ភាគទី០១

1.3K 34 0
                                    

រឿងថ្មីនេះវាអាចស៊ាំញ៊ាំហឿងទំនាក់ទំនងបងតួអូនតួតិច តែជឿថាអ្នកអានឆ្លាតអាចយល់បានណា៎ ហិហិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០១៖ ការស្វែងរកគេ (ត)

ភាគទី០១

(Aiish! អុំនិយាយពិតមែនប្រុសធំ បើឯងមិនបង្ហាញខ្លួននាងច្រម៉ក់នេះក៏នឹងនៅតែបន្តតាមស្វែងរកឯងរហូត តាមអុំមើលចេតនារបស់នាង នាងដូចជាមិនមានគម្រោងចុះចាញ់ឆាប់ៗនោះទេ)
(អុំមិនយល់ពីចិត្តឯងដូចគ្នា មានរឿងហេតុអីធ្ងន់ធ្ងរម៉្លេះ ដល់ថ្នាក់ត្រូវរត់គេចពីមនុស្សដែលធ្លាប់នៅក្បែរជិតស្និតបែបនេះ?)
«ទោះជាខ្ញុំនិយាយបែបណាអុំក៏នៅតែមិនយល់ដដែលហ្នឹង»
«ធ្វើតាមតែខ្ញុំប្រាប់ទៅអុំ បើនាងមកញ៊ាំអីក៏លក់ឲ្យនាងធម្មតាទៅ តែកុំដាច់ខាតប្រាប់កន្លែងដែលខ្ញុំនិងពួកគ្នាខ្ញុំកំពុងតែលាក់ខ្លួនឲ្យសោះ វាដើម្បីសុវត្ថិភាពពួកយើងក៏ដូចជាសុវត្ថិភាពរបស់អុំនិងអ្នកនៅទីនោះដែរ» សម្ដីនិយាយច្បាស់ៗបន្លឺចេញពីបបូរមាត់អ្នកដែលអង្គុយសឹងតែលូកក្បាលដល់អេក្រង់បង្ហាញពីសកម្មភាពកាំមេរ៉ាសុវត្ថិភាពទៅហើយ ទោះបីជាខ្លួនគេនៅឆ្ងាយ តែគេក៏មិនបានទុកអ្នកដែលធ្លាប់នៅក្រោមការមើលថែរបស់គេពីមុនចោលដែរ មុននិងចាកចេញគេក៏ចាត់ចែងបំពាក់កាំមេរ៉ាគ្រប់កន្លុកកន្លៀតទាំងអស់ ជាពិសេសកន្លែងដែលប្រជាជនតែងតែជួបជុំគ្នាជាប្រចាំឯណោះ គេចង់ធ្វើឲ្យប្រាកដចិត្តថាពួកគេនឹងគ្មានបញ្ហាអ្វីទាំងអស់ ទោះបីជាគេមិននៅកៀកជិតដូចជាកាលពីមុនទៀត។
«មេឃងងឹតដូចជាចង់ភ្លៀងហើយ បើអុំគ្មានភ្ញៀវចូលហាងបន្តក៏បិទទ្វារចាក់សោរឲ្យស្រួលផង ពួកខ្ញុំមិនបាននៅយាមល្បាតអុំនិងអ្នកគ្រប់គ្នាដូចជាកាលពីមុនទេ អ៊ីចឹងមានតែពួកអុំមើលថែគាំពារដោយខ្លួនឯងហើយណា៎»
(ចាស៎ អុំដឹងហើយប្រុសធំ គិតតែពីខ្លួនឯងទៅ អុំលឺថានៅទីនោះក្ដៅណាស់ ពិបាករកអ្វីញ៊ាំណាស់មែនរឺអត់? ត្រូវការឲ្យអុំទិញរបស់ពីក្នុងក្រុងផ្ញើទៅឲ្យរឺក៏អត់?)
