ភាគទី២៧

555 15 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី27

(ដាលី.. ដេនដាលី ឈប់!)
(យើងប្រាប់ថាឲ្យឈប់សិន)
គ្រាំង!
ដេនឌ្រីក៍ចូលមកកៀកជិតនិងទាន់នាងទៅហើយ តែដាលីក៏លឿនជាង នាងទាញទ្វារផ្ទះស្នាក់បិទលាន់គ្រាំង កណ្ដាលមុខអ្នកដែលនាងយំសោកនិងបារម្ភអស់មួយថ្ងៃពេញទៅហើយ ពេលនេះគេត្រឡប់មកវិញតាមការសុំរបស់នាងហើយ នាងគួរតែសប្បាយរីករាយ តែនាងក៏បែរជាខឹងសម្បារនិងដើរចេញទាំងមិនងាកក្រោយបែបនេះ។
តុក!តុក
(ដាលី..បើកទ្វារឲ្យយើង)
ដេនឌ្រីក៍ទោះបីជានាងទាញទ្វារបិទ តែគេក៏នៅមិនព្រមចុះចាញ់ ដោយគេនៅបន្តគោះទ្វារបន្ទប់ពីក្រោយមិនឈប់ សំឡេងរបស់គេ ភាពប្រញាប់ប្រញាល់របស់គេវាហាក់ដូចជាមិនបានជ្រាបចូលក្នុងចិត្តអ្នកនៅខាងក្នុងនេះអីបន្តិចទេ ដាលីឈរសំឡឹងមើលទៅទ្វារដែលបិទកឹបសោរនោះ មើលទាំងទឹកថ្លាប៉ុន្មានតំណក់ស្រក់កាត់ផែនថ្ពាល់ខ្លួនឯងមិនទាន់លែង ដៃម្ខាងខ្ទប់ទ្រូងខ្លួនឯង ខ្ទប់ខ្ញាំព្រោះតែនាងយំមុននោះខ្លាំងពេក ពេលនេះវាក៏ស្រាប់តែធ្វើទុកទៀត។
ឌឹប!
"ឈប់.."
ឌឹប!
"ឈប់ភ្លាមទៅ! ហ៊ឹក" ដាលីនិយាយថាឈប់ មិនមែនបានន័យថានាងបញ្ឈប់ការស្រែកហៅនិងគោះទ្វាររបស់ដេនទេ តែនាងព្យាយាមបញ្ឈប់ខ្លួនឯងមិនឲ្យឈប់បន្តទៀត នាងក៏មិនមែនជាមនុស្សសុខភាពល្អជាអ្វីប៉ុន្មានដែរ តាំងពីកើតមក នាងមានជម្ងឺប្រចាំកាយជាប់ខ្លួន ហើយនោះក៏ជាជម្ងឺហឺត។ រាល់ពេលដែលនាងគិតច្រើនរឺក៏យំ វាធ្វើឲ្យប្រពន្ធ័ដង្ហើមនាងមានការតឹងថប់ បែបនេះហើយទើបនាងព្យាយាមហាមឃាត់ខ្លួនឯង ហាមឃាត់មិនឲ្យខ្លួនឯងយំបន្ត ព្រោះថាវាអាចនឹងធ្វើទុកបានគ្រប់ពេល ឲ្យតែនាងប្រហែសមិនបានមើលថែខ្លួន។
"ហ៊ឹក" ការហាមឃាត់ខ្លួនឯងហាក់មិនបានការទាល់តែសោះ ព្រោះអ្នកដែលធ្វើឲ្យនាងយំ គេនៅទីនេះ គេស្រែកហៅនាងមិនឈប់ទាល់តែសោះ ហើយមើលទៅគេក៏ដូចជាគ្មានគម្រោងឈប់គោះរំខាននាងឆាប់ៗនេះដែរ។
ដាលីយំយូរទៅ នាងក៏មានអារម្មណ៍ស្រវាំងភ្នែក ស្រីតូចងាកបែរទៅរកគ្រែ រួចប្រញាប់ផ្ដេកខ្លួនដេក នាងមិនបានញ៊ាំអ្វីទាំងអស់តាំងតែពីព្រឹកព្រលឹមមក នៅអង្គុយចុចស្វែងរកដំណឹងរបស់ដេនទៀត មិនបានសូម្បីតែសម្រាក ពេលនេះវាក៏ហុចផលមកឲ្យនាងស្រេច គឺនាងងងឹតមុខ គ្មានកម្លាំងកំហែងអ្វីសោះ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now