ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាងភាគទី21
"អ្ហឹម" ទម្រាំតែសង្គ្រាមទាំងលើតុនិងលើគ្រែបញ្ចប់ ភាពងងឹតនាពេលរាត្រីក៏សឹងតែរសាត់បាត់អស់ពីផ្ទៃមេឃអស់ទៅហើយ រាងកាយមាំទាំអង្គុយលើដុំឈើតូចល្មមរួចបង្ហុយផ្សែងបារីផុយចេញពីមាត់ ខណៈក្រសែភ្នែកចោលសំឡឹងមើលទិដ្ឋភាពស្រស់ត្រកាលដែលបង្ហាញព្រាលៗក្រោមពន្លឺព្រះចន្ទទាបភ្លឺឯណោះ។
(ខ្ញុំកំពុងតែគិត.. បើសិនជាបងហ្វ្រេដមកវិញម្ដងទៀតនោះ ខ្ញុំនឹងទៅជាមួយគេហើយ ដរាបណាខ្ញុំនៅតែបាត់ខ្លួន គាត់ក៏នឹងនៅតែតាមរកខ្ញុំមិនឈប់)
(នាយអាចជ្រើសយកការសម្លាប់ខ្ញុំបាន បើវាដូចជាអ្វីដែលនាយគិត ម៉្យាងខ្ញុំនិងនាយ ពួកយើងគ្រាន់តែជាប្ដីប្រពន្ធក្លែងក្លាយ ជាជីវិតគូដែលបោកប្រាស់ប៉ុណ្ណោះដេន..)
"ហេតុអីក៏នាងក្លាហាននិងចចេសខ្លាំងម៉្លេះដេនដាលី? នាងមិនខ្លាចនឹងលះបង់ មិនខ្លាចនឹងប្រឈមមុខជាមួយនរណា ទោះជាដឹងហើយថាខ្លួនឯងជាស្រី ជាភេទទន់ខ្សោយកម្រិតណា"
"ឃើញនាងបែបនេះ យើងនឹកដល់ម៉ាក់យើងខ្លាំងណាស់"អតីតកាល..
ផាំង!
ផាំង!
{ម៉ាក់!!!! ហ្អា៎ ម៉ាក់}
ហ៊ឹក!
សម្រែកដ៏ឈឺចាប់បូកផ្សំនិងការវារខ្វាចឥដ្ឋសុីម៉ង់ ព្យាយាមចង់ចូលទៅរកស្ត្រីម្នាក់ដែលដេកដួលនៅក្នុងថ្លុកឈាមឯណោះ បបូរមាត់គេស្រែក ខួរក្បាលនិងអារម្មណ៍គេក៏មានតែភាពភ័យខ្លាចលាយឡំនិងការស្ដីបន្ទោសខ្លួនឯង។
{ស្រីចង្រៃនេះនិយាយដោះស្រាយជាមួយស្រួលបួលតែមិនចង់ ហ៊ឹស}
បុរសម្នាក់ក្នុងឈុតជាទាហ៊ានក្រោកឡើងខណៈទាញចង្កេះខោខ្លួនឯងឡើងទាំងដែលកិលេសតណ្ហាមិនទាន់បានបំពេញផង គេក៏ត្រូវលើកកាំភ្លើងបាញ់សម្លាប់អ្នកដែលគេបម្រុងនឹងរួមមេត្រីនោះទៅហើយ ដោយហេតុថានាងព្យាយាមរើបម្រាស់និងប្រឆាំងការចង់បានរបស់គេ។ កែវភ្នែកក្រហមបែបក្ដៅក្រហាយងាកបែរមើលមកក្មេងប្រុសដែលមានវ័យប្រមាណជា5ទៅ6ឆ្នាំនោះ។
{ហេតុអី? ហេតុអីក៏ពូសម្លាប់ម៉ាក់ខ្ញុំ ហ៊ឹក? ហេតុអីគ្រាន់
លុយ10$ប៉ុណ្ណឹងពូមិនអាចលើកលែងឲ្យពួកយើងបាន ហ៊ឹក}
ក្មេងតូចកាន់តែនិយាយ បុរសម្នាក់នោះកាន់តែអស់សំណើចខ្លាំង គេទម្លាក់ខ្លួនអង្គុយចុះរួចលើកដៃទាញច្របាច់ចង្ការក្មេងតូចខ្លាំងៗ សឹងតែប្រេះបែកឆ្អឹងចង្ការតែម្ដង។
{អ៊ីចឹងហើយទើបចាស់ៗតែងតែប្រដៅហើយថាកុំឲ្យលួច បើលួចច្បាប់មិនលើកលែងឲ្យនោះទេ ហាសហា៎}
ការឆ្លើយតបហាក់មិនសមមាត្រនិងអ្វីដែលគេទទួលរងទេ ដេនទ្រីក៍ទម្លាក់ដៃខ្លួនក្ដាប់និងឥដ្ឋការ៉ូ ខណៈភ្នែកទាំងសងខាងឡើងក្រហមងាំង គេអោនក្បាលគោរពសាកសពម្ដាយចិញ្ចឹមដែលបូជាសាច់ឈាមដើម្បីចិញ្ចឹមបីបាច់ថែរក្សាគេកន្លងមកនោះ ក្រាបក្បាលទាំងខួរក្បាលដិតដាមរឿងមួយដែលមិនសាកសម បើសិនជាម្ដាយគេនៅរស់និងដឹង ម្ដាយគេច្បាស់មិនព្រមឲ្យគេប្រកាន់ខ្ជាប់នូវពាក្យមួយម៉ាត់ហៅថា «គំនុំ» នេះទេ។
{ច្បាប់មែនទេ? ដរាបណាយើងនៅរស់យើងនឹងមិនឲ្យច្បាប់ជិះជាន់ក្បាលយើងជាដាច់ខាត យើងនឹងធ្វើឲ្យពួកដែលយកច្បាប់មកបាំងមុខរស់នៅដូចជាចុះនរក ពួកឯងមើលចុះ}
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Roman d'amourគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង