែលនាងធ្លាប់និយាយអ៊ីចឹង លើលោកនេះគឺគ្មានភាពចៃដន្យនោះទេ គ្រប់យ៉ាងតែងតែមានអ្នកកំណត់ជានិច្ច..."
"អ៊ីចឹងបានន័យថានាយបានរៀបចំវាយូរហើយពិតទេ?" ដាលីក៏ប្រញាប់ត្បុលខ្លួនចូលទៅជិតដេន រួចងើបបើកភ្នែកម៉ក់ៗសំឡឹងមុខគេ ដេនឌ្រីក៍ក៏សំឡឹងមើលនាងតបរួចក៏លើកដៃម្ខាងឈ្លីក្បាលនាងតិចៗ។
"ពិតរឺអត់ដេន?"
"អឺម" កាលបើលាក់ក៏មិនបាន ប្រកែកក៏មិនកើត ដេនឌ្រីក៍មានតែគ្រហឹមឆ្លើយយល់ស្របនឹងសំនួររបស់ភរិយាកំហូច នាំឲ្យនាងកាន់តែរីកមុខរីកមាត់ថែមមួយកម្រិតទៀត នាងងាកបែរមើលទៅផ្ទៃសមុទ្ររួចញញឹមពព្រាយហាក់ដូចជាទុក្ខព្រួយដែលនាងមាននោះបានរសាយអស់បាត់គ្មានសេសសល់ ការប្រែប្រួលមកជាល្អប្រសើរបែបនេះហើយជាអ្វីដែលដេនឌ្រីក៍ចង់បាន ត្រឹមតែ2ថ្ងៃនៃភាពស្រពាប់ស្រពោនរបស់នាង គេក៏តឹងទ្រូងសឹងតែបែកធ្លាយចេញមកក្រៅ គេនិយាយទុកក្នុងចិត្តរួចហើយ មិនថាមានរឿងបែបណា គេក៏នឹងការពារស្នាមញញឹមមួយនេះឲ្យដល់ទីបំផុត។
"ពួកយើងទៅផ្ទះស្នាក់វិញល្អទេ? ខ្ញុំកូរពោះគ្រូកៗទៅហើយដេន.. តូនី! ឃ្លានទេកូន? អូ..អូ ឃ្លានទេ? អ្ហឺម" ដាលីក៏ព្រលែងដៃពីស្វាមីបន្តិច រួចក៏បន្ទន់ជង្គង់លើកកូនឆ្កែតូនីឡើងមកពរជាប់ដៃដូចជាទម្លាប់ អោបបីដូចជាកូនង៉ែតតូច ដេនក៏សំឡឹងមើលមុខភរិយាបន្តរួចក៏កាន់ស្មាដើរត្រឡប់ទៅកាន់ផ្ទះស្នាក់ជាមួយគ្នាតែម្ដង។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង