ភាគទី៦៥,៦៦

444 20 0
                                    

មកហើយៗណា៎ យឺតណាស់យប់នេះព្រោះរវល់ការមិត្ត

អានរួចcmtម្នាក់មួយផង!

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (តចប់)

ភាគទី65,66

"ដាលី!!!" ដេនឌ្រីក៍បន្លឺសំឡេងស្រែកលាន់រន្ទឺដល់ថ្នាក់កម្លោះហ្វ្រេដដែលកំពុងតែត្រូវគេក្រៀកចេញនោះត្រូវងាកបែរមកមើល ទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់កាលបើឃើញរាងកាយដែលធ្លាប់តែស្រស់បំព្រងបែរជាត្រូវដេកស្ដូកលើថ្លុកឈាមនិងការបីត្រកងរបស់គូសត្រូវគេ។
"ដា..ដាលី! ដាលីឲ្យបងសុំទោស ដាលី ហ៊ឹស"
"នៅឲ្យស្ងៀម..ស្ងៀម!" មាត់គេស្រែកនិយាយសុំទោសទៅកាន់ដាលី រាងកាយដែលគេក្រៀកជាប់ក៏នៅម្នីម្នាចង់គេចចេញទៅរកនាង តែក៏គ្មានប្រយោជន៍ព្រោះទាហ៊ានបានក្រៀកគេជាប់។
"ឡានពេទ្យមកហើយ.. អាដេនឆាប់យកដាលីទៅៗ" ចំណោមអ្នកដែលបារម្ភពីដាលីខ្លាំង ក្នុងនោះក៏មានជុងហ្គុកម្នាក់ទៀតដែលកំពុងតែមិនគិតខ្វល់ពីខ្លួនឯង រវល់តែសំឡឹងមើលទៅប្អូនស្រីដែលដេកក្នុងថ្លុកឈាម ក្បាលដាបជោគព្រោះតែត្រូវគេវាយមុននោះ។
"ចុះឯង?" ដេនបើទោះបីជាបីដាលីឲ្យក្រោកឡើងពិតមែន តែនាយក៏មិនភ្លេចងាកមកសួរមនុស្សដែលដេញគេឲ្យនាំដាលីទៅកាន់ឡាននោះ ពួកគេធ្លាប់តែពាក់មុខយក្សដាក់គ្នាមិនឈប់ ស្រាប់តែសុខៗត្រូវមកល្អជាមួយគ្នា មិនតែប៉ុណ្ណឹងនៅមានឈាមជាសាច់បង្កើតជាមួយគ្នាទៀត ពិភពលោកនេះពិតជាចង្អៀតពិតមែន។
"យើងមិនអីទេ របួសយើងតិចតួច គិតតែពីដាលីសិនទៅ" ដេនឌ្រីក៍គេក៏មិនបានជំទាស់ ប្រញាប់លើកបីភរិយារត់ទៅកាន់ឡានពេទ្យជាបន្ទាន់ ហាក់ដូចជាចាំតែគេឆ្លើយថាមិន គេនឹងប្រញាប់យកនាងទៅតែម្ដង មុននេះគេគ្រាន់តែសួរព្រោះមិនចង់ឲ្យមើលទៅអាក្រក់មើលពេក មនុស្សកំពុងតែមានរបួសដូចគ្នា បើមើលមួយទុកមួយវាដូចជាមិនសម។
ជុងហ្គុកនៅអង្គុយតាមសំឡឹងមើលឡានពេទ្យដែលដឹកប្អូនស្រីទៅក្នុងសភាពទឹកមុខស្ងប់ស្ងាត់ ទោះបីជាការពិតត្រូវបានលាតត្រដាងថាគេនឹងដាលីមិនមានជាប់សាច់ឈាមអ្វីជាមួយនិងគ្នា តែចិត្តជាបងប្រុសនិងក្ដីស្រឡាញ់ដែលគេមានចំពោះនាងកន្លងមកនៅតែមិនប្រែប្រួល នាងនៅតែជាព្រះនាងតូចដែលគេស្រឡាញ់គ្មានថ្ងៃប្រែ។
"ចាំអូនគ្រាបងដាក់ឡានយកទៅពេទ្យក៏បាន" កែវភ្នែកដែលសំឡឹងមើលទៅប្អូនស្រីក៏ដកមកវិញលឿនដូចជារន្ទះ កាលបើគ្រាន់តែមាល៍លីនហើបមាត់និយាយរកគេភ្លាម នាងតូចចូលមករកអតីតស្វាមីរួចក៏ចាប់កាន់ចង្កេះនិងជួយរុញខ្លួនគេឲ្យក្រោកឡើងទៅតាមអ្វីដែលនាងអាចធ្វើបាន ជុងហ្គុកឯណេះវិញ ទោះបីជាខ្លួនប្រាណឈឺមែនពិត តែចិត្តគេក៏រីកមាឌដូចជានំត្រូវទឹក ស្នាមញញឹមក៏ញ៉ោចឡើងច្បាស់ៗលើផ្ទៃមុខ ខណៈក្រសែភ្នែកបាញ់សំឡឹងទៅកាន់អ្នកដែលកំពុងតែគ្រាគេឯណោះជាប់។
"ហេតុអីក៏មើលមុខអូន? បងមិនឈឺរបួសអីខ្លះទេហ្អេស៎?"
"របួសវាឈឺហើយ តែបានអ្នកជួយគ្រាគួរឲ្យស្រឡាញ់ថ្នាក់ហ្នឹង បើមិនមើលវាដូចជាគួរឲ្យស្ដាយពេក"
"ចារិកព្រានមិនចោលសោះ ចំមែន" មាល៍លីនក្រវីក្បាលរួចក៏គ្រាគេបន្តទៅឡាន ដើម្បីយកគេទៅកាន់មន្ទីរពេទ្យ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now