ភាគទី៥២

432 17 0
                                    

បងហ្វ្រេដខឹងគោវាយរទេះហ្មង ហ្វាន៍លីងគ្នាឡើងខំលង់ខ្លួន..

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី52

"ហ៊ឹម" ការថើបរវាងមនុស្ស2នាក់ អារម្មណ៍កើតឡើងក៏2ក្នុងពេលតែមួយដែរ ហ្វាន៍លីងនាងមិនបានប្រកែកហើយបណ្ដោយឲ្យគេរុករានបបូរមាត់ ដែលជាស្នាមថើបដំបូងរបស់នាង ព្រោះតែអារម្មណ៍ស្រឡាញ់ពេញប្រៀបដែលនាងមានឲ្យគេ ហើយនាងក៏តែងតែគិតថាគេអាចនឹងបើកចិត្តទទួលនាងខ្លះ តែខុសដាច់ពីអ្វីដែលហ្វ្រេដកំពុងតែមាននាពេលនោះ គេមិនត្រឹមតែមិនមានអារម្មណ៍ល្អទៅលើនាង គេថែមទាំងកំពុងតែគិតថាគេកំពុងតែធ្វើរឿងនេះជាមួយអ្នកផ្សេងថែមទៀត ដោយមនុស្សម្នាក់នោះគ្មាននរណាក្រៅពីអ្នកដែលបដិសេធក្ដីស្រឡាញ់គេក្ដែងៗនោះ។
"អឺម..អ្នកប្រុស! បានហើយ.." ការថែថើបត្រូវបញ្ឈប់ កាលបើហ្វ្រេដហាក់រលឹកនឹកឃើញ ថាអ្នកដែលគេកំពុងតែថើបមិនមែនជាស្រីដែលគេប្រាថ្នា តែជាស្រីម្នាក់ផ្សេងដែលគ្មានថ្ងៃអាចក្លាយជាដាលីរបស់គេ ទើបនាយដកបបូរមាត់ពីការថើប ហើយវាក៏ហុចឱកាសឲ្យហ្វាន៍លីងលូកដៃរុញទ្រូងគេចេញ។ ហ្វ្រេដងាកមុខទៅម្ខាង ហ្វាន៍លីងក៏ងាកទៅម្ខាងដូចគ្នាដែរ ពួកគេទាំងពីរហាក់មិនអាចប្រឈមមុខនឹងគ្នាក្រោយពីធ្វើរឿងមុននេះរួច ធ្វើវាទាំងមិនមានការព្រៀងទុកជាមុនសោះ។
"យើងភ្លេចខ្លួន.." ហ្វ្រេដក៏ជាអ្នកនិយាយមុន ដោយគេនិយាយតែមួយឃ្លាយ៉ាងខ្លី តែមានអត្ថន័យគ្រប់គ្រាន់ឲ្យហ្វាន៍លីងបានយល់ ថាទង្វើមុននោះវាគ្រាន់តែជាការភន្ត័ច្រឡំរបស់គេមួយពេលប៉ុណ្ណោះ។
"ចាស៎ នាងខ្ញុំយល់អ្នកប្រុស" ហ្វាន៍លីងក៏ប្រញាប់កិលខ្លួនចុះពីលើតុ រួចអោនក្បាលដូចជាសុំទោស ដល់អ្នកដែលសាងកំហុសមកលើខ្លួនមុននោះ នាងនៅតែនាងសុខៗ គេក៏ចូលមកថើបនាង បំពាននាងយ៉ាងតក់ក្រហល់ តែគេមើលទៅដូចជាមិនបានបង្ហាញអាការៈរឺក៏អារម្មណ៍ដឹងខុសរឺសោកស្ដាយអ្វីបន្តិចចេញមកទេ ទើបហ្វាន៍លីងសម្រេចចិត្តអោនក្បាលសុំទោសគេ ដើម្បីឲ្យបានចប់សេចក្ដីឆាប់ៗ។
"ចាត់ទុកថាថ្ងៃនេះគ្មានរឿងស្អីកើតឡើងចុះ"
"ចាស៎..អ្នកប្រុស" ហ្វ្រេដបញ្ចប់ការសន្ទនាយ៉ាងខ្លី ដោយគេលើកដៃម្ខាងជូតវាសបបូរមាត់ដែលមានប្រឡាក់ស្នាមឈាមពីការថើបនិងខាំមាត់ហ្វាន៍លីងមុននោះ គេចាកចេញទៅញញឹមពព្រាយដាក់គ្រប់គ្នាហាក់ដូចជារឿងដែលកើតឡើងមុននេះវាជារឿងតូចតាចណាស់សម្រាប់គេ តែហ្វាន៍លីងវិញគឺអត់ទេ!
រាងកាយស្រឡូនញ័រទទ្រើត ប្រញាប់នាំខ្លួនចេញពីបន្ទប់ដាក់អ៊ីវ៉ាន់ ភ្នែកក៏ងាករ៉េមើលឆ្វេងស្ដាំ ខ្លាចថាមាននរណាម្នាក់មកឃើញនិងដឹងថានាងនិងកូនលោករដ្ឋមន្ត្រីធ្វើរឿងមិនគួរគប្បីមុននោះ សម្រាប់ហ្វាន៍លីង ទោះបីនាងជាមនុស្សស្រី តែការខូចខាតក៏នៅតិចជាងហ្វ្រេដដែរ ព្រោះនាងនិងគេ មានឋានៈខុសគ្នាឆ្ងាយណាស់ គេជាកូនរដ្ឋមន្ត្រីមានឋានៈខ្ពស់ខ្ពស់ដូចជាផ្កាដែលរះនៅលើមេឃ ចំណែកនាងជាអ្នកបម្រើក៏ប្រៀបដូចជាជន្លេនកប់ដី ព្យាយាមបើកភ្នែកងើយមើលទៅផ្កាយដែលគ្មានថ្ងៃអាចឈោងចាប់ដល់អ៊ីចឹង។
(ទោះវាជាការភន្ត័ច្រឡំ តែលីងនឹងចងចាំវាទុក អ្នកប្រុសជាទីស្រឡាញ់)

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now