ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)ភាគទី31
ការឧទានហៅគេបែបឈ្លើយបែរជាមិនធ្វើឲ្យនាយខឹង ផ្ទុយទៅវិញដេនឌ្រីក៍ក៏មានតែបញ្ចេញស្នាមញញឹមលាក់លៀមហាក់បីដូចជាពេញចិត្តដែលលឺនាងធ្វើខ្លួនបែបនេះ ដាលីលើកដៃម្ខាងគក់ទ្រូងរបស់ស្វាមី ខណៈព្យាយាមរំកិលជើងខិតរាងកាយចេញពីការអោបរបស់គេ តែគិតហ្អេស៎ថាមនុស្សដូចជាដេនយល់ព្រមឲ្យរបស់មានតម្លៃរបូតបាត់ពីដៃនោះ គេលាដៃម្ខាងចាប់ករដៃតូចកំព្រឹករបស់ដាលីរួចទាញនាងមកអឹបជាប់និងខ្លួនម្ដងទៀត។
"ដេន! ចុះបើមានគេមកឃើញ?"
"ក៏ឲ្យគេឃើញទៅ នៅកោះនេះនរណាមិនដឹងថានាងនិងយើងត្រូវជាអ្វីនិងគ្នានោះ? ម៉្យាងធ្វើបែបនេះក៏ដូចជាបង្ហាញប្រាប់គេថានាងជារបស់យើង.. ដូច្នេះគ្មាននរណាហ៊ានប៉ះពាល់នាងទៀត" ពាក្យប៉ុន្មានឃ្លាចុងក្រោយនេះនាំឲ្យដាលីត្រូវងើបភ្នែកមើលដេនម្ដងទៀត មើលទាំងញញឹមចុងមាត់ដូចជាមិនស្មានថានាងនិងមានថ្ងៃបានលឺវាចេញពីមាត់ប្រុសចិត្តរឹងម្នាក់នេះទេ។
"មួយរយៈនេះនាយដូចជាប្លែកខ្លាំងណាស់" ដាលីងើបមុខមើលទៅនាយកាន់តែជិត ជើងក៏ជំទើតឡើងសឹងតែអស់ជំហឲ្យតែនាងអាចមើលដល់ភ្នែកបុរសធ្វើខ្លួនចម្លែកៗម្នាក់នេះ ដៃម្ខាងលើកកាន់ប៉ះថ្ពាល់នាយ ខណៈដៃម្ខាងទៀតលើកាន់ប៉ះកន្ទុយសក់វែងបន្តិចរបស់ស្វាមីឯណោះ។
"មួយរយៈនេះនាយគួរឲ្យស្រឡាញ់ណាស់ ដូចជាកូនឆ្កែ វ៉ូសៗ"
"នែ! នាងច្រម៉ក់" ខណៈដែលដេនឌ្រីក៍ឧទានហៅនាង ដាលីក៏ឆក់ឱកាសបំបែកខ្លួនចេញពីការចាប់កាន់រួចទាញជាយរ៉ូបរត់ចេញពីមុខដេន។
"កុំឲ្យយើងចាប់នាងឲ្យសោះ ដេនដាលី"
"ខ្ញុំធ្លាប់ជាជើងឯកខាងរត់ប្រណាំងកាលពីក្មេងណា៎ បើនាងពិតជាជឿជាក់មែនក៏តាមឲ្យទាន់មក អ៊ែក" មុននិងរត់ចេញ ដាលីក៏នៅឆ្លៀតលានអណ្ដាតឌឺដងឲ្យដេនឌ្រីក៍ទៀត នាយសង្ហាតាមមើលនាងហើយក៏សង្គ្រឺតធ្មេញខ្លួនឯងទាំងខ្នក់ខ្នាញ់ ខ្នាញ់ខ្លាំងពិតមែន។រសៀលជ្រេថ្ងៃដដែល
ក្រោយពីការប្រឹងប្រែងញាប់ដៃញាប់ជើងរបស់អ្នកគ្រប់គ្នា ការតុបតែងនិងអាហារទាំងស្រស់ ទាំងចម្អិនហើយក៏រៀបចំរួចរាល់ជាស្ថាពរ ពេលនេះគ្រប់គ្នាក៏ទុកវាមួយកន្លែងរួចទៅផ្ទះរៀបចំខ្លួននិងអាលមកជួបជុំគ្នាបន្តទៀត។
"ដាលី? ហីយ៉ា! ហើយតែងខ្លួនគួរឲ្យម៉្លេះ? មើលចុះដូចជាទេពអប្សរដើរដីអ៊ីចឹង" ខណៈដែលអុំស្រីៗនាំគ្នាដើរទៅផ្ទះ ពួកគាត់ក៏ជ្រួសផ្លូវនឹងអ្នកដែលតែងខ្លួនរួចរាល់ឯណោះ ដាលីនាងមិនបានតុបតែងអ្វីច្រើន គ្រាន់តែនាងស្លៀករ៉ូបវែងល្មមក្រោមជង្គង់ សក់ក៏លើកចងដោយមានបូរក្រណាត់ចងទប់មិនឲ្យធ្លាក់សក់មករញ៉េរញ៉ៃមុខប៉ុណ្ណឹង។
"ខ្ញុំគិតថាបើសិនជាអុំៗតែងខ្លួនពេញទី អុំៗច្បាស់ជាស្រស់ស្អាតជាងខ្ញុំមួយពាន់ មួយលានដងឯណោះ"
"ហីយ៉ា! មើលមីនាងនេះនិយាយចុះ អុំសុទ្ធតែចាស់ៗអស់ទៅហើយ មានខោអាវស្លៀកពាក់ឲ្យតែជិតខ្លួនមិនឲ្យរងាកើតគ្រុនទុកថាជាសំណាងណាស់ទៅហើយ អុំៗមិនដែលស្គាល់ឡើយស្អីដែលហៅថាម៉្សៅ ក្រែមស្អីនោះ" លឺគាត់និយាយបែបនោះ ដាលីនាងក៏ងាកមើលពួកគាត់រួចក៏នឹកឃើញអ្វីម៉្យាងក្នុងខួរក្បាលនាងតែម្ដង ស្រីតូចមិនបង្អង់ក៏ប្រញាប់រត់បកត្រឡប់ទៅផ្ទះស្នាក់វិញ មួយស្រប៉ក់ក៏ចេញព្រមទាំងកាន់ប្រអប់អ្វីម៉្យាងមកជាមួយ។
"មួយៗណា៎មីនាង..មានអ្វីហ្នឹង មើលទៅដូចជាសប្បាយចិត្តម៉្លេះ?" ដាលីនាងរត់មកពីចម្ងាយ រត់ផងញញឹមផងដូចជាសប្បាយចិត្តចម្លែក ដល់ថ្នាក់អុំស្រីនាំគ្នាចាប់ភ្លឹកដឹងហើយក៏ប្រញាប់សួរនាងនៅនិងកន្លែងតែម្ដង។
"ខ្ញុំមិនដឹងថាអុំៗចូលចិត្តរឺក៏អត់ទេ តែខ្ញុំមានរបស់ដែលខ្ញុំធ្វើខ្លួនឯងខ្លះចង់បង្ហាញដល់អុំៗណា៎" ថាហើយដាលីនាងក៏បើកប្រអប់ដែលខ្លួនកាន់នោះបង្ហាញ វាជាក្រែមប្រភេទដូចជាម៉្សៅ តែពណ៌វាមើលទៅស្រស់ស្អាតគួរឲ្យចង់បៀកយកមកលាបនៅលើមាត់ខ្លាំងណាស់។
"នេះដាលីចេះធ្វើវាផងមែនទេ? អុំលឺគេនិយាយថារបស់លាបមុខមាត់នេះ ពិបាកធ្វើណាស់ នេះឯងធ្វើដោយដៃបានយ៉ាងមិចទៅដាលី?"
"ការធ្វើវាមិនពិបាកនោះទេ គ្រាន់តែថាប្រសិទ្ធិភាពនិងការជាប់ពណ៌របស់វាអាចមិនដូចការប្រើប្រាស់ម៉ាសុីនដើម្បីធ្វើណាអុំ" ដាលីនិយាយរួចក៏លូកដៃបៀកវាបន្តិចរួចយកលាបលើបបូរមាត់ភរិយាលោកអុំមេភូមិមុនគេបង្អស់ គ្រាន់តែលាបរួច ដាលីមិនទាន់ទាំងទម្លាក់ដៃចុះផង អ្នកផ្សេងទៀតក៏បើកភ្នែកធំៗលាន់មាត់ ព្រោះតែភាពទាក់ទាញដែលកើតចេញពីពណ៌ក្រែមនោះ។
"ហីយ៉ា! អ្នកបងពេលលាបតែក្រែមមួយក៏ប្លែកថ្នាក់នេះទៅហើយ ចុះបើសិនជាបានតុបតែងផាត់ម៉្សៅអ្វីបន្ថែមទៀត មិនកាន់តែស្រស់ស្អាតហើយទេហ្អេស៎?"
"កុំចេះតែបញ្ជោរគ្នាឯងពេកទៅមើលនៀក៎.."
"អុំៗនិយាយត្រូវពិតមែន បើអុំតែងខ្លួនថែមច្បាស់ជាកាន់តែស្រស់ស្អាតជាមិនខាននោះទេ អញ្ចេសចុះ! អុំៗទៅផ្ទះងូតទឹកសម្អាតខ្លួនទៅ រួចចាំមករកខ្ញុំនិងផ្ទះស្នាក់ ខ្ញុំនិងតុបតែងអុំគ្រប់គ្នាឲ្យស្រស់ស្អាតតែម្ដង អូខេ?"
"ពិតមែនហ្អេស៎? យកឲ្យស្អាតៗដូចមីនាងឯងណាដឹងទេ? តោះៗទៅផ្ទះរៀបខ្លួនពួកយើង.. ចាំទៅដល់ចាំអុំឲ្យស៊ុងគីអាយកូមប្រាប់មីនាងឯងណា៎"
"ចាស៎អុំស្រី តាមសម្រួលចុះ" និយាយសន្យាគ្នារួចអស់ពួកគាត់ក៏នាំគ្នាចេញទៅអស់ សល់តែដាលីឯណេះឈរតែម្នាក់ឯង ស្រីតូចមិនបង្អង់ក៏បែរឈានទៅកាន់ឆ្នេរសមុទ្រដែលស្រស់ស្អាតនាពេលរសៀលជ្រេនោះ នាងដើរមកដល់តែម្នាក់ឯងក៏ទម្លាក់ខ្លួនអង្គុយលើឆ្នេរខ្សាច់តែឯងហាក់ដូចជាកណ្ដោចកណ្ដែងហួស។ ស្រីតូចចោលភ្នែកមើលទៅថ្ងៃដែលកំពុងតែលិចបន្តិចម្ដងៗ តែក៏ចាំងបញ្ចេញពន្លឺពណ៌មាសព្រិចៗឯណោះ មើលបណ្ដើរញញឹមបណ្ដើរហាក់ដូចជាពេញចិត្តនិងទិដ្ឋភាពមួយនេះខ្លាំងបំផុត។
"មកអង្គុយគយគន់ទេសភាពបែបនេះ មិចក៏មិនហៅ?" នាងអាចចំណាយពេលនៅតែឯងបានមិនដល់3នាទីផង សំឡេងគ្រលរធំរបស់ដេនក៏បន្លឺឡើងមកជាថ្មី ដាលីចោលភ្នែកមើលទៅនាយ ស្របពេលដែលនាយដាក់គូថអង្គុយកៀកក្បែរនិងនាងតែម្ដង គេក៏ទើបតែរៀបចំខ្លួនរួចរាល់ដូចគ្នា តែគេក៏ជ្រើសមកអង្គុយលើដីខ្សាច់ជាមួយនិងដាលី ព្រោះគេមិនចង់ឲ្យនាងអង្គុយកណ្ដោចកណ្ដែងតែឯងបែបនេះ។
"ផ្ទៃសមុទ្រស្រស់ស្អាតបែបនេះ ខ្ញុំអាចមានឱកាសបានឃើញយូរប៉ុណ្ណាទៅដេន?"
"ដរាបណានាងនៅតែពេញចិត្តរស់នៅទីនេះ រស់នៅជាប្រពន្ធឧក្រិដ្ឋជនដូចជាយើង នាងក៏អាចមើលវារហូតដល់ថ្ងៃណាក៏បាន"
"តែនាយសន្យាបានទេ ថានាយនិងជាអ្នកដែលនៅមើលវាជាមួយខ្ញុំ មើលជាមួយគ្នារហូតដល់ថ្ងៃដែលខ្ញុំបិទភ្នែកនិងលែងបានឃើញវាជារៀងរហូត ប៉ុណ្ណឹងនាយសន្យាឲ្យខ្ញុំបានទេ?" ដាលីនិយាយឡើងទាំងអន្ទះអន្ទែងចង់បានចម្លើយពីដេន នាយក៏ងក់ក្បាលរួចលើកដៃម្ខាងឈ្លីក្បាលនាងតិចៗមិនភ្លេចច្បិចចុងច្រមុះនាងផង។
"ចុះបើនាងបិទភ្នែកគេងលក់ស្រម៉ុកខុលៗពេលកំពុងតែមើល យើងអាចរាប់វាចូលជាមួយបានទេ?"
"នាយនេះ..កាត់តែផ្ដេសផ្ដាសហើយដេន ខ្ញុំឯណាគេងស្រម៉ុកនោះ?" លឺនាងនិយាយបែបនោះដេនឌ្រីក៍ក៏អស់សំណើចរួចឈ្លីក្បាលនាងទៅមកៗ ដាលីឯណោះកាលបើឃើញគេញញឹមនាងក៏រីកបេះដូង ព្រោះនាងខិតខំប្រឹងប្រែងកន្លងមក ព្រោះតែនាងចង់ឃើញស្នាមញញឹមមួយនេះ។
"ពេលដេនញញឹម ដេនសង្ហាណាស់ដឹងទេ?"
"ដេនត្រូវតែញញឹមជានិច្ចណា៎ មិនថាមានរឿងអីកើតឡើងក៏ដោយ ស្នាមញញឹមដេនអាចធ្វើឲ្យពិភពលោកមួយនេះស្រស់បំព្រងជាថ្មីបាន" នាងលើកដៃកាន់ថ្ពាល់ស្វាមីរួចក៏សំឡឹងមើលគ្នាទៅវិញទៅមកក្រោមពន្លឺព្រះអាទិត្យអស្តង្គតនោះ ពួកគេសន្យានិងគ្នាហើយថាត្រូវសាងអនុស្សាវរីយ៍ឲ្យបានច្រើនជាមួយគ្នា ពួកគេឈប់ចាយពេលចោលឥតប្រយោជន៍ទៀតហើយ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ពួកគេនឹងកាន់ដៃគ្នាឲ្យដល់ទីបំផុត៕
-
480 50នាទីបានមួយភាគទៀត។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romansគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង