ភាគទី៣៥

575 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី35

"អេ..អេតាសុីវិលហ្អេស៎?" ដាលីសឹងតែមិនជឿនិងភ្នែក ត្រចៀកខ្លួនឯងដែលបានឃើញនិងលឺអ្វីដែលដេនឌ្រីក៍បានអះអាងមុននេះ ចុះអេតាសុីវិលមែនទេ? នេះគេមិនបានលេងសើចជាមួយនាងទេមែនទេ?
"នាយមិនបានលេងសើចទេមែនទេ?" ទោះជាមេធាវីមកអង្គុយនៅនិងមុខ ក្រដាសអេតាសុីវិលក៏ត្រដាងទុកចាំឲ្យតែនាងសុីញ៉េក៏ដោយ ក៏ដាលីនាងនៅតែងាកបែរទៅសួរជីកកកាយបុរសដែលកំពុងតែញញឹមរីកមុខរីកមាត់ព្រោះគេបានបំពេញតួនាទីខ្លួនឯងឯណោះ។ ដេនឌ្រីក៍ជ្រឹមចិញ្ចើមបន្តិច រួចទម្លាក់ក្រសោបដៃនាងតូចជាថ្មីម្ដងទៀត តែលើកនេះមិនមែនក្រសោបធម្មតាដូចជាសព្វមួយដងទេ គេក្រសោបរួចក៏ទាញចិញ្ចៀនមួយវង់មកបំពាក់នៅក្នុងដៃនាងថែមទៀត ម្ដងនេះដាលីនាងក៏រកពាក្យអ្វីនិយាយលែងចេញតែម្ដង។
"រស់នៅជាមួយមនុស្សប្រុសដែលគ្មានអ្វីទាំងអស់ដូចជាយើង យើងមិនមានអ្វីផ្ដល់ឲ្យនាងច្រើនដូចជាបុរសដែលគ្រួសារនាងមានបំណងចង់ផ្សំផ្គុំនាថ្ងៃអនាគតទេ យើងមានតែផ្ទះស្នាក់មួយ មានតែខ្លួនទទេ នាងអាចទទួលយកយើងបានទេ?"
ឌឹប!
"ប្រុសឆ្កួត!នរណាថានាយគ្មានស្អីនោះ? នៀក៎..អ្វីដែលខ្ញុំចង់បានគឺត្រង់នៀក៎"ដាលីលើកដៃម្ខាងរុញទ្រូងខាងឆ្វេងរបស់ដេន រុញបង្ហាញថាត្រង់នេះហើយដែលនាងចង់បានពីគេ មិនមែនជាទ្រព្យសម្បត្តិរឺក៏អំណាច តែជាស្នេហាដែលគេរក្សាទុកនេះ នាងចង់បានវា។
"លុយឡាន អ្វីគ្រប់យ៉ាងគឺខ្ញុំមានអស់ហើយ ខ្ញុំចាយវាយវាឆ្អែតហើយ ខ្ញុំលែងចង់បានអ្វីហើយ ហ៊ឹក...អ្វីដែលខ្ញុំចង់បានគឺនាយ ខ្ញុំចង់រស់នៅជាមួយនាយ នៅក្បែរនាយជារៀងរហូត" ដាលីលើកដៃម្ខាងគក់ទ្រូងដេនឌ្រីក៍ ហើយក៏និយាយរៀបរាប់ពាក្យក្នុងចិត្តចេញមកទាំងអស់ ទឹកភ្នែកមិនដឹងជាមកពីណាហូរស្រក់កាត់ផែនថ្ពាល់អ្នកដែលកំពុងតែរៀបរាប់នោះ នាងមិននឹកស្មានថាមនុស្សប្រុសដែលនាងស្រឡាញ់គិតបែបហ្នឹងចំពោះខ្លួនឯងទេ នេះគេគិតថានាងចង់នៅក្បែរគេព្រោះនាងសំឡឹងឃើញអ្វីដែលជារបស់គេមែនទេ?
"ខ្ញុំចង់នៅក្បែរនាយ ខ្ញុំចង់រួមសុខទុក្ខជាមួយបុរសឯកោម្នាក់នេះ នាយដឹងទេ? កាលពីនៅតំបន់អាណាធិបតេយ្យនោះ ខ្ញុំតែងតែសំឡឹងមើលទៅនាយរហូត ទោះបីជានាយមានអំណាច មានកូនចៅច្រើនថ្នាក់ នាយក៏នៅតែមើលទៅឯកោបំផុត ចាំបានទេ? គ្រាដែលនាយសម្រាកនៅមន្ទីរពេទ្យ សម្រាកទាំងមិនមាននរណាម្នាក់ហ៊ានចូលទៅរកនាយ ព្រោះគេគិតថានាយជាឧក្រិដ្ឋជន ពេលនោះហើយដែលខ្ញុំបានផ្លាស់ប្ដូរហើយក៏ប្តេជ្ញាចិត្ត ថាខ្ញុំនឹងនៅក្បែរបុរសម្នាក់នេះ និងធ្វើឲ្យគេទទួលបានក្ដីសុខដូចជាអ្នកដទៃដែរ" ដេនឌ្រីក៍មិនបាននិយាយអ្វីទេ ពោលគឺគេអង្គុយមើលមុខនាង ត្រចៀកក៏ផ្ទៀងស្ដាប់រឿងរ៉ាវគ្រប់យ៉ាងដែលដាលីបានលើកឡើងចំពោះមុខ ជាធម្មតាគេមិនមែនជាមនុស្សដែលបញ្ចេញអារម្មណ៍មកខាងក្រៅទេ តែពាក្យសម្ដីនាងក៏ធ្វើឲ្យភ្នែកគេក្ដៅក្រហាយ ច្រមុះឈួលជាសញ្ញាបង្ហាញថាគេចង់យំចេញមកហើយ តែដេនក៏នៅតែអាចទប់ស្កាត់មិនឲ្យខ្លួនឯងយំបាន ដោយគេប្រញាប់ស្រវ៉ាអោបនាងជាប់ណែន។
"ឈប់និយាយថាខ្លួនឯងគ្មានអ្វីទៀតទៅដេន.."
"អូខេ..យើងសន្យាថានឹងឈប់និយាយពាក្យទាំងនេះទៀតហើយ ព្រោះពេលនេះយើងមាននាងហើយ មាននាងដូចជាមានអ្វីគ្រប់យ៉ាងអ៊ីចឹង" សម្ដីមួយឃ្លាចុងក្រោយនេះឯងដែលធ្វើឲ្យអ្នកពេបយំនោះស្ងាត់មាត់ ថ្ពាល់នាងក៏ឡើងក្រហមព្រឿងៗព្រោះតែភាពអៀនប្រៀននិងសម្ដីរបស់គេ ដេនឌ្រីក៍ក៏ដកខ្លួនពីការអោបរួចសំឡឹងមើលទៅមុខអ្នកដែលកំពុងតែអៀនប្រៀនឯណោះ នាយលើកដៃម្ខាងកាន់ប៉ះក្បាលនាងរួចឈ្លីទៅមកៗទាំងក្រសែភ្នែកភ្លឺថ្លាដូចជាមនុស្សទើបតែមានស្នេហាជាលើកដំបូង។
"អាចចុះអេតាសុីវិលបានរឺនៅលោក? នេះមេឃចង់ងងឹតហើយណា៎" អ្នកសាសងគ្នាក៏នៅតែកាន់ដៃ អោបក្រសោបគ្នារហូត អាណិតតែលោកមេធាវីម៉ៃគ៍ឯណោះទេ ជាប្រុសកម្លោះតែក៏មកអង្គុយមើលសកម្មភាពបែបនេះចំពោះមុខ គេរង់ចាំមួយសន្ទុះទើបហ៊ានហើបមាត់សួរនាំនិងប្រាប់ពួកគេថាខ្លួនក៏មានវត្តមាននៅទីនេះដែរ។
"បាទ/ចាស៎" កាលបើលោកមេធាវីហៅបែបនេះ ពួកគេក៏នាំគ្នាឆ្លើយឡើងព្រមគ្នាតែម្ដង ដាលីងាកមើលទៅដេនរួចក៏ញញឹមជាប់បបូរមាត់ ដៃខាងឆ្វេងទាញក្រដាសមក ស្របនឹងដៃខាងស្ដាំទាញប៊ិចយកមកសុីញ៉េ ដៃខាងឆ្វេងទំនេរបានតែមួយភ្លែត ពេលនេះក៏ត្រូវដៃដេនឌ្រីក៍ទាញយកមកកាន់រួចទម្លាក់ចុះទៅក្រោមតុ គេចពីភ្នែកអ្នកគ្រប់គ្នាវិញ ពេលនេះពួកគេទាំងពីរក៏ក្លាយជាប្ដីប្រពន្ធស្របច្បាប់ លែងជាប្ដីប្រពន្ធរំដោះគ្រោះដូចជាកាលពីមុនទៀតហើយ។

ម៉ោង7យប់ថ្ងៃដដែល
"ពិតមែនហ្អេស៎? ហីយ៉ា! វាជាដំណឹងល្អខ្លាំងណាស់ក្មួយដេន ក្មួយដាលី" ការចុះអេតាសុីវិលនេះវាជារឿងសំខាន់ដែលកើតឡើងក្នុងជីវិតដេន អ៊ីចឹងហើយនាយក៏ត្រូវតែយកវាមកជម្រាបលោកអុំមេភូមិនិងភរិយារបស់គាត់។ ចាស់ទុំទាំងពីរក៏សប្បាយចិត្តខ្លាំងសឹងតែរកពាក្យអ្វីនិយាយរៀបរាប់មិនត្រូវ អុំស្រីក៏រលីងរលោងប្រញាប់លូកចាប់ដៃក្មួយប្រុសស្រីជាប់ ចំណែកអុំប្រុសក៏លូកចាប់ស្មាដេនឌ្រីក៍ព្រមជាមួយស្នាមញញឹមបែបមានមោទនភាពទៅកាន់គេ។
"អុំស្រី..ហ៊ឹក" ភាពស្ងប់ស្ងាត់មួយសន្ទុះត្រូវបញ្ចប់ក្រោយដាលីឃើញភ្នែករលីងរលោងរបស់អុំស្រីរួចនាងក៏ពេបមាត់ចង់យំតាមគាត់ នាងដកដៃពីការកាន់រួចចូលទៅអោបក្រសោបអុំស្រីជាប់ណែនតែម្ដង ថ្ងៃនេះវាក៏ជាថ្ងៃពិេសសរបស់នាង ដាលីមិនមាននរណាដែលនាងអាចប្រាប់ដល់ទេ មានតែគាត់ទាំងពីរនាក់នេះឯង។
"អុំសប្បាយចិត្តណាស់ដែលពួកឯងសម្រេចចិត្តបែបនេះ ពីពេលនេះទៅពួកឯងមានឈ្មោះជាប្ដីប្រពន្ធស្របច្បាប់ហើយ ដូច្នេះហើយបើសិនជាមានបញ្ហាអ្វី មិនថាតូចរឺធំ ពួកឯងត្រូវតែស្ងប់ហើយដោះស្រាយជាមួយគ្នាតាមសម្រួលណា៎" ខណៈអុំស្រីនិយាយប្រាប់ដាលី លោកអុំមេភូមិឯណោះក៏មិនភ្លេចផ្ដាំផ្ញើពាក្យសម្ដីខ្លះទៅកាន់ដេនឌ្រីក៍ដែរ។
"ពេលនេះដាលីក្លាយជាមនុស្សស្រីសំខាន់សម្រាប់ជីវិតឯងហើយ មិនមាននរណាផ្សេងទៀតដែលសំខាន់ជាងនាងឡើយ ដូច្នេះមុននិងធ្វើអ្វីមួយប្រុសដេនគួរតែគិតដល់ចិត្តនាង គិតដល់ប្រពន្ធដែលនៅចាំឯផ្ទះជានិច្ច កន្លែងផ្សេងអាចសប្បាយអាចផ្ដល់ភាពកក់ក្ដៅឲ្យឯងបានតែមួយពេលៗ តែចុងក្រោយឯងក៏នៅតែត្រូវត្រឡប់មកផ្ទះ ព្រោះមានតែផ្ទះនេះឯងដែលចាំទទួលឯងរហូត.. យល់អ្វីដែលអុំនិយាយទេ?"
"បាទ!ខ្ញុំយល់ហើយអុំ" ដេនឌ្រីក៍ញញឹមរួចក៏អោនក្បាលគោរពអរគុណដល់ដំបូន្មានរបស់គាត់ ដាលីក៏មិនខុសពីគេដែរ នាងអោនក្បាលអរគុណដល់ចាស់ទុំ តែក៏ចូលទៅអោបអុំស្រីបន្ថែមទៀត ខណៈពេលដែលនាងអោបគាត់ភ្លាម អារម្មណ៍កម្សួលរបស់នាងក៏បុកមកម្ដងទៀត លើកនេះនាងមិនមែនខូចចិត្តជាមួយដេនឌ្រីក៍ទេ តែនាងខូចចិត្ត ខូចចិត្តដែលឱកាសល្អបែបនេះ តែបែរជានាងមិនបានទទួលការជូនពរពីសាច់ឈាមតែម្នាក់របស់នាង នោះគឺបងប្រុសជាទីស្រឡាញ់របស់នាងហ្នឹងឯង។
(ឲ្យដាលីសុំទោសផងបងជុង..ដាលីមិនបានសុំការអនុញ្ញាតពីបង តែសង្ឃឹមថាបងនឹងទទួលអារម្មណ៍ដឹងហើយជូនពរខ្ញុំផងណា៎ បងមាល៍ដូចគ្នា)៕
-
480 រយៈពេល50នាទី អេតមីនផុសភាគបន្ត៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now