ភាគទី១៦,១៧

702 21 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី02៖ ជីវិតគូបោកប្រាស់(ត)

ភាគទី16,17

ហ្វូ!ហ្វូ..
ឆរ៎..
សំឡេងខ្យល់បក់លាយឡំនិងសំឡេងរលកបោកច្រាំងសមុទ្រហាក់បីដូចជាតន្ត្រីប្រគុំលាន់រណ្ដំអមដំណើរប្ដីប្រពន្ធថ្មីថ្មោងដែលកំពុងតែសម្ដៅឆ្ពោះទៅកាន់ផ្ទះស្នាក់ឯណោះ។ រាងកាយតូចដែលមុននោះទន់ដួលព្រូសនឹងដៃ ពេលនេះនាងក៏បែរជាបើកភ្នែកម៉ក់ៗ ខណៈរាងកាយនាងកំពុងតែស្ថិតក្នុងការបីត្រកងរបស់បុរសដែលនាងតាមរកជាយូរមកហើយនោះ ការរកឃើញគេនាលើកនេះមិនត្រឹមតែធ្វើឲ្យនាងមានឱកាសបានស្វែងយល់ពីគេប៉ុណ្ណោះ ពេលនេះនាងក៏មានឱកាសបានស្និតស្នាលជាមួយគេថែមទៀត ព្រោះនាងនិងគេបានក្លាយជាប្ដីប្រពន្ធនិងគ្នាទៅហើយ។
"ដឹងខ្លួនហើយ?" ការដែលនាងបើកភ្នែកសំឡឹងមើលទៅអ្នកដែលកំពុងតែបីត្រកងឯណោះ ម្ចាស់ខ្លួនគេក៏ទទួលអារម្មណ៍ដឹងហើយទម្លាក់សំនួរមក ដេនដាលីដំបូងក៏ស្ងប់ស្ងៀមមិនឆ្លើយតបអ្វីទាំងអស់ តែក្រោយពីគិតមួយសន្ទុះនាងក៏សម្រេចចិត្តឆ្លើយតបដោយការងក់ក្បាលថ្នមៗ៖
"អឺម" គ្រាន់ទទួលបានការឆ្លើយតបពីនាងភ្លាម ដេនឌ្រីក៍ក៏មិនទាន់ឆ្លើយ ដោយប្រញាប់បីនាងរហូតទៅដល់ផ្ទះស្នាក់ជាមុនសិន។
មកដល់គេក៏បន្ទាបខ្លួនដាក់នាងឲ្យអង្គុយលើគ្រែក្រោមផ្ទះដូចជាសព្វដង គ្រាន់តែលើកនេះគេក៏ដាក់ខ្លួនអង្គុយក្បែរនាង មិនបានដើរចេញឆ្ងាយ ធ្វើខ្លួនគេចវេសដូចជាកាលពីមុនទៀតទេ ការផ្លាស់ប្ដូររបស់គេក៏ធ្វើឲ្យអ្នកអង្គុយក្បែរលួចបញ្ចេញស្នាមញញឹមចម្លែក ដេនដាលីក៏លួចងាកបែរមើលមុខស្រស់សង្ហារបស់គេ តែក៏ប្រញាប់បែរចេញវិញពេលដែលដេនឌ្រីក៍ដឹងខ្លួនហើយងាកមើលត្រឡប់មកវិញ។
"ហេតុអីក៏មួយរយៈនេះនាងមើលទៅដូចជាខ្សោយខ្លាំងម៉្លេះ? ដូចជាមុននេះគ្រាន់តែត្រូវសម្លក្ដៅឧណ្ឌៗ នាងក៏ដួលទប់ជំហខ្លួនឯងមិនបានទៅហើយ" ការពិតការដែលគេអង្គុយនៅក្បែរខ្លួនរបស់នាងនាពេលនោះ មិនមែនមានន័យថាគេមានបំណងចង់ក្បែរដូចជានាងបានគិតទេ គេគ្រាន់តែចង់សួរនាំពីរឿងទាំងនេះប៉ុណ្ណោះ ស្ដាប់មើលទៅវាដូចជាការខកចិត្តសម្រាប់ដាលីបន្តិច តែមិនអីទេ! នាងយល់ច្បាស់។
"មានប្រពន្ធគឺបែបហ្នឹងហើយ បើគ្រាន់តែខ្ញុំខ្សោយប៉ុណ្ណោះនាយទទួលមិនបានផង ចុះ10-20ឆ្នាំខាងមុខទៀតនោះវានឹងទៅជាយ៉ាងមិចវិញ?"
"នាងចង់ខ្សោយបន្តដល់10-20ឆ្នាំទៀតអញ្ចឹងហ្អេស៎?" ការឆ្លើយតបរបស់នាងប្រហែលជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងពេកទើបបានជាដេនឌ្រីក៍ឆ្លើយបកមកវិញក្នុងពេលមិនដល់5វិនាទីផង ដាលីក៏អស់សំណើចរួចក៏ងាកបែរភ្នែកមើលទៅនាយទាំងថ្ពាល់ឡើងក្រហមព្រឿងៗដូចជាម្ទេសទុំ។
"អា៎... នេះលោកក៏គិតចង់ធ្វើជាស្វាមីខ្ញុំបន្តដល់10-20ឆ្នាំទៀតដែរហ្អេស៎? ហិហិ ប្រាកដណាស់ ខ្ញុំដឹងថាលោកគ្មានគម្រោងចង់លែងលះខ្ញុំទេ លោកស្រឡាញ់ខ្ញុំមែនទេ?"
ផូស៎!
"អូយ៎! ដេន.." សព្វនាមដែលគេមិនធ្លាប់ប្រហែលក៏បន្លឺចេញពីមាត់នាងម្ដងទៀត ដេន! វាស្ដាប់មើលទៅដូចជាគេនិងនាងស្និតស្នាលគ្នាខ្លាំងណាស់ ទាំងដែលធាតុពិតវាមិនមែនបែបនោះទាល់តែសោះ។
"យើងមិនទាន់អាចលែងលះជាមួយនិងនាង ហើយយើងក៏មិនអាចឲ្យនាងចេញពីទីនេះឆាប់ៗបានដែរ"
"បែបនេះវាកាន់តែច្បាស់ហើយថាលោកមិនត្រឹមតែស្រឡាញ់ខ្ញុំ តែលោកក៏មិនចង់បាត់ខ្ញុំពីមុខលោកទៀតមែនទេ? ហិហិ" ដេនដាលីនាងតែងតែដុតកម្លោចអារម្មណ៍របស់គេដោយសម្ដីចេចចូចរបស់នាង ដូចជាពេលនេះគេក៏ខឹងហើយងាកបែរមើលមកមុខនាងចំៗតែម្ដង តែថាការសំឡឹងចំពេលនេះបែរជានាំមកនូវក្រសែភ្នែកបែបមិនប្រាកដប្រជាម៉្យាងមកជាមួយផង ពួកគេស្កុបរាងកាយដូចគ្នា មានតែក្រសែភ្នែកនិងបបូរមាត់ដែលកំពុងតែកម្រើក ដោយសារតែការសំឡឹងយូរធ្វើឲ្យពួកគេរកឃើញអារម្មណ៍ចម្លែកមួយ ជាពិសេសមនុស្សប្រុសដែលមិនធ្លាប់ចាប់អារម្មណ៍គិតអ្វីបែបនេះលើស្រីណាម្នាក់ពីមុនមក។
មុខពួកគេក៏ខិតចូលរកគ្នាបន្តិចម្ដងៗ ទាំងដាលី ទាំងដេនឌ្រីក៍កំពុងតែធ្វើនូវរឿងមួយដែលឆ្លងកាត់ខ្សែខណ្ឌពួកគេបានប្រើមកលើគ្នាកន្លងមកនោះ ពេលវេលាកាន់តែរំកិលទៅមុខ ដៃមាំទាំម្ខាងរបស់ដេនឌ្រីក៍ក៏ទម្លាក់មកកាន់ក្រសោបថ្ពាល់ដេនដាលីជាប់ ការប៉ះពាល់របស់គេនាគ្រានោះវាធ្វើឲ្យរាងកាយស្រីក្រមុំភាយចំហាយក្ដៅៗមកតែម្ដង។
"ដេន..ឈប់សិន" អ្នកដែលព្យាយាមតាមហួងហែងគេ ពេលនេះក៏ជាអ្នកដែលបញ្ឈប់គេពីរឿងទាំងអស់នេះ ដាលីលើកដៃរុញទ្រូងអ្នកដែលអោនមុខមករកខ្លួនឲ្យចេញបន្តិច ទុកឱកាសឲ្យខ្លួនឯងបានដកដង្ហើមខ្លះ។
"ខ្ញុំ..គឺថាខ្ញុំ..."
"នាងធ្វើត្រូវហើយដាលី..ពួកយើងមិនគួរធ្វើបែបហ្នឹងទេ យើងក៏ភ្លេចខ្លួនដែរ" ដេនឌ្រីក៍ក៏មិនទុកឲ្យដាលីបានបកស្រាយអ្វីទាំងអស់ គេគិតថាគេជាអ្នកដែលគួរនិយាយclearឲ្យបានច្បាស់ ហើយគេក៏នឹងធ្វើឲ្យប្រាកដថារឿងនេះនឹងមិនកើតឡើងជាថ្មីម្ដងទៀត។
"អាចឡើងទៅសម្រាកខាងលើខ្លួនឯងបានរឺអត់?"
"នាយគិតចង់ទៅណាទាំងយប់ហ្នឹង?" កាលបើដេនឌ្រីក៍ក្រោកឡើងបំណងចង់ដើរចេញ ដេនដាលីក៏កាន់ក្រសោបដៃរបស់នាយជាប់ ឃាត់ជាមួយនិងសំនួរមួយប្រយោគបែបព្រួយបារម្ភពេញទំហឹងតែម្ដង។
"យប់នេះយើងដល់វេនយាមល្បាតនៅលើកោះនេះ ចាំយើងប្រាប់ស៊ុងគីនិងគ្នីគ្នាពួកគេឲ្យមកយាមកាមនាងនៅទីនេះ នាងអាចដេកឲ្យស្ងប់ចិត្តបាន" ដេនឌ្រីក៍លូកបេះដៃនាងចេញបន្តិច រួចក៏ទាញអាវក្រៅដែលនៅក្បែរដៃបំផុតចេញទៅជាមួយ ដេនដាលីឯណោះ កាលបើឃើញគេងើបចេញទៅឆ្ងាយ ទឹកមុខព្រួយបារម្ភក៏កាន់តែរីកសុះសាយពេញលើផ្ទៃមុខនាងថែមទៀត ជាពិសេសនាងកំពុងតែគិតថារឿងមុននេះអាចជាមូលហេតុដែលធ្វើឲ្យគេចេញទៅទេ?
"គេខឹងនឹងយើងមែនទេ?"

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now