ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)ភាគទី០៨
(នាង..)
"អូវើ! ក្រឹប" សំឡេងអ្នកម្ខាងទៀតហាក់ដូចជាកំពុងតែខឹងខ្លាំង តែដេនដាលីនាងមិនដែលគិតខ្វល់ជាមួយនិងអ្នកដែលខឹងនឹងនាងស្រាប់ទៅហើយ នាងលូកដៃទាញអាយកូមពីដៃស៊ុងយ៉ុនមករួចក៏ចុចបិទវាទាំងក្របួចមាត់ខ្លួនឯងស្រួចងរដូចជាម្ជុល។
"បន្តិចទៀតលោកបងច្បាស់ជាមកដល់ទីនេះ"
"បើគេចង់មក គេច្បាស់ជាមកយូរហើយ មិនមែនទាល់តែអាយកូមហៅបែបហ្នឹងទេ ម៉្យាងគេក៏តែងតែធ្វើខ្លួនហីៗដាក់ខ្ញុំបែបនេះតាំងតែពីពួកយើងជួបគ្នានៅតំបន់អាណាធិបេតយ្យឯទីក្រុងឯណោះម៉្លេះ"
"អូ! អញ្ចឹងអ្នកនាងច្បាស់ជាក្មេងស្រីក្លាហានម្នាក់ដែលបានជួយលោកបងកាលពីភ្លើងឆេះផ្ទះនៅឯក្រុងនោះហើយមែនទេ?" មនុស្សកំពុងតែក្រពុលមុខសុខៗ ស៊ុងយ៉ុនក៏លើកនូវឃ្លាប្រយោគមួយដែលលាងជម្រះអារម្មណ៍ទាំងនោះអស់មួយរំពេចតែម្ដង ដេនដាលីក៏ដើរចូលទៅរកស៊ុងយ៉ុនព្រមជាមួយនិងទឹកមុខញញឹមស្រស់បំព្រងដូចជាផ្កាត្រូវទឹកសន្សើមនាព្រឹកព្រលឹមអញ្ចឹង។
"គេធ្លាប់និយាយពីខ្ញុំដែរមែនទេ? មែនទេ ស៊ុងយ៉ុនហ្អា៎"
"បា..បាទ៎ គឺពិតមែន" កាលបើនាងចូលមកកាន់តែជិត ធ្វើខ្លួនគួរឲ្យស្រឡាញ់បែបនេះទៀត ស៊ុងយ៉ុនគេក៏ប្រញាបខិតថយខ្លួន ព្រោះគេពិបាកនិងសម្របខ្លួនខ្លាំង មិនដឹងថាគួរធ្វើខ្លួនបែបណាឲ្យសម ព្រោះគេធ្លាប់តែឃើញនាងក្នុងកាំមេរ៉ា ឃើញរាល់សកម្មភាពដែលនាងតែងតែធ្វើពេលដែលតាមរកលោកបងគេឯណោះ ដេនដាលីនាងប្រហែលជាមិនដឹងខ្លួនទេ ថារយៈពេលពីរឆ្នាំមកនេះ ដេនឌ្រីក៍គេតាមមើលនាងរហូតមិនឲ្យផុតពីក្រសែភ្នែកនោះទេ។
"ដេនដាលី!!!!" ស៊ុងយ៉ុនមិនទាន់ទាំងបាននិយាយបកស្រាយអ្វីមួយម៉ាត់ផង អ្នកដែលនាងបិទអាយកូមចោលទាំងអន្ទះអន្ទែងមុននោះក៏មកដល់ពិតដូចជាសម្ដីស៊ុងយ៉ុននិយាយប្រាប់នាងជាមុនពិតមែន។ ដាលីក៏ងាកបែរភ្នែកមើលទៅម្ចាស់សំឡេងរួចក៏ឃើញថាគេដើរមកកាន់ផ្ទះទាំងដៃមានកាន់គុបភ្លើងមកជាមួយ លាយឡំនិងទឹកមុខបែបខឹងក្របួចទៀត មើលទៅគួរឲ្យខ្លាចខ្លាំងណាស់។
"លោកបងធំ" គ្រាន់តែដេនឌ្រីក៍ចូលមកដល់ស៊ុងយ៉ុនគេក៏ប្រញាប់អោនគំនាបគោរពគេភ្លាមដូចជាទាហ៊ានជួបនិងមេកើយ។
"ឯងទៅសម្រាកបានហើយស៊ុងយ៉ុន ស្អែកត្រូវចេញទៅកោះមួយទៀតផង ក្រែងក្រោកមិនទាន់"
"នេះស្អែកពួកលោកទៅកោះណាទៅ? នៅក្បែរនេះមែនទេ? ខ្ញុំអាចទៅជាមួយផងបានទេ?" ដេនដាលីដោយហេតុថានាងជាមនុស្សចង់ដឹងចង់លឺ បូកផ្សំនិងពេលនេះនាងត្រូវនៅក្បែរនិងតាមគេគ្រប់ជំហានទៀត នាងក៏មិនស្ទាក់ស្ទើរនឹងហាមាត់សួរនាំ ហើយក៏ថែមទាំងទាមទារចង់ទៅជាមួយគេថែមទៀត ស៊ុងយ៉ុនក៏ងាកមើលមុខនាងរួចព្យាយាមក្រវីក្បាលនិងហើបមាត់តិចៗប្រាប់នាងមិនឲ្យសុំលោកបងទៅជាមួយ តែដេនដាលីនាងក៏បានតែចងចិញ្ចើមឆ្ងល់ព្រោះតែស្ដាប់មិនយល់ទាល់តែសោះ។
"ស៊ុងយ៉ុនទៅដេកទៅ" ដេនឌ្រីក៍មិនយកពេលឆ្លើយជាមួយដេនដាលីឡើយ តែគេក៏តឿនកូនចៅឲ្យទៅដេកវិញ នាយកម្លោះស៊ុងយ៉ុនឯណោះទោះជាមិនចង់ ទោះជាមានមន្ទិល គេក៏មិនហ៊ានហើបមាត់សួរអ្វីក្រៅពីព្រមទៅតាមការបញ្ជារបស់ចៅហ្វាយនាយតែម្ដង។ ដេនឌ្រីក៍នៅឈរច្រត់ចង្កេះតាមមើលរហូតទាល់តែកូនចៅទៅផុត ពោលគឺគេមើលដោយទឹកមុខស្ងប់ស្ងាត់តែម្ដង ដល់ថ្នាក់ថាដេនដាលីនាងក៏ត្រូវភ្លឹកមើលតាមគេទាំងមិនដឹងខ្លួនដូចគ្នាដែរ។
"អេ! លោកគិតចង់ទៅណា?" គ្រាន់តែបាត់ស៊ុងយ៉ុនពីក្រសែភ្នែក ដេនឌ្រីក៍គេក៏បោះជំហានបំណងចង់ទៅម្នាក់ទៀត តែដេនដាលីក៏ចាប់ដៃគេជាប់ រួចរត់ទៅពាំងពីមុខគេ ឃាត់មិនឲ្យទៅណាឆ្ងាយពីនាង។
"ជៀស" ដេនឌ្រីក៍មិនសូម្បីតែអោនមើលមុខនាង គេនិយាយទាំងងើបមុខមើលទៅឆ្ងាយ ដូចជាកំពុងតែនិយាយចោលម្នាក់ឯងអញ្ចឹងដែរ។
"និយាយមិនមើលមុខគេ អ្នកណាគេទៅធ្វើតាមសម្ដីនាយនោះ?" ដេនដាលីមិននិយាយតែមាត់ តែដៃទាំងសងខាងក៏ចាប់ទាញមុខគេឲ្យអោនមើលមកខ្លួន នាងដូចជាកំពុងតែបង្ខំមនុស្សមាឌធំប៉ុណ្ណាណីឲ្យធ្វើតាមអ្វីដែលខ្លួនចង់បាន ទាំងមិនដឹងថាវាដូចជានាំគ្រោះថ្នាក់ដល់ខ្លួននោះទេ។
"នាងចង់បានស្អីឲ្យប្រាកដដាលី? យើងព្យាយាមគេចមកដល់ទីនេះទៅហើយ នាងនៅតាមមកយាយីជីវិតយើងធ្វើស្អីទៀត?"
"ចុះនរណាឲ្យនាយគេចពីខ្ញុំនោះ?នាយអាចគេចពីគេគ្រប់គ្នាបាន តែនាយគ្មានសិទ្ធិគេចពីខ្ញុំទេ" នាងតូចក៏សម្រេចជោគជ័យក្នុងការទាញមុខដេនឌ្រីក៍ឲ្យអោនសំឡឹងមើលមកនាង ទម្រង់មុខបែបរឹងរូសរបស់គេក៏បង្ហាញច្បាស់ដាក់ពីមុខអ្នកចង់ឃើញនោះ តែដេនដាលីនាងមិនបានក្លបខ្លាច មានតែញញឹមព្រោះនាងមានអារម្មណ៍ដូចជាបានស្វែងរកឃើញចន្លោះខ្វះខាតដែលខ្លួនបាត់អស់រយៈពេល២ឆ្នាំមកនេះ ការសំឡឹងមើលក៏មិនបានបញ្ចប់ត្រឹមហ្នឹងដែរ នាងនៅឆ្លៀតលូកដៃទៅកាន់ប៉ះផ្ទៃមុខរបស់នាយ ប៉ះអង្អែលវាតិចៗទាំងស្នាមញញឹមរីកស្គុសស្គាយ។
"ក្មួយដេន..ភឹប" សំឡេងស្រែកហៅពីក្រោយផ្ទះនាំឲ្យដេនឌ្រីក៍ប្រញាប់ទាញដេនដាលីមកអឹបជាប់និងទ្រូងលាន់ភឹប ដេនដាលីបើកភ្នែកម៉ក់ៗព្រោះនៅសុខៗគេក៏បែរជាអោបនាងបែបនេះ។
"អុំយកបង្អែមមកឲ្យនាងអូននោះញ៊ាំណា៎ អុំមិនមករំខានប្ដីប្រពន្ធឯងទេត្រូវអត់?"
"អត់ទេអុំ! អុំទុកលើតុចុះ ចាំអូនក្រោក ចាំខ្ញុំឲ្យអូនញ៊ាំ"
"ហិហិ! អូនផងហ្អេស៎?"
"នាងស្ងាត់មាត់ទៅ" ដេនឌ្រីក៍ឆ្លៀតសម្លុតនិងដើមករដាក់នាងទៀត ទោះជាខ្លួនកំពុងឆ្លើយឆ្លងនឹងចាស់ទុំក៏ដោយចុះ៕៤៥០ រយៈពេល៥០នាទី បានមួយភាគទៀតណា៎
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង