ភាគទី០២

1K 19 0
                                    

បងនោះមកពីណា? មកដល់បីអូនតួទៅត្រុយ ទុកឲ្យបងតួយើងក្ដៅក្រហាយហ៊ុយដូចជាបាយពុះ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០១៖ ការស្វែងរកគេ (ត)

ភាគទី០២

"បងហ្វ្រេដ! ខ្ញុំមិនអីទេ" បើក្រឡេកមកមើលខាងដេនដាលីវិញ នាងទទួលបានការបីក្រសោបពីអ្នកដែលនាងស្រឡាញ់ចាត់ទុកដូចជាបងប្រុសពិតមែន តែនាងក៏ហាក់ព្យាយាមចង់បដិសេធបំណងល្អរបស់គេ ត្បិតនាងគិតថាវាមិនសមភ្នែកអ្នកផ្សេងទេ បើមានគេឃើញច្បាស់ជាបានបែកធ្លាយរឿងថានាងនិងកូនលោករដ្ឋមន្ត្រីមានទំនាក់ទំនងអ្វីសុីជម្រៅមិនខានទេ។
"កុំនិយាយច្រើនហើយនៅឲ្យស្ងៀមនាងល្អិត.." ហ្វ្រេដមិនទទួលយកការបដិសេធនឹងជម្នះបីនាងទៅដល់ឡានឲ្យទាល់តែបានដូចបំណង។
ក្រាក!
"អ្នកនាងតូច.." សំឡេងអ្នកឧទានហៅដាលីនាំឲ្យនាងភ្ញាក់ព្រើត ហ្វ្រេដដាក់នាងចុះអង្គុយនៅបាំងខាងក្រោយរួចទើបដោះអាវក្រៅមកឲ្យនាងគ្របខ្លួន តែដាលីនាងដូចជាមិនបានចាប់អារម្មណ៍ដឹងពីទង្វើគេទេ ព្រោះភ្នែករវល់តែមើលអ្នកនៅអង្គុយបាំងឡានខាងមុខឯណេះជំនួស។
"ហ្វាន៍លីង? ហេតុអីក៏នៅជាមួយបងហ្វ្រេដអ៊ីចឹង?"
"គឺលីងគេបារម្ភពីអូន បាត់ពីភូមិគ្រឹះមក ស្ពាយតែកាបូបមួយជាប់ខ្លួន ទៅណាក៏មិនប្រាប់អ្នកនៅក្នុងផ្ទះសោះ ពួកគេស្មានតែអូនមានបញ្ហាតើ ទើបបានជាគេខលមករកបង សុំបងឲ្យជួយរកអូនផង"
"អេ៎! អ៊ីចឹងបានន័យថាបងហ្វ្រេដបារម្ភពីខ្ញុំហី? បានជាខំពួយឡានមកទាំងភ្លៀងសស្រិចបែបហ្នឹង?" ដេនដាលីកាលបើលឺនាយនិយាយរៀបរាប់មកហាក់ដូចជាបារម្ភ នាងក៏ចាក់បណ្ដោយដោយការងើបត្រសុលខ្លួនទៅអើតករឆ្កក់ចន្លោះរវាងកៅអីតៃកុងនិងអ្នកដំណើរក្បែរដៃតៃកុង។
"ឯងរលាមតាំងតែពីក្មេងរហូតដល់ពេលនេះ បើបងថាមិនបារម្ភពីឯង វាដូចជាចម្លែកខ្លាំងពេក ត្រូវទេ?"
"មិនត្រូវទេ ហិហិ" ការឆ្លងឆ្លើយបែបស្និតស្នាលរវាងហ្វ្រេដនិងដេនដាលីក៏បែរជានាំឲ្យអ្នកដែលអង្គុយបាំងខាងមុខទម្លាក់ស្នាមញញឹមមកជាស្រាលៗ នាងបើកកាបូបរួចយកកូនកន្សែងដៃពីកាបូបមកនឹងជូតផ្ដិតទឹកភ្លៀងពីថ្ងាសរបស់អ្នកនាងតូចបន្តិច។
"អ្នកនាងទៅវិញត្រូវងូតទឹកក្ដៅលឺទេ? លីងនឹងរៀបចំអូនអ្នកនាងឲ្យបានឆាប់បំផុត"
"ទាល់តែបងលីងងូតឲ្យខ្ញុំ ទើបខ្ញុំព្រមណា៎ ហិហិ"
"ក្បាលខូចណាស់ដាលី លីងកុំស្ដាប់សម្ដីនាងច្រម៉ក់នេះអី នាងនិយាយស្អីតែផ្ដាសហ្នឹង" ហ្វាន៍លីងក៏ញញឹមបន្តិចរួចអង្គុយត្រង់ខ្លួនសំឡឹងមើលទៅផ្ទាំងទស្សនីយភាពដងផ្លូវដែលហ្វ្រេដបើកឆ្លងកាត់នោះ នាងអង្គុយស្ងៀមនិងស្ដាប់កម្លោះក្រមុំដែលសុទ្ធសឹងតែជាអ្នកមានងារជាចៅហ្វាយលេបខាយសម្ដីដាក់គ្នា ស្ដាប់ទាំងទ្រូងខាងឆ្វេងចាប់ឆីបៗដូចជាមានរឿងអ្វីមិនស្រួលក្នុងចិត្តរបស់នាង។
(កុំរំលងខ្សែខណ្ឌឯងឲ្យសោះលីង ត្រូវចាំថាឯងគ្រាន់តែជាអ្នកបម្រើទេ..)

កោះhiddensee
ចំនួនកោះទាំងប៉ុន្មានដែលដេនដាលីបានរៀបរាប់គឺគ្មានកោះមួយនេះទេ ម៉្លេះហើយទើបបានជានាងរកនាយមិនឃើញទាល់តែសោះ ព្រោះដេនឌ្រីក៍និងកូនចៅនាំគ្នាមកពួនសម្ងំនៅកោះមួយដែលមានចម្ងាយឆ្ងាយ ហើយក៏មានប្រជាជនតិចបំផុតរស់នៅទីនោះ។ វាជាកោះមួយដែលលាតសន្ធឹងនៅលើសមុទ្រbalticនិងជាឆ្នេរប៉ែកខាងលិចនៃកោះRügen វាជាកោះដែលមានប្រវែងខ្លីប្រមាណជាង១៩គីឡូដ៍ប៉ុណ្ណោះ មនុស្សភាគតិចដែលស្គាល់ កាលបើនិយាយពីសមុទ្រស្រស់ត្រកាលនិងស្ងប់ស្ងាត់ ពួកគេក៏តែងតែនឹកឃើញដល់កោះHiddenseeនេះ វាជាកោះដែលគ្មានចរាចរណ៍រថយន្ត អ្នករស់នៅទីនោះភាគច្រើននាំគ្នាជិះកង់រឺក៏ជិះសេះ ហើយភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះក៏តែងតែចាប់អារម្មណ៍និងរបៀបធ្វើដំណើររបស់ពួកគេដែរ។
ខណៈឆ្នេររបស់Hiddenseeជាឆ្នេរមួយដ៏ស្រស់ស្អាតដូចជាត្បូងដែលលាក់ខ្លួននោះ វាក៏ជាឆ្នេរមួយដ៏គ្រោះថ្នាក់នាពេលយប់ដែរ រាល់ល្ងាចឲ្យតែហួសម៉ោង៩យប់ទៅ អ្នកភូមិក៏គ្មាននរណាម្នាក់ឲ្យកូនចេញពីផ្ទះ ព្រោះនៅទីនោះតែងតែចុះអព្ទ័ជាញឹកញាប់ ផ្ទៃគោកក៏តិចទៀត បើសិនជាពួកគេមិនប្រយត្ន័ទេ កូនៗរបស់ពួកគេក៏អាចនឹងមានគ្រោះថ្នាក់គ្រប់ពេល។
"ហ៊ឹស!" សម្រឹបជើងសេះលាន់តឹបៗបន្លឺឡើង មុននិងត្រូវម្ចាស់ទាញខ្សែនឹងកញ្ចឹងករឲ្យឈប់ កាយមាំទាំដែលមានទឹកមុខខ្មួរក៏អង្គុយមើលព្រះអាទិត្យលិចពីលើខ្នងសេះ ខួរក្បាលក៏សញ្ជឹងគិតជាប់ប្រៀបបីដូចជាគេចង់ស្រែកបញ្ចេញឲ្យបែកអាកាស តែក៏មិនអាច ព្រោះគេគិតថាវាមិនចាំបាច់។
អេវ! តឹប..
សេះខ្មៅរបស់ដេនឌ្រីក៍ឈប់មិនទាន់បានមួយស្របក់ផង សេះសមួយដែលកន្ទុយវែងក៏ចូលមកជិតគេ លើខ្នងសេះក៏មានម្ចាស់កាយតូច ក្រងសក់ទីងទុយស្លៀកពាក់រ៉ូបដៃតូចបង្ហាញឲ្យឃើញនូវរូបរាងស្រស់ស្អាតរបស់ស្រីក្រមុំវ័យ២០ឆ្នាំប្លាយឯណោះ។
"បងធំមកទីនេះតែឯងទៀតហើយហ្អរ៎?"
"ល្ងាចហើយមិចមិនទៅផ្ទះ?ម៉ាក់ឯងច្បាស់ជាបារម្ភស្លាប់ហើយ បើឯងមិនទៅផ្ទះតាមគាត់ផ្ដាំនោះ" ដេនឌ្រីក៍ចុះពីខ្នងសេះរួចដើរទៅឈរក្រពាត់ដៃមើលទៅរលកសមុទ្រដែលបក់បោកមិនឈប់ឯណោះ នាងតូចដែលនៅលើខ្នងសេះក៏ចុះទៅតាមគេដែរ តែនាងមិនមែនទៅធម្មតាៗនោះទេ។
ជុប៎!
នាងដើរក្រវែលខ្នងគេបន្តិច រួចឈរពីមុខជំទើតថើបមាត់ដេនឌ្រីក៍នាំគេឲ្យបើកភ្នែកធំៗហាក់ដូចជាភាំងនិយាយអីមិនចេញ។
"ស៊ូរី? ឯងធ្វើស្អី?"
"ខ្ញុំជាគ្រួសារតែមួយគត់ដែលបងមាន ម៉ាក់ក៏គិតបែបនោះមុនពេលដែលគាត់ទៅរកសុីនៅទីក្រុងឯណោះ យ៉ាងណាក៏បងនឹងមើលថែខ្ញុំដែរត្រូវអត់?" ស៊ូរីមិននិយាយតែមាត់ នាងក៏ចូលទៅអោបដៃនាយកម្លោះជាប់ ឈ្លីក្បាលដូចបញ្ជាក់ថានាងជាម្ចាស់កម្មសិទ្ធិ បុរសម្នាក់នេះជារបស់នាងតែម្នាក់គត់៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now