ភាគទី៤៤

439 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី05៖ វេលាដែលគ្មាននាង (ត)

ភាគទី44

រសៀលថ្ងៃដដែល..
ក្រោយពីហ្វ្រេដចូលមក និយាយពាក្យញាំញីទ្រូងរបស់ដាលីរួចមក នាងតូចយើងក៏ស្រែកឡូឡាដូចជាមនុស្សបាត់បង់សតិ។ ខណៈដែលនាងកំពុងតែមានអាការៈផ្លូវចិត្តមិននឹងនរនោះ ក៏មានមនុស្សតែម្នាក់ដែលជាអ្នកនៅមើលថែនាង ចាប់តាំងពីពេលដែលហ្វ្រេដយកនាងត្រឡប់មកដំបូង រហូតមកដល់ពេលនេះ មាល៍លីនទោះបីជានាងមិនជាប់ជាសាច់ឈាមអ្វីជាមួយដាលីទៀត តែនាងក៏នៅតែតាំងចិត្តមើលថែរក្សាក្មេងស្រីម្នាក់នេះ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
"ម៉ាម៉ា!" ពេលនេះមាល៍លីននាងក៏មិនឯកោក្នុងពេលកំពុងតែមើលការខុសត្រូវដាលីដែរ ដោយសារតែជុនវ៉ូគេសួររកនាងខ្លាំងពេក ទើបមាល៍លីនបញ្ជាកូនចៅរបស់ជុងហ្គុកឲ្យយកកូនមកឲ្យនាង ហើយជុនវ៉ូក៏ផ្ដល់ភាពងាយស្រួលឲ្យម្ដាយដែរ ព្រោះថាតាំងពីមកដល់គេក៏មិនរករឿងអ្វី ដោយគេនៅអង្គុយលេងកូនមនុស្សយន្តតូច សើចម្នាក់ឯងគួរឲ្យស្រឡាញ់បំផុត។
"មានអីមែនទេកូនម៉ាក់?"
"មឹមៗម៉ាម៉ា" ជុនវ៉ូមិននិយាយតែមាត់ ដៃតូចច្រមិចក៏លូកអង្អែលពោះខ្លួនឯងទៅមកៗ រួចក៏បូញមាត់គួរឲ្យខ្នាញ់ មាល៍លីនចោលភ្នែកសំឡឹងមើលទៅកូនប្រុសពៅជាទីស្រឡាញ់រួចទាញកូនមកអោបតិចៗ ភ្នែកនាងក៏រលីងរលោងតិចតួច ព្រោះឃើញកូនពៅ នាងក៏ចេះតែនឹកឃើញដល់កូនបងឯណោះ។
"ថ្មើរនេះមិនដឹងជាបងដេននីរបស់កូន កំពុងតែធ្វើអ្វីទេ? គេទៅរៀននៅបរទេស គេជ្រើសទៅរៀនម្នាក់ឯងយ៉ាងក្លាហាន.."
"ឡាញ់បងតេននីណាស់ ហិហិ" កាលបើម្ដាយរំលឹកពីបងប្រុសភ្លាម ជុនវ៉ូក៏និយាយទាំងលុលៗ តែក៏បង្ហាញស្នាមញញឹមជំនួសឲ្យពាក្យគ្រប់យ៉ាងថាគេពិតជានឹកបងប្រុសខ្លាំងណាស់ មាល៍លីនក៏ងក់ក្បាលរួចឈោងទៅទាញយកចានគម្របដែលមានបបរកូនឯណោះ ជុនវ៉ូក៏ញញឹមដកខ្លួនពីម្ដាយរួចដើរវាងទៅរកអ្នកដែលកំពុងតែសម្ងំដេកបែរខ្នងឯណោះ។
"ម៉ាម៉ា..មឹមៗបបរមួយជុនវ៉ូទេ?" គ្រប់គ្នាឲ្យតែជុនវ៉ូនិយាយជាមួយ គេតែងតែហៅអ្នកនោះថា ម៉ាម៉ា ដូចជាគេហៅម៉ាក់របស់គេដែរ ហៅម្ដងអ្នកកំពុងតែគេងមិនមានចលនា ទើបជុនវ៉ូចូលទៅកាន់ប៉ះនឹងអង្រួនស្មាដាលីតិចៗ។
"ម៉ាម៉ា..ម៉ាម៉ាអឹប.."
"ជុនវ៉ូ..ជុនវ៉ូកុំរំខានម៉ាក់មីងគេងកូន" កាលបើឃើញកូនទៅអង្រួនរំខានអ្នកកំពុងតែគេង មាល៍លីនក៏ប្រញាប់ប្រញាល់ទុកចានបបរលើតុ រួចដើរសម្ដៅទៅគ្រែម្ខាងទៀតដែលកូនកំពុងតែឈរ។
"ជុនវ៉ូ"
"ម៉ាម៉ា មិចយំចឹង? ឈប់ឆ្អាតអៃណា៎" មាល៍លីនមកក៏មិនទាន់ពេលដែលកូនឈរមួយកន្លែងដែរ ដោយហេតុថាជុនវ៉ូគេដើរចូលទៅក្បែរគ្រែដែលដាលីគេង លើកដៃទាំងសងខាងចាប់កាន់ថ្ពាល់អ្នកដែលមាល៍លីនគិតថាគេងលក់ឯណោះ ការពិតវាមិនដូចជាអ្វីដែលមាល៍លីនបានគិតនោះទេ ដាលីនាងប្រែខ្លួនមក ក៏មិនបានសម្ងំគេងយកកម្លាំងអ្វីដែរ ពោលគឺនាងងាកបែរមកសម្ងំយំតែម្នាក់ឯង វាកន្លងទៅជាច្រើនម៉ោងហើយដែរ មិនដឹងថានាងយំតាំងពីពេលណាមកទេ ទើបភ្នែកទាំងសងខាងរបស់នាងឡើងហើមក្រហមថ្នាក់នេះ។
"ដាលី.." មាល៍លីនក៏កាន់ទាញកូនឲ្យចេញបន្តិច រួចខ្លួនក៏ចូលទៅជិតដាលី រួចចាប់កាន់ស្មានាងជាប់ ដាលីនាងដេកស្ងៀម បើកភ្នែកមើលទៅត្រង់ជាប់ ស្របនឹងទឹកភ្នែកហូរស្រក់មិនឈប់។
"ដាលី..ដាលីអូនយ៉ាងមិចហ្នឹង? ដាលី.." ការអង្រួនហៅម្ដង ជាពីរដងក៏នៅតែមិនមានការឆ្លើយតបពីអ្នកម្ខាងទៀត ទើបធ្វើឲ្យមាល៍លីនកើតមានភាពភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់ទាញរាងកាយអ្នកដេកផ្អៀងនោះឲ្យផ្ងារខ្លួនឡើង។
"ដាលី.. ដាលីឆ្លើយជាមួយបង"
"ហ៊ឺ..ដុកទ័រ..ដុកទ័រជួយផង! ដាលី..ដាលីអូនមានរឿងអីហ្នឹង?" មាល៍លីនភ័យញ័រខ្លួន កាលបើដាលីនាងនៅស្ងៀម មិនមានកាយវិការអ្វី មិនសូម្បីតែព្រិចភ្នែកថែមទៀត វាជារោគសញ្ញាគួរឲ្យព្រួយបារម្ភខ្លាំងណាស់។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now