ភាគទី២៣

712 20 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី23

"យ៉ាងមិច? យើងនិយាយខុសហ្អេស៎?និយាយខូចក៏ខូច ក្បាលវិញរឹងដូចជាដែកថែប"
"នែ! នេះនាយបន្លំដៀលខ្ញុំហ្អី?" ដាលីចាប់ចំណុចបានថាគេស្ដីឲ្យខ្លួន ទើបប្រញាប់ប្រកែកញាំងៗបកត្រឡប់ទៅកាន់នាយវិញ ដេនឌ្រីក៍ក៏មិនបានប្រកែករឺឈ្លោះអ្វីបន្ត គេរក្សាភាពស្ងប់ស្ងាត់ដោយងាកទៅចាប់អារម្មណ៍ដួសបបរហូបវិញធ្វើព្រងើយ។
"ដេន..នាយដេន"
"តំឡង់ភ្លាមៗតែម្ដងហើយ គួរឲ្យស្អប់ ហ៊ឹស" ដាលីហៅគេម្ដងជាពីរដងគេនៅមិនតប នាងក៏សម្រេចចុះចាញ់ ឈប់សួរនាំស្អីទៀត តែមុននឹងឈប់នាងក៏មិនភ្លេចចោលសម្ដីឌឺដងគេដូចជាទម្លាប់ខ្លួន ដេនឌ្រីក៍វិញ កាយមានចលនាដួសបបរដាក់ចូលមាត់ តែភ្នែកក៏នៅលួចដៀងមើលទៅអ្នកកំពុងអង្គុយជ្រំចានបបរតុបៗទាំងក្ដៅចិត្តឯណោះ ដំបូងគេគិតថាលួចដៀងមើលនាងតែមួយភ្លែតហើយដកភ្នែកវិញ តែកាន់តែមើលគេក៏បែរជាមិនអាចងាករ៉េភ្នែកទៅណាបាន ផ្ទៃមុខបែបកាចរបស់នាង ពេលសំឡឹងយូរគេក៏ដូចជាបានឃើញអ្វីម៉្យាងបង្កប់ពីក្រោយផ្ទៃមុខកាចរឹងរូសនោះ នេះនាងមានអ្វីលាក់កំបាំងក្នុងចិត្តខ្លះទៅ?

ក្រោយចំណាយពេលអស់15នាទី ទាំងការញ៊ាំបបរហើយនិងរៀបចំរបស់របររួចរាល់អស់ ដេនឌ្រីក៍ក៏បិទទ្វាររួចចាក់សោរជំរុំលាក់ខ្លួននោះវិញ។ នាយដកសោរយកទម្លាក់ក្នុងហិបម៉្យាងរួចក៏យកវាទៅក្រោមក្នុងចន្លោះឈើតាមទម្លាប់ នាយជាមនុស្សម៉ត់ការណ៍ជាមួយនិងការងារអស់ទាំងនេះខ្លាំងណាស់ អ៊ីចឹងហើយទើបបានជារយៈពេលប៉ុន្មានឆ្នាំមកនេះនាយមិនដែលភ្លាត់ស្នៀតឲ្យនរណាចាប់ខ្លួនបានទាល់តែសោះ។
"មិនដឹងជាប្រញាប់ប្រញាល់ស្អីទេ រកតែនៅចាំមើលថ្ងៃលិចសិនក៏មិនបានដែរ" ដេនឌ្រីក៍ឯណេះប្រញាប់រៀបចំនិងអាលបានចុះទៅភូមិ ចំណែកដាលីវិញ នាងមិនបានចង់ទៅវិញដូចគេនោះទេ ព្រោះនាងកំពុងតែជាប់ស្នេហ៍និងទេសភាពស្រស់ត្រកាលនៃព្រៃភ្នំអស់ទាំងនេះបាត់ទៅហើយ ស្រីស្រស់អង្គុយមួយកន្លែងដែលដេនឌ្រីក៍បីនាងមក តាំងពីចាប់ញ៊ាំបបររហូតដល់ញ៊ាំរួចក៏មិនក្រោកទៅណាសោះ មិនមែននាងមិនចង់ទេ តែជើងនាងវានៅញ័រដើរមិនរួចតែម្ដង។
"បើតាមចិត្តចង់ណា៎ ខ្ញុំចង់តែរត់លេងឲ្យពេញជម្រាលភ្នំនេះទេ ព្រោះមិនងាយមានឱកាសបានមកកន្លែងស្អាតៗបែបនេះឡើយ"
"ចុះក្រែងអង្គុយមួយសន្ទុះធំហើយតើមិនអ៊ីចឹង? ក្រោកឡើងដើរទៅមើល.." លួងក៏មិនលួង ដេនឌ្រីក៍ងាកទៅបង្គាប់បញ្ជាអ្នកដែលកំពុងតែញ័រជើងទទ្រើតនោះឲ្យក្រោកដើរដោយខ្លួនឯងទៀត ភាពសោះកក្រោះនិងផ្ដាច់ការរបស់គេធ្វើឲ្យអ្នកកំពុងតែស្រស់ស្រាយសុខៗនោះទៅជាក្រពុលមុខតែម្ដង។
"ជាប្រុស មានឈ្មោះជាប្ដីគេទៅហើយតែដូចជាគ្មានភាពផ្អែមល្ហែមអីក្នុងខ្លួនទាល់តែសោះ.."
"ក៏បាន បើនាយគ្មានចិត្តទៅហើយ ខ្ញុំក្រោកដើរទៅវិញខ្លួនឯងក៏បានដែរ ហ៊ឹស" ម្នាក់ពូកែបញ្ជា ម្នាក់ទៀតក៏ពូកែផ្គើនមិនធម្មតាដូចគ្នាដែរ ដោយសារតែចង់ឈ្នះចិត្ត ទោះបីជាជើងនៅញ័រទទ្រើតបែបណាក៏ដាលីព្យាយាមស្រវ៉េស្រវ៉ាទើបខ្លួន ឡើងឈរទាល់តែត្រង់ដែរ មិនឲ្យគេថានាងអន់នោះទេ។
ប្រឹប!
"អ្ហឺ.." នាងតូចក្រោកឈរមួយអស់កម្ពស់ តែក៏នៅស្រៀវស្រាញត្រង់ចន្លោះជើងនៅឡើយ នាងបោះជំហានដើរមួយៗដូចជាក្មេងទើបតែនឹងរៀនដើរនៅថ្ងៃដំបូង ពីមួយជំហានទៅមួយជំហានក៏ចំណាយពេលយូរទម្រាំតែអាចឈានរួច ដាលីនាងធ្វើមាត់ឈីចឈូចៗ ព្រោះតែនាងឈឺខ្លួន អស់កម្លាំងផ្ទួនៗគ្នាតែម្ដង។
តែទោះបីជាយ៉ាងណានាងក៏មិនព្រមងាកសុំជំនួយពីអ្នកដែលំពុងតែមើលនោះតែម្ដង នាងសុខចិត្តខាំមាត់ដើរទាំងឈឺពើតផ្សាសឹងតែស្រក់ទឹកភ្នែក។
"ចចេស!" ការពិតមិនមែនគេមិនខ្វល់ពីនាង តែគេក៏ចាំមើលបំណាំនាង មើលថានាងនឹងសុំជំនួយពីខ្លួនដែរទេ រឺក៏សុខចិត្តពិបាកវេទនាតែឯង ហើយពិតមែន! នាងសុខចិត្តឈឺខ្លួនក៏មិនសុំគេឲ្យជួយដែរ ចំជាមានៈពិតមែន។
"នាយលែងខ្ញុំទៅ.. វ៉ាយ៎!!!" ម្ដងនេះគេមិនត្រឹមតែកាន់ដៃនាង តែក៏ត្រកងលើកបោះនាងឡើងមកអឹបជាប់ទ្រូងហាប់ណែនរួចដើរចេញធ្វើដូចជាមិនមានរឿងអីកើតឡើងទាល់តែសោះ។
"ជួយធ្វើអី? មិចក៏មិនប្រញាប់ចុះទៅរកប្អូនស្រីសំណព្វនាយឯណោះទៅ? សង្ស័យយំននៀលពេញភូមិហើយទេដឹង?" ខ្លួននាងលើដៃគេទេ តែមាត់ក៏និយាយឌឺដងគេប៉ោចៗមិនឈប់ ដេនឌ្រីក៍ឯណោះគេក៏ហឹងត្រចៀកមិនស្ទើរ តែក៏ជ្រើសរើសស្ងៀមស្ងាត់ហើយប្រញាប់បីនាងចុះទៅតាមជម្រាលភ្នំដោយមានការប្រុងប្រយត្ន័ជាទីបំផុត។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now