ភាគទី៤៣

409 20 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី05៖ វេលាដែលគ្មាននាង (ត)

ភាគទី43

"ជុងហ្គុក" កាលបើលឺពីគំនិតគិតចេញមករបស់អតីតស្វាមីរួចមក មាល៍លីននាងក៏មិនអាចលាក់បាំងនិងបញ្ចេញប្រតិកម្មចំពោះគេតែម្ដង។ ជុងហ្គុកងាកបែរទៅមើលមាល៍លីនរួចគេក៏ងាកមុខចេញ ព្រោះដឹងថាមាល៍លីននាងច្បាស់ជាមិនពេញជាមួយនិងការសម្រេចចិត្តរបស់គេនោះទេ តែគេពិតជាមិនអាចបណ្ដោយប្អូនស្រីឲ្យធ្វើរឿងទាំងអស់នេះបន្តទៀតបានពិតមែន។
"បងចាំបានទេ គ្រាដែលពួកយើងនៅឆ្ងាយពីគ្នា? អូនមិនដឹងថាអារម្មណ៍បងពេលនោះបែបណានោះទេ តែសម្រាប់អូន គ្រប់យ៉ាងទទេស្អាតពេលដែលគ្មានវត្តមានរបស់បង រាល់ពេលដែលអូនសម្ងំគេង មិនថាម្នាក់ឯងរឺក៏គេងអោបជាមួយជុនវ៉ូ អូនតែងតែស្រម៉ៃដល់ពេលវេលាដែលអូនមានបងនៅជាមួយពួកយើង.."
"មាល៍" ការបកស្រាយរបស់នាង នាំភាពជ្រួតជ្រាបពេញក្នុងទ្រូងជុងហ្គុក ជាហេតុបណ្ដាលឲ្យគេប្រញាប់ទម្លាក់ដៃចុះរួចក្រសោបកាន់ដៃនាងជាប់ តែមាល៍លីននាងក៏ដកដៃចេញយ៉ាងលឿន ព្រមទាំងបង្ហាញក្រសែភ្នែកបែបអាក់អន់ចិត្ត ខកចិត្ត។
"តែក្រោយលឺនិងឃើញអ្វីដែលបងធ្វើទៅលើដាលីនាពេលនេះ អូនគិតថាកន្លងមកបងប្រហែលជាមិនយល់ពីអារម្មណ៍នឹករលឹក រឺក៏ឃ្លាតឆ្ងាយពីអូននឹងកូននៅឡើយទេ" មាល៍លីននាងនិយាយតែប៉ុណ្ណេះរួចក៏បែរខ្លួនដើរចូលទៅរកដាលីវិញ។ ម្ចាស់កាយតូចទាញកៅអីមកអង្គុយ បែរខ្នងដាក់នាយ ហើយមិននិយាយអ្វីទាំងអស់ គ្រាន់តែនាងដាក់គូថអង្គុយភ្លាម សម្រឹបជើងដើរចេញរបស់ជុងហ្គុក ព្រមទាំងការទាញទ្វារបិទក៏បន្លឺឡើងមក នាងបានត្រឹមតែដកដង្ហើមធំ ព្យាយាមស្ងប់អារម្មណ៍ដោយការទាញផ្លែក្រូចយកមកបក រួចបែរទៅញញឹមរកអតីតប្អូនថ្លៃឯណោះវិញ។
"ដាលី..អូនញ៊ាំផ្លែក្រូចបន្តិចទេ?"
"..."
"បងមានផ្លែក្រូច មានប៉ោម.. អូ! ហើយក៏មានទាំងផ្លែស្ត្រប៊ែររីដែលអូនចូលចិត្តទៀត"
"ហេតុអីក៏គ្រប់គ្នាមិនជឿដេន?" គ្រប់ការបញ្ចុះបញ្ចូលរបស់មាល៍លីន ក៏អាចធ្វើឲ្យអ្នកអង្គុយស្ងាត់ស្ងៀមនោះហើបមាត់និយាយចេញមក តែសំនួរដែលនាងលើកឡើង វាជាប្រយោគសំនួរដែលច្របាច់ច្របល់ពេញទ្រូងរបស់នាង ព្រោះតែកន្លងទៅប៉ុន្មានឆ្នាំទៅហើយ នាងក៏មិនអាចរកបានចម្លើយ ឆ្លើយតបនិងវាបាន ហេតុអី? ហេតុអីក៏គ្រប់គ្នាស្អប់ដេន ទាំងដែលគេមិនដូចជាអ្វីដែលគ្រប់គ្នាបានគិតផងនោះ។
"វាមិនមែនបែបហ្នឹងទេដាលី"
"ពេលនេះបានក៏គិតដូចជាគ្រប់គ្នាដែរមែនទេ បងមាល៍លីន?" ដាលីងាកបែរចោទមាល៍លីនវិញទាំងភ្នែកក្រហម អ្នកម្ខាងទៀតឯណេះក៏ក្រវីក្បាលញាប់ ប្រញាប់ស្រវ៉ាត្រកងចាប់ដៃទាំងគូរបស់អតីតប្អូនថ្លៃ តែការចាប់កាន់ក៏នាំនាងឲ្យបានឃើញអ្វីមួយថ្មី ហើយនោះគឺជាចិញ្ចៀនដែលបំពាក់និងនាងដៃរបស់ដាលីនោះឯង។
"នេះ.."
"ខ្ញុំរស់នៅជាមួយគេយ៉ាងសុខស្រួលទៅហើយ ពួកយើងកំពុងតែព្យាយាមកសាងគ្រួសារមួយដែលគ្មានអ្នកណាមករំខាន ពួកយើងមិនចង់បាននរណាម្នាក់មកជឿជាក់លើពួកយើងនោះទេ សុំត្រឹមតែកុំមកយាយីពួកយើងតែប៉ុណ្ណឹងគឺបានហើយ.."
"តែមើលចុះ! ពេលនេះគ្រប់គ្នាក៏បំផ្លាញក្ដីស្រម៉ៃតូចមួយរបស់ពួកយើងទៀត.." ដាលីនាងនិយាយដោយសម្ដីរឹង តែភ្នែកនាងវិញក៏បញ្ចេញភាពទន់ជ្រាយចេញមកក្រៅទាំងអស់ ដោយការអនុញ្ញាតឲ្យទឹកភ្នែករមៀលស្រក់កាត់ផែនថ្ពាល់របស់ខ្លួន។ មាល៍លីនខាំមាត់ សម្រក់ទឹកភ្នែក រួចចូលទៅអោបប្អូន នាងអោបអង្អែលខ្នងដាលី លួងលោមនាងទាំងដែលខ្លួនឯងឯណេះចុកអួលណែនទ្រូង ព្រោះយល់អារម្មណ៍បែបនេះច្បាស់។
"បងសុំទោស! បងសុំទោសដែលបងជួយអូនមិនបាន.. បងអាចធ្វើអ្វីបានដើម្បីឯងទៅដាលី? ឯងនិយាយប្រាប់មក បងនឹងធ្វើគ្រប់យ៉ាងឲ្យតែឯងបានជួបនិយាយជាមួយគេខ្លះ" មាល៍លីនដកខ្លួនពីការអោបមក រួចកាន់ដៃដាលីជាប់ ព្យាយាមឲ្យនាងនិយាយពីអ្វីដែលនាងចង់បាន ដើម្បីឲ្យនាងអាចរីករាយឡើងវិញ តែអ្វីដែលនាងទទួលបានវិញនោះគឺក៏ស្នាមញញឹមបែបចំអករបស់ដាលីឯណោះ នាងសើចតិចៗ សើចទាំងទឹកភ្នែកហូរស្រក់កាត់ប្រឡង់ភ្នែកគ្មានទំនេរ ដាលីដកដៃចេញពីការកាន់ក្រសោបរបស់បងស្រីរួចក្រវីក្បាលតិចៗ។
"ធ្វើបែបណាមែនទេ? អ្វីដែលអ្នកគ្រប់គ្នាគួរធ្វើ.. គឺមិនគួរតាមរកខ្ញុំទេ តាំងពីដំបូងមក"

ក្រាក!
ខណៈពេលដែលដាលីកំពុងតែសើចចំអកនិងសំណើរទាំងនោះ ទ្វារបន្ទប់ក៏បើកឡើងនាំយកវត្តមានមនុស្សប្រុសម្នាក់ដែលគ្រាន់តែឃើញត្រឹមស្រមោលរបស់គេ ក៏ដាលីនាងខឹងនិងស្អប់ នាងតូចប្រែទាំងមុខមកជាខឹង ដៃគ្រប់ម្រាមក្ដាប់ខ្ញាំ រួចកញ្ឆក់ទាញកែវទឹកដែលនៅលើតុក្បែរនោះ។
វ៉រ! ផឹប..ច្រាវ៎
"ដាលី.." ទង្វើដែលនាងធ្វើក៏នាំឲ្យមាល៍លីនភ្ញាក់ផ្អើលនិងប្រញាប់ចូលទៅកាន់ដៃឃាត់នាង មុននេះដាលីនាងទាញកែវគប់ទៅហ្វ្រេដ គប់ចំក្បាលនាយមិនឲ្យគូសសូម្បីតែមួយដឺក្រេ ដល់ថ្នាក់បែកកម្ទេចកែវច្រាវពេញក្នុងបន្ទប់។
តក់!
ឈាមក្រហមឆ្អិនក៏ហូរស្រក់ពីក្បាលនាយកម្លោះមុខក្រាស់មិនចេះឈឺ កម្លោះដែលលួចស្រឡាញ់ដាលីតែម្នាក់ឯងតាំងតែពីយូរ នៅក្បែរនាងតាំងតែពីយូរ តែគេក៏មិនអាចយកចិត្តនាងបាន ចាញ់ទាំងនាយដេន ដែលទើបតែស្គាល់នាងទៀត។ ហ្វ្រេដ៍លើកដៃម្ខាងជូតឈាមដែលជ្រាបចេញពីក្បាលគេ រួចនៅបន្តបោះជំហានចូលទៅរកអ្នកកំពុងតែខឹងដល់ញ័រខ្លួនឯណោះ ដាលីនាងសង្គ្រឺតធ្មេញ បម្រាស់ខ្លួនចង់រកអ្វីមកគប់ហ្វ្រេដទៀត តែក៏មិនអាច ព្រោះរាងកាយនាងត្រូវបងថ្លៃកាន់ជាប់ទៅហើយ។
"ចេញ..ឆាប់ចេញពីមុខខ្ញុំទៅ ចេញ!!!!" ហ្វ្រេដកាន់តែចូលមក ដាលីនាងកាន់តែស្រែកខ្លាំងឡើងដេញគេឲ្យចេញ នាងរើបម្រាស់ខ្លួនខ្លាំងៗដូចជាមនុស្សដែលបាត់បង់សតិ ពេលនេះហ្វ្រេដជាមនុស្សម្នាក់ដែលនាងស្អប់បំផុត ចង់ឲ្យបាត់មុខបំផុត បើមិនមែនព្រោះតែគេ នាងនិងដេនក៏មិនបែកគ្នាទាំងបែបនេះ។
"ទោះជាបងចេញ.. ដាលីក៏មិនប្រាកដថាបានជួបអាដេនវិញដែរ!"
"លោកធ្វើស្អី? លោកធ្វើស្អីលើដេន? ឆាប់ឆ្លើយមក" ដាលីនាងស្រែក ស្រែកគំហក ព្រោះចង់បានចម្លើយតបពីហ្វ្រេដមក តែគេក៏មិនបាននិយាយអ្វីទាំងអស់ គេក៏បែរខ្នងនាំគ្នាដើរចេញទៅវិញ ទុកឲ្យដាលីនៅស្រែកយំម្នាក់ឯងសឹងតែឆ្កួត។
ហ្វ្រេដទាញទ្វារបន្ទប់បិទ ស្របនឹងវត្តមានរបស់ជុងហ្គុកនៅឈរមុខទ្វារបន្ទប់ឯណោះ ហ្វ្រេដមើលមុខរបស់នាយរួចក៏ព្រួសខ្យល់ដង្ហើមធ្ងន់បន្តិច ហាក់បង្ហាញថាអាការៈដាលីកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយ។
"ខ្ញុំសង្ឃឹមថាអាដេន វាមិនបានឲ្យដាលីប្រើប្រាស់ថ្នាំអីទៅចុះ"
"បើមានឱកាស យើងច្បាស់ជាសម្លាប់វាដោយផ្ទាល់ដៃ អាដេនឌ្រីក៍.."
__
នែ អាបងហ្វ្រេដនិយាយស្អីហ្នឹង?!

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now