ភាគទី២២

886 18 0
                                    

រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី22

ឈូ..
ជីបៗជីប..
ពេលវេលាដើរយ៉ាងលឿនមិនត្រឡប់ថយក្រោយ ពេលវេលាទាបភ្លឺដែលដេនឌ្រីក៍អង្គុយមើលផ្ទៃសមុទ្រមុននោះក៏កន្លងផុតទៅត្រឹមប៉ុន្មានដំណកដង្ហើមតែប៉ុណ្ណោះ។ សំឡេងរលកសមុទ្របោកបក់ លាយឡំនិងសំឡេងចាបយំទ្រហឹងអឺងកងពេញលើភ្នំតែម្ដង។
ត្របកភ្នែកអ្នកដែលកំពុងតែដេកលង់លក់ដូចជាត្រូវថ្នាំសណ្ដំក៏ហើបឡើងថ្នមៗ អនុញ្ញាតឲ្យពន្លឺព្រះអាទិត្យជ្រៀតចូលបន្ស៊ាំប្រស្រីភ្នែកខ្លួន មុននិងរូបភាពនៅចំពោះមុខលោតឡើងពេញលក្ខណៈដូចជារាល់ព្រឹក ដេនដាលីនាងរើបម្រាស់ខ្លួនទៅមក មុននិងទាញខ្នើយមកទ្របទ្រូងរួចក្រាបស្ពាបនៅលើគ្រែក្នុងភួយ ដូចជាអណ្ដើកក្នុងស្នូក។ ដាលីបើកភ្នែកកំប្លង់ៗសំឡឹងមើលទៅជុំវិញបន្ទប់ មុននិងក្រឡេកឃើញតុដែលពួកគេប្រើដើម្បីសាងស្នេហ៍ជាមួយគ្នាកាលពីយប់មិញ បបូរមាត់នាងត្រូវខាំខ្ជឹបចូលទៅក្នុង មុននិងថ្ពាល់ឡើងក្រហមងាំងព្រោះខួរក្បាលកំពុងតែចាប់រំលឹករូបភាពកាលពីយប់មិញនោះ។
ក្រាក!
កំឡុងពេលអ្នកខាងក្នុងកំពុងតែឃ្លុំភួយ ក្រាបមុខទាំងអោននោះ អ្នកនៅខាងក្រៅក៏រុញទ្វារចូលមកព្រោះលឺសំឡេងខិតកិលខ្លួនរបស់អ្នកខាងក្នុងឯណេះ ដេនឌ្រីក៍ចូលមកក៏រៀងភ្ញាក់តិច ដោយសារតែមកដល់ក៏ឃើញនាងល្អិតដាលីអើតក្បាលឆ្កក់ចេញពីក្នុងភួយ សំឡឹងមើលមកគេទាំងថ្ពាល់ក្រហមរងាលដូចជារងើកភ្លើង។
"ហ៊ឹម! នេះព្រឹកហើយហ្អេស៎?" ដាលីក៏ច្រត់ដៃក្រោកឡើងអង្គុយត្រង់ខ្លួន អោបក្រសោបភួយជាប់រាងកាយព្រោះទោះបីជាមានអាវយឺតរបស់នាងបិទបាំងហើយក៏ដោយចុះ តែខោអាវក្នុងរបស់នាងគឺមិនមាននោះទេ នាងមិនទាំងដឹងខ្លួនផងថាយប់មិញនាងស្លៀកពាក់អាវយឺតនេះបានយ៉ាងមិច ព្រោះក្រោយបញ្ចប់ភាពស្រៀវស្រើបរួចនាងក៏គេងភ្លឹងដូចជាត្រូវសណ្ដំតែម្ដង។
"ល្ងាចទេដឹង?" ដេនឌ្រីក៍បើកចំហរទ្វារធ្លុងឲ្យខ្យល់ត្រជាក់ចេញចូល រួចទើបដើរហួសទៅវាសបើកវាំងននទ្វារកញ្ចក់ដែលអាចមើលឃើញសមុទ្រធំល្វឹងល្វើយឯណោះ ដាលីងាកចោលភ្នែកតាមមើលផែនខ្នងគេសោះ តែក៏បែរជាជាប់ចិត្តនិងទេសភាពស្រស់ត្រកាលទាំងព្រឹកព្រលឹមជំនួសវិញ ស្រីស្រស់ខិតកិលខ្លួនមករកចុងគ្រែរួចទម្លាក់ជើងចុះពីគ្រែ តែក៏នៅឃ្លុំភួយជាប់មិនទាន់ទៅណាដដែល។
"ទេសភាពមើលពីលើនេះទៅស្អាតខ្លាំងណាស់ ខ្ញុំមិនដែលឃើញទេសភាពពេលព្រឹកណាស្អាតបែបនេះទេ" ដាលីចំណាយពេលវេលាមួយភ្លែតអង្គុយគយគន់ទេសភាពដ៏ស្រស់ត្រកាលនោះ កាន់តែមើល ចិត្តនាងក៏កាន់តែមានអារម្មណ៍ថាស្ងប់សុខ ធ្លាប់តែរស់នៅជីវិតនៅទីក្រុង មានតែឡាន ម៉ូតូនិងអាគារខ្ពស់ៗឆ្លងកាត់ទៅមក មិនដែលបានស្គាល់ទេ ភាពស្ងប់ស្ងាត់អីបែបនេះ។
"វានៅចាញ់ជីវិតនៅទីក្រុងរបស់នាងទេដឹង? មានផ្សារទំនើបសម្រាប់ដើរស៊បភីង មានកន្លែងកំសាន្តសម្រាប់ដើរលំហែនិងចាយលុយ"
"នាយនិយាយធ្វើដូចជាលោកដឹងច្បាស់ថាខ្ញុំចូលចិត្តធ្វើស្អីនៅទីនោះអញ្ចឹង"
"ក៏ទាយដឹង ព្រោះវាជារឿងសាមញ្ញសម្រាប់មនុស្សស្រីត្រកូលហាយសូដូចជានាងបែបនេះ.. រឺយើងនិយាយទៅវាខុសពីអ្វីដែលនាងតែងតែធ្វើទៅ?"
"គឺខុសហ្នឹងហើយ! នាយវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅពេកហើយដេន មនុស្សម្នាក់ៗតែងតែមានភាពគ្រប់គ្រាន់របស់ខ្លួន អ្នកខ្លះគ្រប់គ្រាន់និងការចាយវាយលុយ អ្នកខ្លះគ្រប់គ្រាន់ទៅនិងកិត្តិយស កេរ្តិ៍ឈ្មោះដែលខ្លួនមាន តែអ្នកខ្លះទៀតក៏ចង់បានតែភាពគ្រប់គ្រាន់នៃផ្លូវចិត្តនិងផ្លូវអារម្មណ៍តែប៉ុណ្ណោះ"
"ចុះនាងនៅក្នុងជំពូកមួយណា ចំណោមទាំងបីជំពូកនេះ?" ដាលីនិយាយបកស្រាយនិងដៅសម្គាល់ច្បាស់ប្រាប់ទៅគេ តែគេក៏នៅតែចោទសួរនាងពីរឿងដដែលនោះ ស្រីស្រស់ក្ដាប់បបូរមាត់ រួចក្រោកឡើងព្រឹសបំណងចង់ទៅតទល់ចំមុខនាយ តែក្រោកឡើងផុតពីគ្រែមិនដល់2ចំអាមផង នាងក៏ដួលអុកគូថព្រូសលើគ្រែតែម្ដង។
ការដួលអុកមុននោះវាខ្លាំងសមល្មមអាចឲ្យនាងតូចយើងអង្គុយស្រងល់មួយកន្លែងទាំងមុខជូរហួញតែម្ដង ដេនឌ្រីក៍ឃើញអ្នកសម្ដីខ្លាំងនៅស្រងល់មួយកន្លែង គេក៏ចូលមករកនាង រៀងកៀកក្បែរជាងមុនបន្តិច។
"យ៉ាងម៉េចហ្នឹង? កើតស្អីទើបដួលមួយទំហឹងបែបហ្នឹង?" ការសួរនាំរបស់ដេនមិនបានជួយសម្រាលអារម្មណ៍អ្នកចុកអួលណែននោះអីបន្តិចទេ មានតែបន្ថែមភាពខឹងសម្បារទៅកាន់នាយ ដោយការងើបភ្នែកសំឡក់ត្មែរដាក់គេ។
"នាយជាប្រុសអាក្រក់.."
"នាយជាប្រុសស្រេកឃ្លាន.."
"ខ្ញុំដើរមិនរួចក៏ព្រោះតែនាយ ហ៊ឹក" មាត់មិននិយាយបកស្រាយអីឲ្យច្បាស់លាស់ទេ ដាលីជេរស្តីរះមួយបង់ៗដាក់កណ្ដាលមុខនាយ ហើយក៏ពេបមាត់ស្ពាបដូចជាចង់យំទៀត ដេនឌ្រីក៍គេអាចយល់បានច្បាស់ ព្រោះគេចាប់ទាន់សម្ដីដាលីនិយាយមុននោះថានាងដើរមិនរួចព្រោះតែគេ សបញ្ជាក់ច្បាស់ហើយថានាងទៅជាបែបនេះក៏ព្រោះតែរឿងដែលកើតឡើងពីយប់មិញនោះ។
ដាលីក្ដាប់បបូរមាត់ ខ្ញាំពូកទាំងញីញ័រ ព្រោះខ្លួនក៏ឈឺទៅហើយ ជើងឯណេះក៏ញ័រទទ្រើតចាប់មិនឈ្នះថែមទៀត វាដូចជាផ្ទួនៗគ្នាពេកហើយ។
"ទៅរួចរឺអត់ហ្នឹង? យើងបានកម្ដៅបបរទុកនៅតុខាងក្រៅរួចហើយ" ដេនឌ្រីក៍ចូលមកជិតលូកចាប់ដើមដៃអ្នកកំពុងតែពេបមាត់យំង៉េមង៉ាមនោះ នាងលូកដៃរុញគេចេញឆ្ងាយនិងដៀងភ្នែកមើលមុខគេបន្តិច ដាលីនាងលឺគេនិយាយរឿងកម្ដៅបបរ ស្រីតូចក៏លួចសប្បាយក្នុងចិត្តមិនតិចដែរ តែនាងមិនបង្ហាញវាចេញមកឲ្យគេឃើញទេ នាងចង់ធ្វើបាបគេម្ដងឲ្យរៀងណាស់។
"ចេះសួរទៅកើត? ដើរមិនចង់រួចផង មានអារម្មណ៍ណាទៅញ៊ាំបបរនាយនោះ?"
"ឥលូវឲ្យយើងបីរឺអត់? បបរត្រជាក់អស់យើងមិនទទួលខុសត្រូវទេ"
"មកបីពីគ្រែមក ខ្ញុំមិនដើរទៅរកនាយមុនទេ"
"ចំមែន.." ភាពងិង៉ក់របស់នាងក៏ក្លាយជាប្រធានបទថ្មីដុតកម្លោចចិត្តនាយដេនទាំងព្រឹកព្រលឹមថ្មោងថ្មីតែម្ដង គេដើរទៅរកនាងទាំងមុខក្រម៉ូវដូចគេវ៉ៃ20ដំបង ដៃម្ខាងក្រសោបពីក្រោយខ្នង ខណៈដៃម្ខាងទៀតស៊កចូលក្រោមជើងស្រឡូនសរបស់ដេនដាលីដើម្បីលើកបីនាងឡើង។
"កុំលើកលឿនពេក ដាលីភ័យ" កាលបើគ្រាន់តែគូថហើបពីគ្រែដេកភ្លាម ដាលីគ្រវាសដៃសងខាងអោបកញ្ចឹងករនាយដេនជាប់ណែនដូចជាតុកកែ នាងបើកភ្នែកម៉ក់ៗមើលទៅគេរួចញញឹមរំលេចថ្ពាល់ប៉ោងៗឲ្យគេបានឃើញ ដេនក្រឡាប់ភ្នែកបែបធុញទ្រាន់រួចប្រញាប់ដើរនាំនាងទៅខាងក្រៅផ្ទះដើម្បីស្រស់ស្រូបអាហារពេលព្រឹក។
ដៃម្ខាងទប់ខ្លួននាង ដៃម្ខាងទៀតក៏រុញបើកទ្វារឲ្យធំ ងាយស្រួលបីស្រីតូចចេញទៅ កុំឲ្យទើសទាល់ដៃជើង។
"វ៉ាវ! ស្រស់ស្រាយមែនទែន.. Yoo hoo" គ្រាន់តែដេនបីនាងមកដល់ខាងក្រៅ ដាលីក៏សើចសប្បាយរួចស្រែកឡូឡាមិនក្រែងចិត្តគេអីបន្តិចសោះ ដេនឌ្រីក៍មិនមាត់តែក៏បីនាងទៅដាក់អង្គុយលើកៅអីបែរមុខទៅសមុទ្រ ហាក់ដូចជាដឹងចិត្ត។
"ផ្សំដំណេករួចចេះឡើងធ្វើបបរឲ្យប្រពន្ធបែបហ្នឹង ទើបជាប្ដីល្អ.."
"ស្ងាត់មាត់ហើយញ៊ាំបបរទៅ បន្តិចទៀតត្រូវចុះទៅភូមិវិញ ពួកអាហ្វ្រេដវាលែងមកវិញហើយ"
"ក៏ល្អដែរ.. ខ្ញុំកំពុងតែ-" ដាលីមិនអាចបញ្ចប់ប្រយោគរបស់ខ្លួនឯងបាន ព្រោះតែវត្តមានមនុស្សម្នាក់ឡើងមកតាមជម្រាលភ្នំនោះទាក់ទាញចំណាប់អារម្មណ៍នាង ដាលីក៏នៅស្ងៀម ទម្លាក់ស្លាបព្រាចុះបន្តិច ដេនកាលបើឃើញនាងលែងញ៊ាំបន្ត គេក៏ឆ្ងល់ទើបប្រញាប់ជជីកសួរនាំ។
"មិចមិនញ៊ាំ? មិនស្រួលខ្លួនខ្លាំងរឺយ៉ាងមិច?"
"ខ្ញុំមិនធ្លាប់គិតថាការធ្វើរឿងទាំងនោះវានាំឲ្យឈឺខ្លួនថ្នាក់ហ្នឹងទេ.. អើយ! ឈឺខ្លួនណាស់ ដេនមិនចេះបន្ធូរដៃសោះ"
"និយាយខ្លាំងៗមិនខ្លាចគេផ្សេងមកលឺខ្មាសគេទេហ្អេស៎?" ដេនឌ្រីក៍និយាយទាំងចងចិញ្ចើម ព្រោះដាលីនាងនិយាយប្រកាសឡូងៗដោយគ្មានមូលហេតុសោះ។
"ពីមុខមិនគិតថាមានទេ តែពេលនេះដូចជាមានគេមកលឺហើយ" ដាលីធ្វើជាលើកដៃម្ខាងខ្ទប់មាត់ខ្លួនឯងរួចមើលទៅជ្រុងម្ខាងឯណោះ ដេនឌ្រីក៍ទម្លាក់ស្លាបព្រារួចងាកបែរខ្នងមើលទើបឃើញថាមានគេមកពិតមែន។
"អូ! ស៊ូរីហ្អេស៎? ញ៊ាំអីរឺនៅហ្នឹង? បើនៅមកញ៊ាំបបរ អេ.." ដេនគេនិយាយមិនទាន់ចប់ផង អ្នកដែលយួរកន្ត្រកមកនោះបែរខ្នងចុះទៅវិញតែម្ដង ដេនដាលីនាងក៏ងាកបែរមើលទៅដេនឌ្រីក៍គិតរកល្បិចធ្វើយ៉ាងមិចឃាត់នាយមិនឲ្យទៅតាមស្រីនោះ តែជាការភ្ញាក់ផ្អើល ដេនគេមិនបានបង្ហាញអាការៈអ្វីចម្លែកសោះ គេបែរមកដួសបបរញ៊ាំដូចធម្មតា។
"មិនទៅតាមស៊ូរីទេហ្អេស៎?"
"កុំគិតពីគេ គិតតែពីខ្លួនឯងដែលកំពុងតែឈឺទៅ.."
"ពេលណាទើបប្រពន្ធយើងចេះគិតគូរនិងឈប់ខូចទៅ?"
"នែ..នាយដេនឆ្កួត" ដាលីក្ដាប់មាត់ ហើយក៏ក្ដាប់ដៃបំណងចង់គក់ដេន តែនាយក៏លើកចានបបរបែរចេញ ខណៈដួសបបរដាក់មាត់ ហើយក៏លួចញញឹមជាប់មាត់បន្តិច។
-
ធុញអ្នកមានឆ្នេហាណាស់ ហិហិ

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now