ភាគទី៥១

419 19 0
                                    

វគ្គនេះចំណេញបានចេះដឹងហឿងគេម្ដង2គូ ហិហិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី51

"យ៉ាងមិចហើយ? លោកអាចជួយរ៉ូតឲ្យខ្ញុំបានហើយនៅ? ពួកយើងសល់ពេលមិនច្រើនទេណា៎ បងមាល៍និងបងប្រុសច្បាស់ជាចាំផ្លូវពួកយើងស្លាប់មិនខាន"
"រួមទាំងលោកហ្វ្រេដដែរ ពិតទេអ្នកនាង?" បើទោះជាគេភ័យខ្លាចថាមានកាំមេរ៉ាចាំបានក៏ដោយ ក៏គេត្រូវតែធ្វើខ្លួនធម្មតា ដើម្បីកុំឲ្យអ្នកផ្សេង ជាពិសេសជុងហ្គុកមានមន្ទិលនៅលើខ្លួន។ ដេនឌ្រីក៍ដកដៃពីខ្នងរបស់នាង ប្ដូរចុះទៅចាប់ចង្កេះដោយដៃម្ខាងជាប់ ដៃម្ខាងទៀតក៏លើករ៉ូតរ៉ូបមានសណ្ឋានស្ដើងឡើងថ្នមៗ គេក៏មិនភ្លេចនឹងចោលសំនួររសើបមួយទៅកាន់ដាលីផង នាំឲ្យនាងអស់សំណើចរលាក់ខ្លួនបន្តិច។
"ហ្វ្រេដណា? ខ្ញំមិនស្គាល់អ្នកណាក្រៅពីបងដេនទេ" ចម្លើយនាងដូចជាចាកប្រធានបន្តិចមែន តែក៏នាំស្នាមញញឹមលាក់លៀមរបស់មនុស្សម្នាក់ទៀតញ៉ោចឡើងពេញពាសលើផ្ទៃមុខ ខណៈដៃនៅកាន់ចង្កេះនាងជាប់មិនលែង ទាំងដែលគេរ៉ូតរ៉ូបនាងឡើងរួចជាស្រេចហើយ។
"មើលទៅបុរសម្នាក់នោះដូចជាសំខាន់សម្រាប់អ្នកនាងណាស់ណ៎"
"តែខ្ញុំប្រហែលមិនសំខាន់សម្រាប់គេទេ មើលទៅនោះ"
"អ្នកណាថា?" ដេនរហ័សប្រតិកម្មនិងពាក្យរបស់ដាលី ទាំងភ្លេចគិតថាពេលនេះ គេដើរតួជាមនុស្សម្នាក់ផ្សេង គេមិនគួរបញ្ចេញអាការៈអ្វីប្លែករាល់ពេលដែលគេនិយាយពីឈ្មោះដេនឌ្រីក៍នោះទេ តែមុននេះគេពិតជាភ្លេចខ្លួនពិតមែន។
"ខ្ញុំចង់បានន័យថា អ្នកនាងកុំឆាប់គិតមិនល្អលើនរណាម្នាក់ខ្លាំងពេក ព្រោះគ្រប់គ្នាពេលខ្លះក៏អាចមានហេតុផលក្នុងការធ្វើរឿងអ្វីមួយដែរ មែនទេ?" ដេនបញ្ចប់ប្រយោគស្របពេលដែលដាលីងាកបែរទៅមើលមុខគេ នាងបែររួចបោះជំហានប្រឹបៗចូលទៅរកនាយ ដេនឯណោះគេក៏ចេះតែពីថយ ថយរហូតទាល់តែខ្នងប៉ះនឹងទូរខោអាវលាន់ផឹប។
"តែខ្ញុំដូចជាមិនបាននិយាយអីផង ហេតុអីក៏លោកចាំបាច់បកស្រាយ ក្បោះក្បាយដូចជាមានខ្លួន?"
"នេះដេនបញ្ជូនលោកឲ្យមកស៊ើបពីខ្ញុំមែនទេ?" ដាលីសួរនាំយ៉ាងល្ងង់ជាទីបំផុត តែក្នុងចិត្តនាងក៏លួចអស់សំណើចជាមួយនិងទឹកមុខរបស់គេនាពេលនោះមិនស្ទើរ។
"ខ្ញុំថាពួកយើងដល់ពេលចេញដំណើរទៅហើយអ្នកនាងដាលី.. ចាំខ្ញុំជាអ្នកបើកឡានជូនអ្នកនាង" ដេនឌ្រីក៍ក៏រកលេសដកខ្លួនពីស្ថានការណ៍បានភ្លាមៗ ដោយគេដើរទៅយកសោរឡាន រួចក៏ប្រាប់ដាលីពីការណាត់នាល្ងាចនេះតែម្ដង ស្រីតូចងាកភ្នែកសំឡឹងមើលទៅគេរួចដើរចេញទាំងញញឹមជាប់មាត់។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now