ភាគទី៣២

565 22 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី32

ល្ងាចក៏ឈានចូលមកដល់ ពេលវេលាដែលគ្រប់គ្នាទន្ទឹងចាំផ្លូវក៏បានមកដូចបំណង អុំមេភូមិ កម្លោះស៊ុងទាំង4 ព្រមទាំងកម្លោះៗផ្សេងទៀតក៏នាំគ្នាបង្កាត់ភ្លើងហើយក៏ដាក់អាំងសាច់នៅមាត់ឆ្នេរតាមការគ្រោង ភូមិដែលធ្លាប់តែស្ងប់ស្ងាត់នាពេលយប់ ថ្ងៃនេះក៏បែរជាអ៊ូអរនិងគ្មានភាពភ័យខ្លាចអ្វីទាំងអស់ ព្រោះតែការដឹកនាំនិងការការពារដែលលោកអុំមេភូមិព្រមទាំងនាយដេនបានផ្ដល់ឲ្យពួកគេ។
"ដេន..ឯណាប្រពន្ធឯង?" ខណៈកំពុងតែញាប់ដៃជើងប្រែសាច់ លោកអុំមេភូមិក៏ប្រញាប់ចោទជាសំនួរដាក់ដេនតែម្ដង នាយងាកមើលទៅគាត់រួចក៏លើកចិញ្ចើម ព្រោះតាំងពីបំបែកផ្លូវគ្នានៅឯមាត់សមុទ្រមក គេក៏មិនដឹងថានាងទៅណាបន្តទៀត។
(ហីយ៉ា!នេះជាអ្នកណាខ្លះហ្នឹង?)
ការចងចិញ្ចើមគិតរបស់ដេនក៏ត្រូវរសាយជំនួសដោយក្រសែភ្នែកស្រទន់ ព្រមជាមួយនិងស្នាមញញឹមសំឡឹងមើលទៅមនុស្សស្រីដែលនាំមុខគេដើរចូលមកជាក្រុមឯណោះ។ គ្រប់គ្នាសុទ្ធតែធ្វើការតុបតែងខ្លួននិងផាត់មុខយ៉ាងល្អប្លែក តែនាយដេននៅតែមិនអាចដកក្រសែភ្នែកពីមនុស្សស្រីដែលគេតែងតែមើលនោះបាន ដេនឌ្រីក៍ទុកក្រចាប់ចាប់សាច់នៅលើតុរួចក៏ប្រញាប់ដោះស្រោមដៃ មុននិងដើរទៅរកស្រីស្រស់។
"ហៃយ៉ា! នេះបើសិនជាមិនប្រាប់ខ្ញុំច្បាស់ជាមិនដឹងថាឯងជាប្រពន្ធមេភូមិទេ.. នេះនាំគ្នាទៅធ្វើខ្លួន លាបមុខលាបមាត់នៅឯណាហ្នឹង?" លោកអុំមេភូមិក៏ជាអ្នកដែលលាន់មាត់ជាងគេ គាត់មិនដែលឃើញភរិយាគាត់តុបតែងខ្លួនស្រស់ស្អាតប្លែកបែបហ្នឹងទេ ចាប់តាំងពីថ្ងៃដែលគាត់និងភរិយារៀបការជាមួយគ្នា តែពេលនេះវាដូចជាត្រឡប់ពួកគាត់ទៅរកមង្គលការពី20-30ឆ្នាំមុនអ៊ីចឹង។
"គួរតែអរគុណនាងអូនដាលីទៅ.. នាងអង្គុយផាត់មុខនិងជួយរើសសម្លៀកបំពាក់តុបតែងឲ្យពួកយើងគ្រប់ៗគ្នា បើមិនបាននាង ម៉្លេះយប់នេះច្បាស់ជាពិធីជប់លៀងនេះគ្មានរឿងភ្ញាក់ផ្អើលដល់ថ្នាក់នេះទេ"
"ពិតមែនហ្អេស៎?" ដេនឌ្រីក៍ក៏ចូលមកកាត់សម្ដីរបស់ចាស់ទុំបន្តិច ដោយគេទម្លាក់ដៃកាន់ចង្កេះភរិយាជាមួយ តែភ្នែកក៏ងាកមើលទៅអ្នករាល់គ្នាដែលកំពុងតែបង្ហាញពីភាពអំណរដល់ដាលីដែលជួយយកអាសារពួកគាត់ ដាលីក៏សំឡឹងមើលដេនរួចបញ្ចេញស្នាមញញឹមដាក់គេបន្តិច មុននិងងាកប្ដូរស្នាមញញឹមជូនទៅអ្នកផ្សេងវិញ។
"ខ្ញុំគ្រាន់តែផាត់ថែមថយបន្តិចបន្តួចតែប៉ុណ្ណោះ មកពីអុំគ្រប់គ្នាសុទ្ធតែស្រស់ស្អាតស្រាប់ទៅវិញទេ ទើបលទ្ធផលចេញមកបែបនេះណា៎" ការឆ្លើយតបយ៉ាងផ្អែមស្រទន់ បូកផ្សំនិងការគោរពកាន់តែធ្វើឲ្យគ្រប់គ្នាស្រឡាញ់និងចូលចិត្តដាលីខ្លាំងលើសគ្រាពីមុនៗថែមទៀត។
ខណៈគ្រប់គ្នាកំពុងតែសប្បាយនិងលើកសរសើរដាលីគ្រប់គ្នា អ្នកដែលនៅក្រៅចំណោមឯណោះក៏កាន់តែឆាបឆួលអួលចិត្តខ្លាំងលើសដើមថែមទៀត ដៃដែលកាន់កែវជ័របំណងចង់ចែកជូនគ្រប់គ្នាក៏បែរជាក្ដាប់ច្របាច់ណែនសឹងតែបាក់ម្រាម។
"ព្រោះតែនាង.."
"តាំងពីនាងបង្ហាញខ្លួនមក គ្រប់គ្នាក៏លែងចាប់អារម្មណ៍ជាមួយនិងយើង ព្រោះតែនាងទើបបងដេនមើលមកយើងជាមួយក្រសែភ្នែកមិនដូចពីមុន យើងស្អប់នាង..យើងស្អប់នាងបំផុតដេនដាលី...យើងស្អប់នាងឯងណាស់" ស៊ូរីនិយាយតិចៗតែម្នាក់ឯង រួចក៏ប្រញាប់គេចនាំខ្លួនចេញ ពាំនាំទាំងអារម្មណ៍ក្ដៅក្រហាយទៅជាមួយផងដែរ នាងមិនបញ្ឈប់ដោយៗងាយៗទេ យ៉ាងណាក៏ដេននៅតែជារបស់នាង របស់នាងតែម្នាក់គត់។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now