អ្នកអានឈ្នះមុន១០នាទី ពូកែដល់ហើយណ៎
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)ភាគទី០៩
(អញ្ចឹងអុំគិតទៅសិនហើយណា៎ មិនរំខានយូរទេ)
"បាទអុំស្រី" ដេនឌ្រីក៍គេក៏ឆ្លើយតបទៅកាន់អុំម្នាក់នោះទាំងសម្ដីទន់ភ្លន់ មិនត្រគោះបោះបោកទាល់តែសោះ គ្រប់យ៉ាងក៏ប្រែទៅជាស្ងប់ស្ងាត់រហូតទាល់តែអុំស្រីម្នាក់នោះទៅផ្ទះរបស់គាត់បាត់ឆ្ងាយពីទីនោះ។
"ហ៊ើយ!" គ្រាន់តែដឹងថាអ្នកដែលនាយព្យាយាមលាក់នោះចេញទៅបាត់ ដេនឌ្រីក៍ក៏ដកខ្លួនចេញដោយការរុញដេនដាលីឲ្យចេញឆ្ងាយពីគេបន្តិច នាងតូចយើងឯណោះគេរុញចេញយ៉ាងមិចក៏មាត់នៅតែរក្សាស្នាមញញឹមជាប់ជានិច្ច មុននេះនាងលឺច្បាស់ៗណាស់ គេមិនត្រឹមអោបនាងទេ គេថែមទាំងព្រមទទួលស្គាល់នាងថាជាប្រពន្ធ ហើយក៏ហៅថាអូនៗជាប់មាត់ថែមទៀត។
"ហេតុអីក៏ខឹង? មុននេះនាយជាអ្នកទាញខ្ញុំទៅអោបខ្លួនឯងទេតើ? ធ្វើមើលតែខ្ញុំចង់អោបនាយណាស់អញ្ចឹង ឆើស" ចិត្តលួចរំភើបតែមាត់ក៏នៅតែរឹង ដេនដាលីដោះខ្សែចងសក់ដែលនាងតែងតែដាក់ជាប់និងដៃយកមកចងសក់ខ្លួន បួងឡើងខ្ពស់រួចក៏ចុះទៅខាងក្រោមចោលអ្នកកំពុងតែប្រកាន់ខឹងឯណោះ។
"នាងពិតជាមិនកែទម្លាប់ពិតមែន ដេនដាលី" ដេនឌ្រីក៍ក្រវីក្បាលហើយក៏លួចហួសចិត្តផង គេងាកបែរទៅទាញទ្វារបន្ទប់ជាន់ខាងលើបិទរួចទើបចុះទៅជាន់ខាងក្រោមតាមនាងដែរ ព្រោះដល់តំណាក់កាលនេះទៅហើយ ដរាបណាគេមិនទាន់បានបញ្ជូននាងទៅក្រុងដោយសុវត្ថិភាព គេក៏មានតែនៅតាមឃ្លាំមើលនាងបែបនេះ។
នាយចុះមកជាន់ខាងក្រោមព្រមជាមួយនិងក្រសែភ្នែកងាកមើលជុំទិសទាំងអស់ បើទោះបីជាទីនេះជាតំបន់ដែលគេកាន់កាប់ថែរក្សាមកជាយូរឆ្នាំក៏ដោយចុះ គេក៏មិនអាចប្រហែសបាននោះដែរ ព្រោះសត្រូវអាចវាយឆ្មក់បានគ្រប់ពេលឲ្យតែគេភ្លេចខ្លួនពេលណា ទុកចិត្តមិនបានទេ។
"ហីយ៉ា..នេះគឺapple strudelទេតើ" គ្រាន់តែមកដល់ខាងក្រោម សំឡេងបែបអំណររបស់នាងក៏ទាក់ទាញភ្នែកឲ្យគេងាកទៅរក ស្រីតូចទាញយកនំapple strudel ដែលជាប្រភេទនំលាយនិងការ៉េម ល្បីបំផុតក្នុងតំបន់ដែលគេកំពុងតែរស់នៅនោះ ដេនដាលីដាក់ខ្លួនអង្គុយភ្លាម នាងក៏ទាញយកស្លាបព្រាមួយយកមកដួសដាក់ចូលមាត់ រួចទន្ទ្រាំជើងសប្បាយចិត្តដូចជាកូនក្មេងអាយុ២ទៅ៣ខួប។
"របស់ផ្អែមទាំងយប់បែបនេះ សុខភាពល្អស្លាប់ហើយអ្នកនាង" គ្រប់ពាក្យដែលគេនិយាយទៅកាន់នាង មិនដែលមានពាក្យណាដែលថាល្អម្ដងនោះទេ គេតែងតែនិយាយបន្ទោសបង្អាប់នាងបែបនេះរហូត តែដេនដាលីនាងក៏មិនទៅយកចិត្តទុកដាក់ខឹង នាងរវល់ខ្វល់តែដួសរបស់ដែលនាងចូលចិត្តញ៊ាំពេញៗមាត់តែម្ដង។
"និយាយអញ្ចឹងនាយមកស្នាក់នៅទីនេះយូរប៉ុណ្ណាហើយ តាំងពីថ្ងៃដែលខ្ញុំទៅម៉ាតនោះ?"
"នាងមិនចាំបាច់ចង់ដឹងទេ ញ៊ាំបង្អែមរួចឡើងទៅសម្អាតខ្លួនចូលដេក ស្អែកនាងត្រូវចេញដំណើរទៅវិញ" ដេនឌ្រីក៍មិនបានយកចិត្តទុកដាក់និងការចោទសួររបស់នាង តែគេក៏និយាយបង្វែរដោយប្រាប់នាងឲ្យដឹងជាមុនថាគេមិនអាចទុកនាងឲ្យនៅលើកោះនេះយូរទៀតបាននោះទេ ដេនដាលីនាងក៏នៅស្ងៀមមិននិយាយអ្វី ស្រីតូចប្រញាប់ដួសបង្អែមនោះដាក់ចូលមាត់ ដួសយកៗដូចជាបង្ខំឲ្យឆាប់អស់រួចក្រោកឡើងទៅលើផ្ទះវិញបាត់ ទាំងដែលមុននេះនាងទើបតែចុះមកសោះ ដេនឌ្រីក៍មិនបានងាកមើលនាង ផ្ទុយទៅវិញគេក៏បែរភ្នែកមើលទៅសមុទ្រ មើលទាំងអារម្មណ៍កំពុងតែខ្មួលខ្មាញ់គិត ព្រោះដេនដាលីនាងបានដឹងហើយថាគេរស់នៅទីនេះ នាងចង់មកពេលណាក៏បានដែរឲ្យតែនាងចង់ បើនាងមកតែម្នាក់ឯង វាអាចមិនមែនជាបញ្ហានោះទេ ខ្លាចតែនាងមានអ្នកដែលលបលួចមកតាមពីក្រោយថែមទៀត នោះឯងទើបជាបញ្ហា។ថ្ងៃថ្មីឈានចូលមកដល់
ពន្លឺព្រះអាទិត្យចាំងមកលើកោះហាក់បីដូចជាកម្រាលមាសក្រាលក្របផ្ទៃកោះទាំងមូលឲ្យលេចត្រដែតនៅកណ្ដាលសមុទ្រអញ្ចឹង គ្រប់គ្នានៅទីនោះក៏មិនទម្រន់ ពួកគេក្រោកឡើងរៀបចំប្រកបរបរដោយអ្នកខ្លះក៏ចាក់របស់របរដើម្បីដាក់ទូកយកទៅកោះផ្សេង ចំណែកអ្នកឯទៀតក៏ចេញរកត្រីនិងសត្វសមុទ្រដើម្បីយកមកធ្វើម្ហូបដូចគ្នា។
ឆ្វឹប! ប្រូង..
សំឡេងលាន់លឺចេញពីការបង់សំណាញ់យ៉ាងធំមួយពីលើទូក កម្លោះសង្ហាដែលព្រលែងរាងកាយមួយល្វែងលើទទេស្អាតនោះក៏ជាអ្នកបង់សំណាញ់លើទូកតែម្នាក់ឯងតាមទម្លាប់ដែលគេតែងតែធ្វើរាល់ព្រឹក។
"យប់មិញទឹកជោរមកច្រើនណាស់ សង្ស័យតែបង់បានច្រើនជាងមិនខានទេព្រឹកនេះលោកបងដេន" ស៊ុងគីដែលជាអ្នកចាំដោះត្រីពីសំណាញ់ក៏លាន់មាត់និយាយទាំងទឹកមុខស្រស់ស្រាយជាទីបំផុតតែម្ដង ដេនឌ្រីក៍ឯណោះគេក៏ស្ងប់ស្ងាត់តាំងពីបង់សំណាញ់រហូតទាល់តែលើកសំណាញ់មកវិញតែម្ដង។
"ហីយ៉ូយ! ថ្ងៃនេះច្បាស់ជាឆ្ងាយមាត់ជាមិនខានលោកបងអើយ"
"គិតតែពីរឿងសុីហ្នឹងហើយឯង ចុះអ្នកដែលយើងឲ្យឯងទៅរកនោះយ៉ាងមិចទៅហើយ?" ដេនឌ្រីក៍ក៏សួរនាំរកមនុស្សម្នាក់ ដែលម្នាក់នោះក៏គ្មាននរណាឆ្ងាយពីដេនដាលីហ្នឹងអី អ្នកចំណូលថ្មីនៅលើកោះនោះ។
"សង្ស័យតែមិនទាន់ក្រោកទេដឹងលោកបង? គេថាអ្នកនៅក្រុងដេកទ្រម៉ក់ខ្លាំងណាស់លោកបងអើយ"
"មកលើកត្រីទៅ ចាំយើងទៅមើលនាង"
"បាទ៎" ស៊ុងគីក៏ចូលទៅលើកសំណាញ់ឡើងម្ដង ដេនឌ្រីក៍ឯណោះ គេក៏ដើរមកដល់កណ្ដាលទូករួចទាញកញ្ឆក់យកអាវយឺតយកមកច្រកមុននិងចេញទៅផ្ទះស្នាក់របស់ខ្លួនវិញ។
(អា..អាយ៎ ហ៊ឹកៗ)
គ្រាន់តែដើរឡើងមកដល់ផ្លូវចូលផ្ទះស្នាក់ភ្លាម សំឡេងស្រែកមួយក៏បន្លឺឡើង ដេនឌ្រីក៍មិនបង្អង់ក៏ប្រញាប់រត់ឡើងទៅភ្លាម មុននិងបានឃើញទិដ្ឋភាពខ្លះដែលខ្លួនមិននឹកស្មានថានឹងកើត។
"ស៊ូរី?!"
"បងដេន..បងដេន ស៊ូរីឈឺណាស់ ហ៊ឹកៗ"
"នាងបានធ្វើស្អីស៊ូរីហ្អាស៎ដេនដាលី?" ទិដ្ឋភាពស៊ូរីអង្គុយលើខ្សាច់យំ ខណៈពេលដែលដេនដាលីកំពុងតែឈរត្រង់នោះ វាក៏នាំឲ្យដេនឌ្រីក៍គិតថានាងច្បាស់ជាបានធ្វើរឿងអ្វីលើស៊ូរីជាមិនខាន។
"បងដេន..បងដេន ស៊ូរីចង់ទៅផ្ទះហ៊ឹកៗ"
"អូខេ! ចាំបងជូនឯងទៅ កុំខ្លាច" ដេនឌ្រីក៍បែរភ្នែកមើលដេនដាលីបន្តិចទាំងខឹង រួចក៏បែរខ្លួនបីស៊ូរីចេញទៅ អ្នកដែលត្រូវគេបីនោះក៏ងាកភ្នែកមើលមកដេនដាលី មើលទៅលួចញញឹមខណៈផ្ដេកក្បាលកើយស្មាដេនឌ្រីក៍។
(ប្ដីប្រពន្ធហ្អេស៎? យើងមិនជឿថាបងដេនស្រឡាញ់នាងជាងយើងទេ..)
-
នែម្អូនស៊ូរី..កុំហ្អា៎ អ្នកអានកាចណាស់
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង