ភាគទី១៨

643 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី02៖ ជីវិតគូបោកប្រាស់(ត)

ភាគទី18

ឈូ!
សំឡេងទឹករលកបោកបក់នាំយកភាពត្រជាក់និងក្លិនរបស់សមុទ្រសាយភាយចូលមកកាន់ផ្ទះស្នាក់របស់ប្ដីប្រពន្ធថ្មីថ្មោងទាំងពីរនាក់ ក្រោយរឿងផ្អែមល្ហែមមួយប៉ព្រិចភ្នែកកើតឡើងរួចមក ពួកគេទាំងពីរនាក់ក៏បែកផ្លូវគ្នារៀងខ្លួន ដោយដាលីនាងគេចខ្លួនឡើងទៅសម្អាតខ្លួននៅឯលើផ្ទះ នាងគេចមិនជួបមុខដេនឌ្រីក៍ទៀតក៏ព្រោះតែនាងមិនបានគិតថារឿងទាំងនោះនឹងកើតឡើងម្ដងទៀត។
កាយតូចស្រឡូនអង្គុយពីមុខកញ្ចក់ខ្ពស់បញ្ឈរ មិនមែនជាកញ្ចក់សម្រាប់តុបតែងមុខក៏ព្រោះតែផ្ទះនេះជាផ្ទះបស់មនុស្សប្រុសតាំងតែពីដើមមក វាគ្មានអ្វីចម្លែកនោះទេ។ ដេនដាលីលូកដៃទាញក្រាស់សិតវាសសក់ខ្លួនឯងបន្តិចៗថ្នមៗ ដៃរវល់ ខួរក្បាលក៏គិតជាប់រហូតនូវរឿងដែលកើតឡើងនាពេលមុននោះ។
(កុំទាន់អាលនិយាយអ្វី..អ្ហឺម)
"នេះឯងកើតឆ្កួតស្អីដាលី? ក្រែងឯងជាអ្នកក្លាហានថើបគេមុន មិនអ៊ីចឹងហ្អេស៎?" ការសិតសក់ ថែកាយរបស់នាងមិនអាចបន្តទៅមុខទៀតបានក៏ព្រោះតែការចងចាំនៃការថើបគ្នាជាមួយដេនឌ្រីក៍មុននោះលោតឡើងមករហូតមិនឈប់ ការថើបដែលធ្វើឲ្យនាងព្រឺព្រួចក្នុងខ្លួនខុសធម្មតា ព្រោះនាងមិនដែលធ្លាប់ធ្វើវាជាមួយប្រុសណាពីមុនមកទេ ហើយនាងក៏មិនដឹងថាគ្រានោះមានកម្លាំងបណ្ដាលចិត្តណារុញច្រាននាងឲ្យទៅថើបគេមុនបែបនោះសោះ គួរឲ្យខ្មាសជាទីបំផុត។
ក្ឌាំង!
"អ..អូយ៎" ការគិតភន្ត័ភាំងរបស់នាងក៏ត្រូវបង្អាក់ដោយសំឡេងខ្យល់វាយបង្អួចលាន់គ្រាំងឯណោះ នាងលើកដៃរីតទ្រូងខ្លួនឯង ច្រត់ដៃគម្រោងចង់ក្រោកទៅដាក់គន្លឹះទ្វារហើយតែក៏មានវត្តមានមនុស្សម្នាក់ជ្រែកបើកទ្វារចូលមក ព្រោះទាំងសំឡេងខ្យល់បង្អួចនិងសំឡេងស្រែកចាច៎របស់ដេនដាលីបានលឺដល់ត្រចៀករបស់គេ។
"ដេន?" កាលបើគ្រាន់តែឃើញនាយចូលមកដល់បន្ទប់ភ្លាម ដាលីក៏ឧទានហៅឈ្មោះរបស់គេភ្លាម ព្រោះចន្លោះពេលរវាងសំឡេងក្ឌាំងមុននោះនិងការមកដល់របស់ដេនឌ្រីក៍វាដូចជាកៀកនិងគ្នាខ្លាំងពេក នេះបើសិនជានាងមិនដឹងថាគេជាមនុស្សទេ នាងប្រាកដជាគិតថាគេចេះបំបាំងកាយហើយ។
"យប់ព្រលប់ហើយមិចក៏មិនបិទបង្អួច? គិតចង់ចំហចាំអាម្សៀរណាឡើងមករក?" ដេនឌ្រីក៍នៅតែបន្តចិត្តអាក្រក់ដាក់ដេនដាលីមិនឈប់ គេស្ដីបន្ទោសនាង តែក៏ដើរទៅទាញបង្អួចមកបិទកឹបគន្លឹះដោយខ្លួនឯង កាយវិការគេក៏ធ្វើឲ្យអ្នកដែលអង្គុយមុខកញ្ចក់នោះទច់ដំណើរខ្លួនឯង តែក៏បែរលេចស្នាមញញឹមត្បិតយល់ពីអត្ថន័យនៃពាក្យស្ដីបន្ទោសរបស់គេច្បាស់។
"បើសិនជាខ្ញុំបិទបង្អួច ប្រហែលម្សៀរខ្លះក៏មិនបានឡើងមកបែបនេះដែរ" ដេនឌ្រីក៍កាលបើលឺនាងនិយាយបែបនោះ គេក៏ចោលភ្នែកសំឡឹងមើលមកនាងត្មែរតែម្ដង ដាលីកាលបើចាក់ចំចំណុចធ្វើឲ្យគេខឹងបែបនោះ នាងក៏ញញឹមពព្រាយរួចបែរទៅអង្គុយមុខកញ្ចក់វិញធ្វើមិនដឹង។
"បារម្ភក៏មិនព្រមនិយាយត្រង់ថាបារម្ភ"
"អ្នកណាថាយើងបារម្ភពីនាងនោះ?"
"ខ្ញុំមិនបានថាលោកឯណា? គេនិយាយចោលតែម្នាក់ឯងសោះ" ការឆ្លើយតបរបស់នាងក៏ធ្វើឲ្យអ្នកម្ខាងទៀតខឹងឆាបឆួលពេញក្នុងចិត្តតែម្ដង គេទម្លាក់ខ្លួនអង្គុយនៅលើពូកទន់ៗរួចងាកបែរទៅសំឡក់សំឡឹងនាងបន្តទៀត តែលើកនេះគេក៏ប្រទះភ្នែកឃើញស្នាមជាំរលាកដែលមាននៅលើជើងនាងឯណោះ គេចងចិញ្ចើមត្បិតគេមិនគិតថាការកំពប់លើកនោះវាធ្ងន់ធ្ងរដល់ថ្នាក់បន្សល់ស្នាមបែបនេះ។

មួយសន្ទុះចាប់តាំងពីនាងដាក់ខ្លួនអង្គុយក្នុងបន្ទប់ជាមួយគេរួចមក ដេនឌ្រីក៍ក៏មិនអាចដកក្រសែភ្នែកពីនាងបានទាល់តែសោះ គេកាន់តែមើល គេកាន់តែងឿងឆ្ងល់ខ្លាំងបំផុតជាមួយនិងការសម្រេចចិត្តរបស់នាងនាគ្រានោះ។
"កើតអីទើបមើលខ្ញុំមិនឈប់បែបនេះ?" ការសំឡឹងមើលរបស់គេក៏ធ្វើឲ្យអ្នកដែលអង្គុយសិតសក់មុខកញ្ចក់នោះសម្គាល់ដឹងហើយក៏ចាប់សួរតែម្ដង ដេនឌ្រីក៍មិនបានឆ្លើយអ្វីតែក៏ងាកភ្នែកមើលទៅខាងក្រៅបន្ទប់វិញធ្វើមិនដឹង ភាពហីៗរបស់នាយក៏នាំឲ្យដេនដាលីញញឹមរួចទម្លាក់ក្រាស់ចុះបន្តិច។
"លោកច្បាស់ជាមានមន្ទិលរឿងអ្វីជាមិនខានទេ"
"គ្មានទេ!" ទោះបីជានាងព្យាយាមនិយាយល្អជាមួយគេយ៉ាងណា គេក៏នៅតែប្រើកាយវិការសោះកក្រោះដាក់នាងមិនឈប់ ដេនដាលីក៏សម្រេចចិត្តក្រោកពីមុខកញ្ចក់រួចដើរមកឈរបាំងទេសភាពតាមទ្វារដែលដេនឌ្រីក៍កំពុងតែមើលនោះតែម្ដង។
"ជៀស"
"ទាល់តែលោកឆ្លើយពីមន្ទិលដែលលោកកំពុងមានចេញមកសិន" ដេនឌ្រីក៍បង្ហាញមុខក្រម៉ូវរួចក៏រើបំណងរកក្រោក តែដេនដាលីនាងក៏ចាប់ស្មាគេម្ខាងជាប់ ជាប់ដល់ថ្នាក់ដេនឌ្រីក៍អាចដឹងពីបំណងនាងហើយក៏ឈប់បម្រាស់ ម្ដងនេះភ្នែកនាយក៏ងាកសំឡឹងឆ្ងាយដដែលតែមាត់គេក៏កម្រើកបញ្ចេញប្រយោគខ្លះចេញមក។
"នាងនៅទីនោះ..រស់នៅសុខស្រួលរហូត ប្រាក់កាក់ក៏ចាយមិនអស់ ហេតុអីក៏ចង់មកវេទនាជាមួយយើង?"
"រស់នៅស្រួលរហូត? នៅក្នុងនាមជាប្អូនស្រីបងជុងហ្នឹងមែនទេ?" ដេនដាលីក៏ព្រលែងដៃពីស្មានាយរួចទម្លាក់កាយអង្គុយទល់ខ្នងនិងស្វាមីតែម្ដង។
"ចុះលោកមិនចង់ដឹងថាខ្ញុំជួបបងហ្គុក ជីវិតខ្ញុំបែបណាទេមែនទេ?" ការនិយាយរបស់នាងនាំឲ្យដេនឌ្រីក៍មានការងឿងឆ្ងល់មិនតិចក្នុងខួរក្បាលរបស់នាយ មុនពេលជួបជុងហ្គុក? នេះនាងចង់បានន័យថាយ៉ាងមិចឲ្យប្រាកដ? ក្រែងនាងនិងគេជាបងប្អូនមិនអញ្ចឹងហ្អេស៎?
ទីត!ទីត..
ខណៈកំពុងតែនិយាយគ្នា សំឡេងទូរសព្ទ័ចាប់សញ្ញារបស់គេក៏ស្រាប់តែលោតសំឡេងឡើង ដេនឌ្រីក៍មិនបង្អង់យូរក៏លើកវាយកមកមើល វាជាកូដអក្សរសម្ងាត់លើIP Address លេខកូដដែលដេនឌ្រីក៍មិនអាចអានដាច់ ដេនដាលីនាងក៏ប្លែករួចទើបប្រញាប់ចូលទៅកៀកក្បែរខ្លួននាយដើម្បីអានវាមើលឲ្យច្បាស់ តែអានរួចនាងក៏ស្រាប់តែបើកភ្នែកធំៗតែម្ដង។
"នាងចេះអានអក្សរកូដមែនទេ?"
"វាជាកូដសម្ងាត់របស់បងហ្វ្រេដ..បងហ្វ្រេដកំពុងតែសម្ដៅមកទីនេះហើយដេន..."
(ចៅហ្វាយ... គ្នាយើងនៅកោះក្បែរនេះឲ្យដំណឹងថាមានទូកយោធាចូលមក)
-
480 រយៈពេល50នាទីអេតមីននឹងផុសភាគថ្មីជូនណា៎

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now