អុំស្រីនៅខ្សែម្ខាងពោលនិយាយព្រោះតែបារម្ភក្នុងនាមជាចាស់ទុំនិងជាអ្នកដែលនៅជាមួយគេតាំងតែពីដើមមក ដេនឌ្រីក៍ក៏គ្មានអ្វីនិយាយក្រៅពីញញឹម គេយល់ពីទឹកចិត្តរបស់គាត់ ដឹងថាគាត់បារម្ភពីកូនក្មួយដែលនៅឆ្ងាយ ក៏ប៉ុន្តែគេមិនអាចឲ្យគាត់ធ្វើបែបនោះបានទេ ព្រោះកាលណាបើគេយល់ព្រមឲ្យគាត់ផ្ញើគ្រប់យ៉ាងមកទីនេះ ខាងរដ្ឋាភិបាលច្បាស់ជាតាមចាប់បានមុខសញ្ញាគេជាមិនខាន គេមិនអាចប្រហែសបាននោះទេ។
«លាសិនហើយអុំ ថែខ្លួនផង» ដេនឌ្រីក៍ក៏បញ្ចប់ការសន្ទនាគ្នារវាងអុំស្រីម្នាក់នោះ រួចក៏ដើរបែរខ្នងទៅទាញផ្ដាច់ខ្សែសេវាទាក់ទងមុននោះបន្តិច រៀងរាល់ការទាក់ទងគ្នាទាំងត្រូវតែកាត់ផ្ដាច់ជាបន្ទាន់ ព្រោះបើសិនជាគេមានខាងរដ្ឋាភិបាលចាប់សញ្ញាបាន គេនឹងក្រុមគេច្បាស់ជាស្លាប់មិនខាននោះទេ។
«ហ៊ើយ! នៅក្នុងក្រុងក៏ភ្លៀងសឹងតែរហែកមេឃ តែនៅលើកោះនេះក៏បែរជាក្ដៅសឹងតែបែកក្បាល» ដំណើរចាកចេញរបស់ដេនឌ្រីក៍ក៏ត្រូវបញ្ចប់កាលបើអេក្រង់ទូរទស្សន៍ចុងក្រោយ នៅកៀកក្បែរនឹងទ្វារចេញឯណោះ ភ្លៀងស្រក់តក់ៗមិនបានទាក់ទាញចិត្តនិងដំណើរនាយទេ តែវត្តមានអ្នកដែលដើរក្រោមភ្លៀងទាំងគ្មានបាំងឆត្រ័អ្វីសោះនោះទេដែលទាក់ទាញគេឲ្យចេញទៅណាមិនរួចនោះ។
ដេនដាលីនាងមិនបានទទូរអ្វីទាំងអស់ នាងដើរក្រោមតំណក់ទឹកភ្លៀងដែលមើលទៅក៏រងាស្រៀវស្រាញជំនួស គេក៏ដឹងថានាងរងាខ្លួនមិនស្ទើរដែរ ព្រោះតែដេនដាលីនាងដើរទាំងដៃទាំងសងខាងអោបខ្លួនឯង តែនាងក៏បែរជាមិនព្រមរត់ទៅជ្រកភ្លៀងរឺក៏រកអ្វីទទូរសោះ។
«នេះនាងឆ្កួតហើយមែនទេ?»
(ខ្ញុំមិនបានឆ្កួតទេ)
សំនួនឆ្លើយតបរបស់នាងក៏នាំឲ្យអ្នកឧទានថានាងឆ្កួតមុននោះភ្ញាក់ព្រើតមួយរំពេច គេងាកភ្នែកមើលទៅកូនចៅដែលនៅប្រចាំការនៅទីនោះរួចក៏ចងចិញ្ចើមបែបមានមន្ទិលមិនតិច។
(លោកច្បាស់ជាដឹងជាមិនខានថាប៉ុន្មានឆ្នាំនេះ ខ្ញុំតាមរកលោកយ៉ាងមិចខ្លះ? សប្បាយលើគំនរទុក្ខខ្ញុំណាស់មែនទេ ដេនឌ្រីក៍ រីស៍ឆាត?)
ដេនដាលីនាងទម្លាក់ខ្លួនអង្គុយលើបង់មួយកន្លែងដែលនៅឆ្ងាយដាច់ដោយឡែកពីអ្នកក្នុងភូមិនោះបន្តិច នាងអង្គុយក្រោមភ្លៀងហាក់ដូចជាគិតថាខ្លួនឯងមានកម្លាំងខ្លាំងក្លាអាចជម្នះទឹកភ្លៀងបានអញ្ចឹង ដេនឌ្រីក៍ក៏បែរមើលមកវីដេអូបង្ហាញពីនាងចំ រួចទាញទ្វារបិទវិញដូចជាទទួលស្គាល់ថាគេមិនអាចទុកនាងឲ្យនៅអង្គុយនិយាយតែឯងបែបនេះបានពិតមែន។
(នៅ Rügen, sylt, Helgoland តំបន់ផ្សេងៗខ្ញុំក៏តាមរកលោកអស់គ្មានសេសសល់ តែនៅតែគ្មានតម្រុយពីលោកសោះ.. លោកគិតថាលោកអាចនឹងបញ្ចប់គ្រប់យ៉ាងដោយការរត់គេចខ្លួនដូចជាមនុស្សកំសាកបែបហ្នឹងមែនទេ?)
«Aiish!នាងល្អិតម្នាក់នេះ» មិនមែនជាដេនឌ្រីក៍ដែលក្ដៅក្រហាយនឹងសម្ដីច្រឡើងខាងរបស់ដេនដាលីទេ តែជាកូនចៅគេទៅវិញទេដែលបង្ហាញអាការៈខឹងនោះ ព្រោះតាំងតែពីដើមមកពួកគេគោរពដេនឌ្រីក៍ ចាត់ទុកដេនឌ្រីក៍ដូចជាវីរបុរស ជាព្រះដែលជួយជីវិតពួកគេនឹងគ្រួសារអញ្ចឹង បែបហ្នឹងហើយទើបពួកគេខឹង ខឹងដែលនាងជេរដេនឌ្រីក៍ថាជាជនកំសាកបែបនេះ។
(គិតថា២ឆ្នាំមកនេះខ្ញុំមិនហត់ទេមែនទេ? ក្ដីរំពឹងដែលខ្ញុំមានទៅលើលោកទាំងប៉ុន្មានវាក៏មិនមែនចេះតែឋិតឋេរតាមការបាត់ខ្លួនរបស់លោកដែរ ខ្ញុំជឿជាក់លោក ខ្ញុំដឹងថាលោកមិនបានអាក្រក់ដូចជាពួកគេនិយាយនោះទេ ខ្ញុំគ្រាន់តែចង់ជួយលោក ចង់រកភាពស្អាតស្អំឲ្យ—អ..អូយ៎)
កំពុងតែនិយាយសុខៗដេនដាលីនាងក៏ក្រោកឡើងឈរ តែនាងក៏បែរជាដួលមួយគំហុកទៅវិញ នាំឲ្យអ្នកឈរមើលទម្លាក់ដៃក្ដាប់ទាញអាវក្រៅខ្លួនឯងហាក់ដូចជាចង់ចេញទៅភ្លាមៗ។
(ដាលី! ដាលីមិនអីទេមែនទេ?)
សំនួនភាសារបស់មនុស្សប្រុសក្នុងឈុតអាវគ្រ័រហ្សេម្នាក់ក៏នាំឲ្យដៃរបស់នាយដែលកាន់ក្ដាប់អាវក្រាស់មុននោះរលាចេញតិចៗ រូបភាពគេលើកបីនាងទៅរកឡានក៏បង្ហាញឲ្យដេនឌ្រីក៍បានឃើញច្បាស់ៗពេញភ្នែក។
«បិទកាំមេរ៉ា»
«លោកបង»
«យើងប្រាប់ថាឲ្យបិទ ច្រាវ!» ការទាស់សម្ដីបង្កើតនូវភាពខូចខាត ដោយសារតែកំហឹងដេនឌ្រីក៍ក៏ទាញតេឡេកាំមេរ៉ាគប់បែកអេក្រង់ទូរសព្ទ័ដែលគេមើលមុននោះឲ្យបែកខ្ញែក កូនចៅឯទៀតដែលនៅទីនោះក៏បានត្រឹមតែមើលមុខគ្នាទាំងតានតឹងបំផុត។
«ខ្ញុំគិតថាអ្នកនាងដាលីនិងលោកហ្វ្រេដ—»
«ឈប់រំលឹកឈ្មោះពួកវាឲ្យយើងលឺទៀត..ហ៊ឹស» ដេនឌ្រីក៍និយាយសម្ដីបោះបោកដូចជាកម្រោលចូល មុននឹងទាញទ្វារបិទលាន់គ្រឹង រង្គើស្ទើរតែមួយបន្ទប់។

បងខឹងហឿងអី? បងវាចាម៉ាម៉ាត់មើលបងឌ្រីក៍៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now