ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)ភាគទី25
"នាងដាលី ហ៊ឹស" ការឆ្លើយតបរបស់ដាលីទៅកាន់អ្នកម្ខាងទៀតក៏បង្កជាភាពក្ដៅក្រហល់ក្រហាយចិត្តដល់នាងជាខ្លាំង ដល់ថ្នាក់ស៊ូរីឧទានហៅឈ្មោះដាលីដាច់សាច់ ទាំងដែលកាលពីមុននាងមិនមែនក្លាហានបែបហ្នឹងទេ។
"នាង! បើសិនជាមិនឈឺឆ្អាលជីវិតយើងមួយពេល នាងនឹងប្រកាច់ត្រិលៗមែនទេ ទើបបានជាខំប្រឹងប្រែងម៉្លេះ?" ដាលីនាងមិនបានក្លបខ្លាចជាមួយនិងស្រីម្នាក់នេះទៀតទេ ព្រោះតាំងពីថ្ងៃដែលនាងមកដល់ទីនេះភ្លាម នាងក៏មានអារម្មណ៍ដឹងទៅហើយថាស្រីម្នាក់នេះមិនមានបំណងល្អជាមួយខ្លួន បូកផ្សំជាមួយនិងភាពស្និតស្នាលនិងការហួងហែងរបស់នាងទៅកាន់ដេនទៀត ដាលីកាន់តែច្បាស់ទៀត... ស៊ូរីជាមនុស្សដែលនាងគួរតែប្រយត្ន័ខ្លួនជាមួយខ្លាំងជាទីបំផុត។
"យើងស្អប់នាង..នាងបំផ្លាញគ្រប់យ៉ាង នាងដណ្ដើមបងដេនពីយើង! នាងដាលី" សព្វដងនាងតែងតែនិយាយពាក្យទាំងនេះ តែនាងអាចនិយាយតែម្នាក់ឯង និយាយក្រោយខ្នងរបស់ដាលី តែចម្លែកអីថ្ងៃនេះនាងក៏និយាយចំមុខរបស់ដាលី ដូចជាមិនបានកោតក្រែងអ្វីទាល់តែសោះ តែថាវាក៏ល្អសម្រាប់ដាលីម៉្យាងដែរពេលស៊ូរីប្រកាសសង្គ្រាមចំៗបែបនេះ ព្រោះនាងមិនចាំបាច់ឆ្ងល់រឺចាំសង្កេតមើលថានាងជាមនុស្សfakeរឺមួយក៏អត់។
"និយាយមិនចេះខ្មាសមាត់ នែ! យើងសួរនាងតាមត្រង់ទៅចុះ នេះនាងនៅគិតថាបើគ្មានយើង ដេនគេនឹងមើលឃើញនាងពិតទេ? ឆ្លើយឲ្យត្រង់ទៅមើល" ស៊ូរីមិនលាក់លៀម ដាលីក៏មិនលាក់លៀមវិញដែរ នាងមិននិយាយមិនមែននាងមិនដឹងថាស៊ូរីនាងគិតស្អីទៅលើស្វាមីរបស់នាងនោះទេ នាងមិនបានខឹងនឹងស៊ូរី តែនាងក៏មិនបណ្ដោយឲ្យនាងទម្លាប់ខ្លួនចង់ដណ្ដើមរបស់អ្នកដទៃតាពាសបែបនេះដែរ នាងនៅក្មេងណាស់ នាងមានរឿងត្រូវឆ្លងកាត់ច្រើនជាងនេះ។
"តែយ៉ាងណាក៏យើងស្គាល់បងដេនមុននាង យើងមើលថែគាត់ច្រើនជាងនាង សម្រាប់គាត់នាងគ្មានអ្វីទេដាលី.." ស៊ូរីនាងស្រែកគំហកខ្លាំងៗដាក់ដាលី នាងហាក់ព្យាយាមបញ្ជាក់ច្បាស់ប្រាប់ដាលីថា មិនថានាងត្រូវជាអ្វីនិងដេនឌ្រីក៍ នាងក៏គ្មានថ្ងៃជំនួសតំណែងដែលស៊ូរីមាននៅក្នុងចិត្តដេនបានដែរ ព្រោះមិនថាយ៉ាងណាស៊ូរីក៏នៅតែជាអ្នកមកមុន។
"យើងមិននិយាយប៉ុន្មានដងទៀតឲ្យនាងបានយល់ទេស៊ូរី.. មិនថានាងមានទំនាក់ទំនងអីជាមួយដេន នាងនៅជាមួយគេយូរថ្នាក់ណា តែសូមនាងចេះរៀបចំខ្លួន យើងមិនបានហាមនាងមិនឲ្យស្និតស្នាលជាមួយដេនទេ នាងចង់នៅជាមួយគេយ៉ាងមិចក៏ធ្វើទៅ តែសុំកុំមានគំនិតគិតថាគេជារបស់នាងទៀត យើងចង់ដាស់តឿននាងតែប៉ុណ្ណឹងទេស៊ូរី" ដាលីនិយាយប្រាវៗដាក់ស៊ូរី និយាយយ៉ាងស្រួលបំផុត មិនត្រគោះបោះបោក ព្រោះយូរទៅនាងហត់ ហត់នឹងឈ្លោះទាស់ទែងជាមួយស្រីម្នាក់នេះ នាងចង់បានតែភាពស្ងប់សុខនិងជីវិតរស់នៅជាមួយបុរសដែលនាងចង់បានតែប៉ុណ្ណោះ។
ផូង៎!
ពួកនាងនិយាយគ្នាមិនទាន់ចប់ ផ្គរលាន់បន្លឺឡើងគ្រឹមៗនាំយកមកនូវសន្សើមតក់ៗស្រក់ប៉ះនិងដំបូលផ្ទះ មេឃដែលបើកស្រឡះសុខៗក៏ប្រែជាមានភ្លៀងធ្លាក់ចុះទាំងមិនបានត្រៀមទុក ធ្លាក់មកប្រៀបដូចជាដឹងពេលដឹងវេលា ដាលីនិងស៊ូរីមើលមុខគ្នាបន្តិចក៏បែកផ្លូវគ្នា ដោយដាលីជាអ្នកដើរជៀសត្រឡប់ទៅកាន់ផ្ទះស្នាក់របស់នាងនិងដេនវិញ ចំណែកស៊ូរីនាងមានតែត្រឡប់ទៅកាន់ផ្ទះខ្លួនឯងទាំងខឹងដូចដើម។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង