ភាគទី79,80,81

758 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី07៖ នារីខួរក្បាលទទេស្អាត

ភាគទី79,80,81

មន្ទីរពេទ្យ-ម៉ោង10យប់
ចាប់តាំងពីថ្ងៃដែលមានអ្នកចូលមករករឿងយាយីមក ដាលីនាងក៏គិតតែពីអង្គុយសំកុក ភ្នែកងាកសំឡឹងមើលជុំវិញដូចជានៅតែមានអារម្មណ៍ភ័យខ្លាចជាប់ ខ្លាចថាបុរសគួរឲ្យខ្លាចម្នាក់នោះនឹងត្រឡប់មករករឿងខ្លួនទេ។ ខណៈពេលដែលនាងកំពុងតែអង្គុយ ទ្វារបន្ទប់ក៏បើកឡើង តែដាលីក៏ភ្ញាក់ក្រញ៉ាងប្រញាប់កិលខ្លួនចូលជ្រៅទៅអង្គុយដល់ក្បាលគ្រែឯណោះ ក្រសែភ្នែករលីងរលោងងើបបាញ់ឆ្ពោះទៅកាន់អ្នកដែលទើបតែរុញទ្វារចូលឯណោះ បបូរមាត់ក៏ពេបយំតែម្ដង ព្រោះការភ័យខ្លាចរបស់នាងវាមិនមែនជាការពិតទេ ប្រុសម្នាក់នោះមិនបានមកទៀតទេ តែជាដេនទេ ដែលកំពុងតែសំឡឹងមើលនាងពីមាត់ទ្វារនោះ។
"បាត់ទៅណា? ហេតុអីក៏ទើបតែមក អ្ហឹក" ការដែលឃើញនាងភ័យតក់ស្លុតវានាំឲ្យដេនឈឺមួយកម្រិតធ្ងន់ទៅហើយ តែបូកផ្សំនិងការដង្ហោយសួរខ្សាវៗរបស់នាងទៀត ធ្វើឲ្យដេនគេឈឺថែមទាំងធ្ងន់ចិត្តត្រដុកទៀត គេទម្លាក់របស់បញ្ញើគ្រប់យ៉ាងដែលមាននៅក្នុងដៃចោល ប្រញាប់ប្រញាល់រត់ទៅរកដាលី នាងតូចឯណោះវិញក៏ព្យាយាមកិលខ្លួនទាំងពេបមាត់យំ ដៃទាំងសងខាងត្រដាងចាំទទួលការអោបយ៉ាងកក់ក្ដៅពីគេ។
ប៉ឹប
កាយទាំងពីរអោបប៉ះគ្នាដូចជាការព្រៀងទុក ដេនឌ្រីក៍ក្រសោបអោបនាង ខណៈដាលីស្រវ៉ាអោបចង្កេះគេ រាលដាលដល់ការលើកប៉ះអង្អែលខ្នងបុរសដែលនាងខ្លាចបាត់បង់ជាទីបំផុតនោះ នាងអោបគេផង យំផងជំនួសឲ្យពាក្យត្អូញត្អែរនិងភាពភ័យខ្លាចដែលនាងបាត់មិនបានឃើញគេពេញមួយយប់ ចាប់តាំងពីគេលួងលោមនាងឲ្យគេងលង់លក់រួចមក។
"ខ្ញុំស្មានតែលោក...ខ្ញុំស្មានតែលោកទៅចោលខ្ញុំដូចជាគេនោះបាននិយាយទៅហើយ ខ្ញុំស្មានតែលោកបោះបង់ខ្ញុំចោលហើយ អ្ហឹកៗ"
"បងធ្លាប់និយាយហើយ ថាបងនឹងមិនចោលអូនទេ ហេតុអីក៏អូននៅតែមានមន្ទិលជាមួយនិងបងបែបនេះដាលី?" ដេនដកខ្លួនពីការអោបក្រសោបរួចក៏សំឡឹងមើលទៅផ្ទៃមុខមូលក្រឡង់របស់នាង តែវានៅតែមិនអាចបញ្ចៀសភ្នែកមិនឲ្យមើលស្នាមទឹកភ្នែកដែលនៅសេសសល់លើថ្ពាល់របស់នាងបាន ដេនទម្លាក់បបូរមាត់ថើបផ្ដិតស្នាមទឹកភ្នែក រំកិលសន្សឹមបំណងចង់ទម្លាក់ថើបបូរមាត់នាង តែគេក៏បញ្ឈប់ព្រោះគិតថានាងអាចនឹងមិនទាន់អាចធ្វើចិត្តបាននៅឡើយទេ តែខុសពីការគិតរបស់គេ នាងតូចលើកដៃចាប់ថ្ពាល់ដេនរួចទាញគេមកថើបទាំងគ្មានការនិយាយគ្នាជាមុនសោះ។ ការថើបគ្នាដ៏ផ្អែមល្ហែមប្រាកដណាស់គឺមិនអាចបញ្ឈប់ត្រឹមតែថើបហើយរួចគ្នានោះទេ ដេនឌ្រីក៍ទ្រោបលើរាងកាយនាងរួចក៏បន្តថើប ស្របនឹងដាលីឯណោះជួយគេដោយការដោះក្រវ៉ាត់ខោនាយ គ្រប់យ៉ាងក៏ត្រូវបានប្រុងប្រៀបរៀបរយមុននិងដេនចាប់ដៃនាងរួចសួរទៅនាងទាំងអារម្មណ៍មួយត្រៀមរាល់ចម្លើយទោះជានាយយល់ស្របរឺបដិសេធក៏ដោយ។
"អូនយល់ព្រមហើយមែនទេដាលី?"
"អឺម តែកុំខ្លាំងពេកណា ព្រោះថាខ្ញុំ..នៅឈឺទេ" ការឆ្លើយតបបែបមិនលាក់លៀម តែក៏បន្ថែមភាពគួរឲ្យស្រឡាញ់ដល់នាងថែមមួយកម្រិតទៀត ដេនឌ្រីក៍ញញឹមរួចងក់ក្បាលតបនិងសំណើរស្រីស្រស់ គេស៊កគ្រប់យ៉ាងចូលក្នុងខ្លួននាងរួចក៏ចាប់ផ្ដើមប្រតិបត្តិការណ៍ភ្លាមៗតែម្ដង ពួកគេធ្វើវាយ៉ាងសប្បាយតែក៏មិនមានបញ្ចេញសំឡេងអ្វីលឺខ្លាំងៗឡើយ ព្រោះថាពួកគេមិនមែនធ្វើវានៅផ្ទះ នេះជាមន្ទីរពេទ្យ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now