ធ្វើខូវើម្ដងៗអេតមីនរន្ធត់តែជាមួយរូបបងដេនហ្មង ដោះអាវឥតល្ហែ 😭
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)ភាគទី១២
រសៀលថ្ងៃជ្រេលើកោះ
ការលើកឡើងរបស់ចាស់ទុំវាមិនមែនជារឿងដែលអាចបដិេសធបាន ជាពិសេសនោះគឺគាត់លើកឡើងវាក៏មានហេតុផលច្បាស់ ព្រោះចាប់តាំងពីព្រឹករហូតមកទាល់ពេលនេះដេនដាលីនាងក៏នៅដេកស្ងៀមទ្រឹងមួយកន្លែងមិនកម្រើកខ្លួនអីបន្តិចសោះ ដេនឌ្រីក៍គេក៏មិនបានទៅណា មិនឲ្យដេនដាលីនៅឆ្ងាយពីភ្នែករបស់គេតែម្ដង។
ច្រូច!
ទឹកហូរស្រក់តក់ៗពីកូនកន្សែងដែលនាយកំពុងតែពូតនៅក្នុងចានថ្មដែលគេបានទុកនៅជិតខ្លួនដេនដាលីបំផុតឯណោះ គេលើកវាយកមកជូតដៃជើងឲ្យនាងម្ដងទៀត ចាប់តាំងពីព្រឹកមកនាយក៏ព្យាយាមជូតខ្លួន ស្អំរាងកាយនាងរហូតទាល់តែសីតុណ្ហភាពថយចុះមកជាធម្មតាវិញ គេព្យាយាមរកគ្រប់វិធីដើម្បីអាចឲ្យនាងបានដឹងខ្លួនមុនពេលល្ងាចមកដល់ឯណោះ។
"យើងមិនដឹងគួរធ្វើយ៉ាងណាបន្តទេដេនដាលី? នេះនាងគិតចង់ដេកដល់ថ្មើរណាទៀត? នាងពិតជាចង់ឲ្យគេចាប់ពួកយើងសែនអញ្ចឹងមែនទេ?" កាន់តែគិតគេក៏កាន់តែស្មុគស្មាញខ្លាំងថែមទៀត បើសិនជាយប់នេះពិធីកើតឡើងពិតមែន អ្នកខូចខាតមិនមែនជាគេទេតែជានាងទៅវិញទេ។
"នាងនេះនៅតែដូចដើម ទៅណាមកណា ធ្វើអ្វីមិនដែលប្រយត្ន័ទេ ជាស្រីតែក៏ក្លាហានលើសនារីដទៃទៀតទាំងអស់ យើងមិនដែលជួប មិនដែលប្រទះស្រីណាដូចជានាងពីមុនមកទេ ដេនដាលី ហ្សាម៊ែនតូស។
តុក!តុក..
ខណៈដេនឌ្រីក៍កំពុងតែជូតខ្លួនឲ្យនាង ទ្វារផ្ទះក៏ស្រាប់តែមានអ្នកគោះ នាយដាក់កន្សែងត្រជាក់ៗលើមាត់ចានរួចក៏ប្រញាប់ក្រោកឡើងទៅបើកទ្វារភ្លាមៗមិនបង្អង់តែម្ដង។
"អូ! ស៊ូរី?!" វត្តមានមនុស្សស្រីស្ថិតនៅក្នុងឈុតស្អាតបាតដូចជាមានកម្មវិធីអ្វីពិសេសក៏បង្ហាញខ្លួនមក នាងតូចងើបសំឡឹងមើលមុខដេនឌ្រីក៍រួចញញឹមស្រស់បំព្រងទៅកាន់គេ តែក៏មិននិយាយអ្វីទាំងអស់។
"អូនមានការអីមែនទេស៊ូរី?"
"អូ! មែនហើយ..អុំៗប្រាប់ឲ្យមកហៅបងទៅតែងខ្លួន ជិតដល់ម៉ោងពិធីហើយ"
"បងអាចតុបតែងខ្លួនឯងបានហើយ តែដេនដាលីនេះ"
"ចាំស៊ូរីរៀបចំឲ្យគាត់ចុះ ចាត់ទុកថាជាការស្វាគមន៍ដល់បងថ្លៃទៅចុះណា៎" ដេនឌ្រីក៍គេមិនបានខ្វល់ខ្វាយពីខ្លួនឯង តែក៏ខ្វល់ខ្វាយពីអ្នកដេកស្ដុកនៅលើគ្រែឯណោះ នាងកំពុងតែដេកយ៉ាងស្ងប់សុខប្រហែលជាមិនដឹងទេថាបន្តិចទៀតពេលក្រោកមក នាងក៏ក្លាយខ្លួនជាស្រីមានស្វាមីបាត់។
"អញ្ចឹងបងផ្ញើមើលដាលីផងណា៎"
"ចាស៎ បងដេនទុកចិត្តចុះ" ដោយសារតែស៊ូរីនាងជាមនុស្សជិតស្និត ម៉្យាងគេក៏ត្រូវប្រញាប់ទៅរៀបចំខ្លួនទៀត ទើបគេសម្រេចទុកដេនដាលីឲ្យស៊ូរីមើល កែវភ្នែកថ្លាឆ្វង់ប្ដូរប្រែមកជាខ្មៅស្រអាប់កាលបើគ្រាន់តែនាយចេញទៅផុតពីទីនោះ ស៊ូរីនាងទម្លាក់ដៃខ្លួនឯងម្ខាងចុះក្ដាប់ណែនសឹងតែបែកសរសៃដៃតែម្ដង នាងបែរងាកមើលទៅអ្នកដែលដេកនៅលើគ្រែឯណោះរួចក៏ដើរចូលទៅរកទាំងទឹកមុខស្មើធេង លាយឡំនិងភាពខឹងស្អប់។
"នាងមកដណ្ដើមគ្រប់យ៉ាងពីយើង នាងមកដណ្ដើមបងដេនទៅ យើងស្អប់នាងណាស់ ហ៊ឹស" ស៊ូរីកម្ចាយកំហឹងដោយការគ្រវាសចានដាក់ទឹកជ្រលក់ជូតខ្លួននោះឲ្យធ្លាក់ខ្ចាត់ខ្ចាយសើមជោគពេញក្នុងបន្ទប់ នាងចូលទៅរកដេនដាលីរួចក៏ច្របាច់មាត់នាងទាំងអារម្មណ៍ខឹងស្អប់។
"យើងជាអ្នកមកមុន យើងជាអ្នកនៅក្បែរបងដេនរហូត មិនមែនជាឯងទេ! ឯងសម្អាងស្អីទើបមកចង់ដើម្បីគេចេញពីយើងហ្អាស៎ ស្រីឥតកេរ្តិ៍ខ្មាស ហ៊ឹស" ស៊ូរីក្រវាសដៃពីមុខដេនដាលីមួយទំហឹង រួចនាងក៏ក្រោកឡើងពីគ្រែនោះ នាងបើកកូនកាបូបតូចរបស់នាងរួចទាញយកក្រដាសរួចចាក់ម៉្សៅហុយម៉្យាងចូលទៅក្នុងចានទឹកលុបមុខមាសដែលនាងយកមក ដើម្បីឲ្យនាងត្រៀមក្នុងពិធីសែនឯណោះ។
"យើងនឹងឲ្យនាងភ្លក់រសជាតិឈឺពើតផ្សាម្ដង យើងចង់ដឹងណាស់ថាបើនាងឡើងរោលក្រហមក្រហល់ក្រហាយពេញមុខអស់ នាងអាចបន្តពិធីនោះបានយ៉ាងមិចទៀត? ហ៊ឹស" ស៊ូរីចាក់បណ្ដើរនិយាយទាំងសប្បាយចិត្តបណ្ដើរ ដំបូងនាងគិតថាពិធីរៀបការនេះជារឿងដែលនាងមិនចង់ឲ្យកើតឡើងទេ តែក្រោយពីរកឃើញល្បិចនេះ នាងក៏បែរជារង់ចាំសឹងតែមិនចង់បាន ចង់ឲ្យពិធីកើតឡើងឆាប់ៗព្រោះនាងចង់ឃើញណាស់ ចង់ឃើញពេលដែលមុខស្រស់ស្អាតរបស់ដេនដាលីត្រូវបំផ្លាញកណ្ដាលចំណោមអ្នកភូមិគ្រប់គ្នានោះ។៤៥០ ៥០នាទីអេតមីនផុសមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
عاطفيةគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង