ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (តចប់)ភាគទី37 (ឈុតពិសេស)
"ហ្អា៎! ដេន.." ការសន្ទនាគ្នាត្រូវបញ្ឈប់កាលបើដេនក្រសោបចង្កេះនិងបង្វិលនាងឲ្យបែរមករកគេ នាយអោនមុខមករកនាង ជល់ច្រមុះស្រួចមានខ្ទង់ជាមួយគ្នាព្រមជាមួយអារម្មណ៍ត្រេកត្រអាលដែលពួកគេកំពុងតែមាន។
"ដេន! ខ្ញុំពិបាកក្នុងខ្លួន"
"ឆាប់រហ័សបែបហ្នឹងផងហ្អេស៎?" ដាលីតម្អូញខណៈដៃទម្លាក់កាន់ប៉ះដើមដៃអ្នកម្ខាងទៀត កាន់ច្របាច់ប្រាប់គេថានាងកំពុងតែបញ្ចេញប្រតិកម្មហើយ គេជាអ្នកមកដាស់នាងដោយខ្លួនឯង។
"ចង់ឲ្យបងថ្នមទេ?" ដេនឌ្រីក៍ចូលមកកាន់តែជិតនាងរួចក្រសោបបីនាងជាប់និងដៃ តែមុននិងចាកចេញទៅគេក៏អោនខ្សឹបដាក់ត្រចៀកនាង ការខ្សឹបខ្សៀវដែលធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅគគុក ដាលីខាំបបូរមាត់រួចលូកដៃអោបកញ្ចឹងករនាយជាប់ ផ្ទប់ក្បាលនិងទ្រូងគេ តែក៏ឆ្លៀតងក់ក្បាលឆ្លើយតបជាមួយនិងការសួររបស់ដេនឌ្រីក៍មុននោះទៀត។
ភាពអៀនប្រៀនរបស់នាង ជាអ្វីដែលដេនឌ្រីក៍ចូលចិត្តជាទីបំផុត នាងធ្លាប់តែជាស្រីកាចឆ្នាស់ មិនចុះចាញ់នរណាសោះ តែចំពោះរឿងលើគ្រែនេះមួយ ឲ្យតែគេល្បួងនាងពេលណា នាងក៏ចុះខ្សោយនិងស្លូតបូតដូចជាកូនឆ្មាគ្មានក្រញាំអ៊ីចឹង។
"ដេន..ដេននឹងថ្នមអូនទេ?" ខណៈរាងកាយត្រូវគេបីផុតពីដី ដាលីនាងក៏មិនបាននៅទំនេរនិងប្រញាប់សួរទៅកាន់ស្វាមីទាំងបុកពោះផឹបៗ តែដេនគេមិនបានឆ្លើយអ្វីទាំងអស់ គេគិតតែពីបោះជំហានបីនាំនាងសម្ដៅទៅកាន់កន្លែងដែលអាចឲ្យពួកគេផ្ដើមក្ដីសុខជាមួយគ្នា ដោយគ្មាននរណាអាចមើលឃើញនិងរំខានគេបាន។
ក្រាក!
"អ្ហឺម" សំឡេងទ្វារបើកឡើងលឺគ្រាន់តែបើ តែក៏នៅមិនអាចយកឈ្នះសំឡេងគ្រហឹមដើមកររវាងមនុស្សប្រុសស្រីពីរនាក់ដែលកំពុងតែក្រេបជញ្ជក់រសជាតិស្នេហ៍នេះបាន ដេនឌ្រីក៍គេមិនបានអន្ទះអន្ទែងដូចជាកាលពីលើកដំបូង តែគេក៏ថ្នាក់ថ្នមនិងប្រើពេលវេលាថើបក្រលាស់អណ្ដាតពេញក្រអូមមាត់ភរិយាសំណព្វ បន្ថែមភាពត្រេកត្រអាលដល់រាត្រីនេះកាន់តែវិេសសវិសាលជាងមុនថែមមួយកម្រិតទៀត។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង