ភាគទី២៦

530 14 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី26

ប៉ុន្មានម៉ោងកន្លងផុតទៅ
ពីការដឹងរឿងតែ4នាក់មកជាការដឹងរឿងទាំងអស់គ្នាមួយភូមិតែម្ដង ព្រោះដេនឌ្រីក៍និងស៊ុងគីបាត់ខ្លួននៅលើផ្ទៃសមុទ្រអស់ជាច្រើនម៉ោងទៅហើយ គេចេញទូកពីចំណតតាំងពីព្រឹកម៉្លេះ ហើយពេលនេះល្ងាចមេឃរាំងទៅហើយក៏នៅមិនឃើញគេមកវិញទៀត ទើបបានជាស៊ុងយ៉ុនសម្រេចប្រាប់ទៅអ្នកគ្រប់គ្នានៅក្នុងភូមិឯណោះ។
"ខ្ញុំសង្ឃឹមថាលោកបងនិងស៊ុងគីមិនត្រូវបានខាងរដ្ឋាភិបាល-"
"ពួកគេទាំងពីរសុទ្ធតែជាមនុស្សឆ្លាត ពិសេសគឺដេនឌ្រីក៍ អុំជឿថាពួកគេមិនត្រូវខាងរដ្ឋាភិបាលចាប់បាននោះទេ អុំថាទាក់ទងនិងបញ្ហាអាកាសធាតុច្រើនជាង ព្រោះថ្ងៃនេះមេឃភ្លៀងក៏ច្រើនសន្ធឹកមិនធម្មតា" ការបាត់ដំណឹងសូន្យឈឹងអស់ជាច្រើនម៉ោងរបស់នាយធ្វើឲ្យគ្រប់គ្នាចលាចលពេញទំហឹង លោកអុំមេភូមិក្រោយពីទទួលបានដំណឹងគាត់ក៏ប្រញាប់ប្រញាល់បញ្ជូនអ្នកភូមិឲ្យទៅតាមរកដេន ចំណែកស៊ុងយ៉ុនក៏អាយកូមទាក់ទងទៅអ្នកកោះជិតខាងឲ្យតាមឃ្លាំមើលដូចគ្នាដែរ ពួកគេគ្រប់គ្នាព្យាយាមឲ្យអស់ពីសមត្ថភាព ដូចជាដេនឌ្រីក៍ខំព្យាយាមការពារគ្រប់គ្នាកន្លងមក។
(ហ៊ឹកៗបងដេន.. បងដេនច្បាស់ជាមិនអីទេណា៎ បងដេន បងដេននៅឯណា?)
"និយាយអ៊ីចឹងចុះក្មួយដាលីនោះ?" ឈរនិយាយគ្នាសុខៗអុំមេភូមិក៏សួររកដេនដាលីឯណោះ ក្រោយលឺសំឡេងនិងក្រឡេកភ្នែកឃើញស៊ូរីអង្គុយយំសោកបោកខ្លួនតាំងតែពីទទួលដំណឹងមក ស៊ុងយ៉ុនក៏ក្រវីក្បាលតិចដាក់គាត់ដូចជាតានតឹងក្នុងចិត្តខ្លាំងបំផុត។
"នាងនៅបន្ទប់សម្ងាត់ឯណោះ នាងនៅអង្គុយឆែកមើលកាំមេរ៉ាគ្រប់ច្រកល្ហកដែលខាងយើងបានដាក់ តាំងតែពីបាត់បងធំមក នាងក៏អង្គុយចុចមើលនិងខារវីដេអូទៅមក បាយទឹកក៏មិនហូប" លឺស៊ុងយ៉ុននិយាយបែបនោះ អុំមេភូមិក៏បង្ហាញស្នាមញញឹមម៉្យាងរួចបែរភ្នែកមើលទៅផ្ទៃសមុទ្រដែលមានកាណូតនិងម៉ូតូទឹកបើកខ្វាត់ខ្វែងឯណោះ។
"បែបនេះហើយទើបមានពាក្យបែងចែករវាងប្រពន្ធហើយនិងស្រីនោះ.." សម្ដីអុំមេភូមិក៏ធ្វើឲ្យលើក្បាលស៊ុងយ៉ុនកើតមានសញ្ញាសួរពោរពាសតែម្ដង គេសំឡឹងមុខអុំមេភូមិរហូតដល់គាត់អស់សំណើចហើយលើកដៃអង្អែលក្បាលអ្នកកម្លោះយើងបន្តិច។
"ថ្ងៃក្រោយឯងច្បាស់ជាយល់ច្បាស់ពីពាក្យនេះ ថ្ងៃដែលឯងស្រឡាញ់នរណាម្នាក់ច្បាស់លាស់.." គាត់និយាយរួចក៏លើកដៃគោះស្មាស៊ុងយ៉ុនបន្តិច រួចងាកបែរចេញ ទុកឲ្យគេនៅតែម្នាក់ឯង អេះក្បាលខ្លួនឯងខ្វាកៗព្រោះឆ្ងល់ខ្លាំងពេក។
....
បើនិយាយពីអ្នកដែលពួកគេនឹកដើមអម្បាញ់មិញនោះ តាំងពីបាត់គេភ្លាម នាងក៏គ្រាំគ្រាទ្រូងខ្លាំង តែនាងមិនបាននៅអង្គុយយំសោកអ្វីសោះ ផ្ទុយទៅវិញនាងក៏ប្រមូលកម្លាំងដែលមានទាំងអស់ទៅបន្ទប់សម្ងាត់ និងឆែករកមើលវីដេអូកាំមេរ៉ាដែលបំពាក់នៅជុំវិញកោះនោះ មិនមែនតែនាងម្នាក់ទេដែលស្វះស្វែងនោះ កូនចៅដេនប៉ុន្មាននាក់ទៀតក៏អាយកូមទៅមកមិនឈប់ តាំងពីមានរឿងមក។
"សូមអង្វរ.. ឲ្យសញ្ញាខ្ញុំបន្តិចមក ដេន.. សូមមេត្តា" ដៃទាំងសងខាងចុចកុំព្យូទ័រខារមើលវីដេអូ មាត់ក៏ទន្ទេញបួងសួងសុំឲ្យអ្នកដែលខ្លួនកំពុងតែរកនោះឲ្យឆាប់បង្ហាញខ្លួន ដៃនាងទាំងសងខាងក៏ស្ពឹកស្រពន់ តែនៅតែទម្លាក់សង្កត់ចុចលើ keyboardមិនបង្អង់ដៃទាល់តែសោះ ពេលកន្លងទៅយូរហើយនាងក៏នៅតែមិនបានតម្រុយអ្វីទាល់តែសោះ មានតែវីដេអូដ្យាក្រាមដែលបង្ហាញពីទីតាំងទូកមានគ្រោះថ្នាក់នោះប៉ុណ្ណោះ។
"ដាលី! ហូបនំប៉ាវសិនទេ?" ស៊ុងប៉ាវដែលជាអ្នកនៅអង្គុយក្នុងបន្ទប់សម្ងាត់ជាគ្នានិងនាងក៏តែងតែសួរជារឿយៗ តឿននាងឲ្យហូបអ្វីចូលពោះខ្លះ តែលើកណាក៏នាងបដិសេធ លើកណាក៏នាងមិនព្រមញ៊ាំអ្វីសោះ។
"ខ្ញុំហូបមិនចូលទេ.. ខ្ញុំត្រូវតែរកគេឲ្យឃើញសិន ស៊ុងប៉ាវ! ខ្ញុំនឹងរកដេនឲ្យឃើញ..ហ៊ឹក" ការប្រហែលប្ដូរពីសំឡេងធម្មតា មកជាញ័រសស្រាក់ ស៊ុងប៉ាវក៏ងាកបែរមើលទៅមុខដាលីក៏ឃើញទឹកភ្នែកមួយតំណក់ស្រក់លើប៊ូតុងកុំព្យូទ័រដែលដាលីកំពុងចុចនោះ ក្រោយពីនាងអង្គុយស្វែងរកដំណឹងគេអស់រាប់ម៉ោងមក ពេលនេះនាងក៏សម្រក់ទឹកភ្នែកឲ្យស៊ុងប៉ាវបានឃើញ ស៊ុងប៉ាវដោយសារចិត្តអាណិតនាងខ្លាំង គេក៏ទម្លាក់ដាក់នំប៉ាវលើតុ រួចក៏លូកដៃកាន់ស្មាដាលីបន្តិច នាងក៏ងាកមើលទៅគេរួចសម្រក់ទឹកថ្លាមួយតំណក់ចុះកាត់ថ្ពាល់ម្ដងទៀត។
"បើកុំតែខ្ញុំសុំគេឲ្យទិញវា បើខ្ញុំឃាត់គេមិនឲ្យទៅធ្វើដំណើរថ្ងៃនេះ គេក៏ប្រាកដជាគ្មានរឿងអ្វីកើតឡើងនោះទេ គ្រប់យ៉ាងព្រោះតែខ្ញុំទាំងអស់ ហ៊ឹក! ខ្ញុំជាអ្នកខុស"
"ដាលីមិនខុសទេ.. ដាលីក៏មិនចង់ឲ្យមានរឿងកើតឡើងដែរ ពេលនេះដាលីក៏កំពុងតែធ្វើបានយ៉ាងល្អបំផុត បងធំច្បាស់ជាមានមោទនភាពជាមួយដាលីណាស់"
"ពិតមែនហើយៗ" គ្រប់គ្នាដែលនៅក្នុងបន្ទប់សម្ងាត់ក៏ឆ្លើយតបវិញព្រមគ្នា លើកទឹកចិត្តដល់ដាលីម្ដងទៀត នាងតូចក៏ក្រវីក្បាលរួចក្រាបយំហ៊ូៗព្រោះទប់លែងជាប់។
(ស៊ុងយ៉ុន001..)
"ស៊ុងប៉ាវ003.. មានការអីស៊ុងយ៉ុន" សុខៗអាយកូមពីស៊ុងយ៉ុនក៏បន្លឺឡើងមក ស៊ុងប៉ាវក៏ទទួលឆ្លើយ តែដំណឹងមួយក៏ធ្វើឲ្យគេបើកភ្នែកធំសឹងតែជ្រុះគ្រាប់ភ្នែក។
(លោកបងធំមកវិញហើយ.. បងធំនឹងស៊ុងគីមកវិញហើយ)
គ្រឹប!
គ្រាន់តែលឺឃ្លាប្រយោគនោះរួច អ្នកដែលក្រាបមុខយំមុននោះក៏ប្រញាប់ក្រោកឡើងទៅមុននរណាៗទាំងអស់ ស្រីូតូចរុញបើកទ្វារទាំងមាត់ពេបយំលាយឡំនិងភ្នែកក្រហមទែងតែម្ដង នាងរត់នាំខ្លួនចុះទៅយ៉ាងលឿនសម្ដៅទៅកាន់ភូមិឯណោះ រត់មកកាន់តែជិតនាងក៏អាចឃើញកាយមាំទាំដែលសើមជោគកំពុងតែនៅឈរក្បាលទូក សក់ក្បាលគេសើមអស់ហើយក៏មានសភាពគ្មានសណ្ដាប់ធ្នាប់ តែវាមិនមែនជាបញ្ហាអីទេ ឲ្យតែគេត្រឡប់មកវិញ ឲ្យតែគេមកវិញនាងអស់ចិត្តហើយ។

កុំថាឡើយតែនាងដែលអន្ទះសារចង់ជួបគេនោះ អ្នកដែលនៅលើទូកនោះក៏អន្ទះសារចង់ត្រឡប់មកវិញដូចគ្នា តាមពិតទូកគេជួបគ្រោះថ្នាក់ពិតមែន តែក៏ជាសំណាងដែលមានទូកអ្នកកោះឆ្ងាយជួយយកអាសារ ពួកគេក៏ទៅឈប់នៅកោះឆ្ងាយនោះជាមុនសិន រង់ចាំដល់មេឃរាំងភ្លៀងទើបនាយត្រឡប់មកវិញ នាយដឹងច្បាស់ នាយដឹងថាគ្រប់គ្នាច្បាស់ជាតាមរកគេ តែអ្វីដែលនាយចង់ដឹងជាងគេនោះ តើនាង.. ដាលីនាងបារម្ភពីគេដែរទេ?
"ហីយ៉ា! ប្រុសដេន.. ប្រុសដេនមកហើយ"
"សំណាងល្អខ្លាំងណាស់" គ្រាន់តែដេនឌ្រីក៍លោតចុះពីទូក អុំមេភូមិនិងភរិយាគេក៏ចូលមករកគេមុននរណាៗទាំងអស់ ដេនឌ្រីក៍ញញឹម តែភ្នែកក៏ងាករ៉េរកមើលតែនរណាម្នាក់ផ្សេង គេបោះជំហានគេចពីចាស់ទុំបន្តិច តែក៏មានមនុស្សម្នាក់ចូលមកអោបគេមុនបាត់។
"បងដេន..បងដេនរបស់ស៊ូរី! ហ៊ឹក ស៊ូរីដឹងថាបងនឹងមករកពួកយើងវិញ ហ៊ឹក"
"បាទ! បងមកវិញហើយ" ដេនឌ្រីក៍ញញឹមរួចលូកដៃប៉ះក្បាលអ្នកកំពុងតែអោបគេបន្តិច ភ្នែកនាយក៏ងាកបែរមើលម្ដងទៀត តែលើកនេះគេក៏បានឃើញនាង តែនាងមិនបានចូលមករកគេ នាងនៅឈរឆ្ងាយ តែឆ្ងាយល្មមអាចឲ្យគេឃើញពីមាត់ពេបយំរបស់នាង ដាលីសំឡឹងមើលគេទាំងទឹកភ្នែក តែនាងក៏មិនចូលមករកគេ នាងលើកដៃជូតទឹកភ្នែកខ្លួនឯង រួចក៏បែរដើរទៅផ្ទះស្នាក់វិញបាត់នាំឲ្យចិត្តដេនឌ្រីក៍អន្ទះសារ។
"ស៊ូរី! អុំថាប៉ុណ្ណឹងបានហើយ ឲ្យដេនគេទៅផ្ទះមើលបាយទឹកប្រពន្ធគេវិញទៅ.." សម្ដីគាត់នាំឲ្យដេនឌ្រីក៍កាន់តែគិតព្រួយថែម។
"តាំងពីបាត់ឯង នាងនៅតែមុខកុំព្យូទ័រស្វែងរក បាយទឹកក៏មិនហូបដែរ នាងច្បាស់ជាបន្ទោសខ្លួនឯងខ្លាំងណាស់ ព្រោះនាងគិតថាមកពីនាងផ្ដាំឯងឲ្យទិញផ្កាថ្មនោះ ទើបឯងជួបរឿងអស់ទាំងនេះ"
"ក្មេងឆ្កួត.. មិចក៏នាងគិតយ៉ាងនេះ?" ដេនឌ្រីក៍ក៏លាន់មាត់រួចប្រញាប់បេះដៃស៊ូរីនិងរត់ស្ពាយកាបូបសម្ពាយធំរបស់គេទៅជាមួយ គេរត់សម្ដៅទៅផ្ទះស្នាក់ដែលដាលីទើបតែដើរទៅមុននោះ។
-
បងដេនរន្ធត់ចិត្តមិនស្ទើរអេ៎..ទៅលួងប៉ាពន្ធឲ្យបាត់យល់អេ៎?

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now