ភាគទី០៣

875 22 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០១៖ ការស្វែងរកគេ (ត)

ភាគទី០៣

"លែងដៃបង ស៊ូរី! ឯងជាស្រីក្រមុំ កុំធ្វើអ្វីឲ្យហួសដែនកំណត់របស់ខ្លួនឯងខ្លាំងពេក" ទោះបីជាមុននោះគេត្រូវស៊ូរីថើបមាត់ពិតមែន តែវាជារឿងដែលគេមិនបានគិតព្រៀងទុកជាមុនថាវានឹងកើតឡើងនោះទេ អ៊ីចឹងគេក៏មានតែព្យាយាមហាមឃាត់នាង ជៀសវាងរឿងទាំងនោះកើតឡើងម្ដងទៀត។
"ហេតុអី? កាលពីក្មេងបងឌ្រីក៍មិនដែលប្រកែកជាមួយខ្ញុំបែបហ្នឹងទេ!"
"តែពេលនេះពួកយើងមិនមែនក្មេង អូនក៏មិនមែនជាក្មេងទៀតដែរស៊ូរី..វាខុសគ្នា" ដេនឌ្រីក៍ប្រញាប់ដកដៃស៊ូរីចេញពីខ្លួនគេ រួចប្រញាប់ងាកបែរទៅនិយាយបកស្រាយប្រាប់នាងវិញម្ដងទៀត ដោយលើកនេះនាយក៏បញ្ជាក់នាងឲ្យច្បាស់មិនត្រឹមតែសម្ដី តែក៏មានទាំងកាយវិការប្រាប់នាងថា នាយពិតជាមិនអាចទទួលយកទង្វើនាងបែបនេះបានពិតមែន។
"ក៏បាន! ស៊ូរីសន្យាថានឹងមិនធ្វើបែបនេះទៀតទេ បើសិនជាបងឌ្រីក៍សន្យាថានឹងមើលថែស៊ូរីរហូតតទៅនោះ" នាងតូចស៊ូរីយល់ព្រមមិនប៉ះពាល់រឺអោបកាយមនុស្សប្រុសតាមការចង់បានរបស់ដេនឌ្រីក៍ តែការដោះដូររបស់នាងក៏វាហាក់ដូចជាច្រើនលើសលុបសម្រាប់នាយកម្លោះដែលមិនធ្លាប់គិតអ្វីពិសេសលើនាងក្រៅពីពាក្យថាប្អូននោះជាខ្លាំង។
"ពេលឯងធំជាងនេះ ឯងក៏នឹងមានមនុស្សប្រុសដែលស្រឡាញ់និងរៀបការជាមួយឯង អញ្ចឹងហើយឯងនៅចង់ឲ្យបងមើលថែអីទៀត?"
"ខ្ញុំនឹងរៀបការជាមួយបងតែម្នាក់ទេ ខ្ញុំមិនចាប់អារម្មណ៍រឺស្រឡាញ់ប្រុសណា៎ផង.." ការឆ្លើយតបរបស់នាងក៏ទៅស្របនឹងស្នាមញញឹមបែបមិនដឹងខ្យល់អ្វីទាំងអស់ ក្រសែភ្នែកភ្លឺព្រាកៗសំឡឹងចំធ្វើឲ្យដេនឌ្រីក៍ធ្ងន់ចិត្តត្រដុក នេះនាងកំពុងតែស្រឡាញ់គេពិតមែនហ្អេស៎? ហេតុអីក៏វាទៅជាបែបនេះ?
"ស៊ូរី! នេះបងគិតថាយើងគួរតែនិយាយរឿងនេះឲ្យបានច្បាស់"
"ពួកយើងនិយាយអីផ្សេងទៅណ៎បងដេន..និយាយអញ្ចឹងបងនិយាយថាកាលពីថ្ងៃបងបាននិយាយគ្នាជាមួយម៉ែមែនទេ? គាត់សុខសប្បាយទេ? នៅទីក្រុងគាត់លក់ដាច់ដែរទេ?" ពេលដែលដេនឌ្រីក៍ចាប់លើកយករឿងដែលនាងនិយាយមុននោះមកធ្វើជាប្រធានបទ ស្រីតូចក៏ប្រញាប់ដោះខ្លួន ដោយលើកយករឿងម្ដាយខ្លួនមកនិយាយជំនួសវិញ។
"អុំស្រីគាត់រស់នៅសុខសប្បាយទេ គាត់លក់ដាច់ច្រើនគួរសម ម៉្យាងគាត់ក៏សប្បាយនិងរស់នៅជួបជុំមិត្តសម្លាញ់ចាស់គាត់នៅទីនោះ" ដេនឌ្រីក៍ក៏មិនបានសួរដេញដោលអ្វីពីស៊ូរីទៀត មិនមែនគេមិនដឹងពីបំណងដែលនាងប្ដូរប្រធានបទទេ តែគេគិតថាគេនិយាយតែប៉ុណ្ណេះនាងក៏អាចយកវាទៅគិតពិចារណានិងដឹងច្បាស់ថាគេមិនបានគិតអ្វីលើនាងលើសពីពាក្យថាប្អូនស្រីទេ។
"លឺថាគាត់រស់នៅបានសុខ ខ្ញុំសប្បាយចិត្តណាស់" ស៊ូរីឆ្លើយឡើងទាំងសំឡេងស្រាលចិត្ត នាងងាកភ្នែកមើលទៅកាន់ផ្ទៃសមុទ្រក្រោមពន្លឺរបស់ព្រះអាទិត្យអស្តង្គត ដេនឌ្រីក៍ក៏ជ្រែងហោប៉ៅរួចសំឡឹងមើលទៅជាមួយនិងនាងដែរ កាលបើគេសំឡឹងតែឆ្ងាយ ចិត្តគេក៏បែរជាបង្ហាញឡើងនូវវត្តមានរបស់ដេនដាលី មនុស្សស្រីដែលគេមិនស្មានថាអាចធ្វើឲ្យចិត្តគេខ្វល់ខ្វាយបាន នាយប្រញាប់ក្រវីក្បាលខ្លួនឯងតិចៗ ហើយស៊ូរីនាងក៏ចាប់សង្កេតឃើញ។ នាងសំឡឹងមើលមុខគេរហូតមិនដកភ្នែកហាក់បីដូចជាព្យាយាមសង្កេតនិងស្វែងយល់ពីចិត្តគំនិតបុរសម្នាក់នេះឲ្យច្បាស់។
(បងប្លែកខ្លាំងណាស់បងដេន! តាំងពីបងទៅរស់នៅទីក្រុងមកបងក៏ប្រែប្លែកគ្រប់យ៉ាង នេះបងមាននរណាផ្សេងក្រៅពីខ្ញុំមែនទេ?)

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now