ភាគនេះអេតមីនសុំខ្មើតតិច គ្រប់1Kអេតមីនទម្លាក់ឲ្យវឺតៗហ្មងឆាប់ដល់ហឿងប្រុសហ្វ្រេដ ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី07៖ នារីខួរក្បាលទទេស្អាតភាគទី86,87
អាផាតមិនមាត់សមុទ្រ-ម៉ោង11យប់
យប់យន់ទន់ទេរឈានចូលមកដល់ ខ្យល់ត្រជាក់បក់បោកសាកសមនិងវត្តមានកាយមាំទាំដែលដេកក្រាបទ្រូងលើគ្រែពូក បន្ទាប់ពីអស់កម្លាំងពីសង្គ្រាមលើគ្រែជាមួយមនុស្សស្រីគេស្រឡាញ់រួចមក ដេនឌ្រីក៍ដេកទាំងមុខស្រស់បស់ ព្រោះគេមិនមានអ្វីដែលគួរឲ្យគិតទៀត គេបានត្រួសត្រាយផ្លូវសម្រាប់ជីវិតស្នេហាគេនិងដាលីរួចអស់ទៅហើយ គ្មានមន្ទិលសង្ស័យអ្វីទៀតនោះឡើយ គ្មានទេ។
(អ៊ួក..អ៊ួក)
ដំណេកដ៏សែនស្រណុកសុខស្រួលត្រូវរំខានដោយសំឡេងក្អួតចង្អោរកាត់ស្បៃរាត្រី សំឡេងដែលដាស់តឿនឲ្យអ្នកកំពុងដេកម្នីម្នាភ្ញាក់ដូចជាត្រូវអគ្គសនីកន្ត្រាក់ ដេនគ្រវាសដៃទៅម្ខាងដើម្បីរកមើលដាលី តែបែរជាមិនបានប៉ះនាង គ្រែក៏ទទេស្អាត ធ្វើឲ្យប្រាកដចិត្តថាម្ចាសសំឡេងចង្អោរក្អួតនោះគឺជានាង។
"ដាលី?" ដេនក្រោកឡើងទាំងមីងមាំង ដៃម្ខាងជ្រោងសក់ ខណៈដៃម្ខាងទៀតទាញវ៉ែនតាយកមកច្រកនិងភ្នែក គេក្រោកទៅកាន់បន្ទប់ទឹកយ៉ាងលឿន មុននិងមកដល់បានឃើញដាលីកំពុងតែអង្គុយបត់ជើងផ្ទាល់និងឥដ្ឋ ដៃកាន់ចានបង្គន់ក្អួតយកៗមិនឈប់។
"អ៊ួក.."
"អូនយ៉ាងម៉េចទៅហើយហ្នឹង?" ដេននៅមមីរមមើរនៅឡើយ តែដៃគេក៏ជួយក្របួចកាន់សក់នាងឲ្យផុតកញ្ចឹងករ ខណៈដៃមួយទៀតច្របាច់រីតខ្នងភរិយាទៅមកៗ ដាលីឯណោះនាងក្អួតឡើងខ្សោះអស់ពីខ្លួន នាងមិនយល់ទេថាហេតុអីសុខៗនាងក៏មានអាការៈបែបនេះ?
"ដេន..អ្ហឺម" ក្រោយក្អួតអស់ចិត្ត អស់ចង់រួចមក ដាលីនាងក៏ដួលគ្រេងដេកលើទ្រូងអ្នកមកជួយយកអាសារនោះតែម្ដង ដេនក៏ត្រកងចាប់នាងដោយដៃម្ខាង ចំណែកដៃម្ខាងទៀតក៏ចាត់ចែងចុចទឹកសម្អាត គេចាក់ទឹកមួយកែវរួចបញ្ចុកដាលី ឲ្យនាងខ្ពុលមាត់ លាងសម្អាតមាត់រួច ទើបគេបីនាងត្រឡប់ទៅកាន់គ្រែគេងវិញ ទាំងដែលគេខ្លួនឯងបើកភ្នែកមិនចង់រួចដូចគ្នា។
"ដេន..អ្ហឺម ខ្ញុំរំខានលោកទេ? ស្អែកលោកដូចជាមានណាត់ជាមួយលោកមេធាវីមេគ៍ផង"
"រំខានអី ឲ្យតែជារឿងអូន គ្មានរឿងណាដែលថារំខានបងទេ បានហើយ..គេទៅណា ជុប៎! ហ្គូតណាយ" ដេនឌ្រីក៍កាន់អង្អែលស្មាដាលី រួចមិនភ្លេចថើបថ្ពាល់នាង និងអោបនាងគេងជាមួយគ្នា ដាលីមើលទៅមុខគេទាំងស្នាមញញឹមពេញប្រៀប មុននិងត្រសុលក្បាលសម្ងំគេងលង់លក់ទៅទាំងពីរនាក់តែម្ដង។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romantikគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង