ភាគទី៤៩

429 19 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី49

ព្រឹកថ្ងៃថ្មីឈានចូលមកដល់
រឿងគ្រប់យ៉ាងនៅថ្ងៃនេះក៏ត្រូវធ្វើម្ដងទៀតឡើងវិញ ដោយព្រឹកឡើងដេនឌ្រីក៍ក៏មានតួនាទីឡើងធ្វើម្ហូបអាហារព្រមទាំងរៀបចំថ្នាំឲ្យដាលី ខណៈពេលដែលនាងនៅគេងលង់លក់ក្នុងបន្ទប់ឯណោះ។ ថ្ងៃនេះសកម្មភាពអាចនឹងដូចជាម្សិលមិញ តែអារម្មណ៍វិញគឺមិនដូចគ្នាទេ យប់មិញគេមានឱកាសបានដេកអោបមនុស្សស្រីជាទីស្រឡាញ់ដែលទ្រូងស្រែករកមកចូលជាខែ ទើបតែពេលនេះគេមានឱកាសបានក្បែរនាង ទោះត្រឹមនាមជាអ្នកដទៃក៏បាន ឲ្យតែបាននៅមើលថែនាង។
ក្រាក!
អារម្មណ៍ស្រស់ស្រាយព្រឹកព្រលឹមត្រូវទុកមួយឡែកសិន កាលបើកូនចៅដែលនៅយាមកាមរបស់ជុងហ្គុកក៏ចូលមក ពួកគេចូលមកមើលក្នុងផ្ទះ មើលគ្រប់កន្លុកកន្លៀតទាំងអស់នៅក្នុងផ្ទះតាមបញ្ជាដែលចៅហ្វាយនាយបានដាក់ឲ្យពួកគេ។
"ហូបអាហារពេលព្រឹកសិនទេ? ខ្ញុំរៀបចំច្រើនណាស់សល់ពីអ្នកនាងដាលី.." ដោយសារតែមិនចង់ឲ្យស្ថានភាពស្ងប់ស្ងាត់ខុសធម្មតា ទើបដេនឌ្រីក៍ប្រញាប់លើកចោទសំនួរមួយទៅកាន់អ្នកយាមទាំងនោះ ពួកគេមិនទាន់ឆ្លើយអ្វី តែក៏ដើរមើលជុំវិញបរិវេណផ្ទះសិន។
"ចុះឯណាអ្នកនាងដាលី? អ្នកនាងមិនទាន់ក្រោកទេហ្អេស៎?" ក្រោយត្រួតពិនិត្យអស់ពួកគេក៏ងាកទៅសួរអ្នកដែលហៅពួកគេញ៊ាំអាហារពេលព្រឹកអម្បាញ់មិញវិញ ដេនឌ្រីក៍ក៏ងក់ក្បាលរួចញញឹមទៅកាន់ពួកគេ នាំឲ្យពួកគេចងចិញ្ចើមចម្លែកចិត្ត។
"ហើយញញឹមអីក៏ញញឹមម៉្លេះ? ឯងនៅផ្ទះមើលអ្នកនាងតូចឲ្យល្អ រសៀលបន្តិចទើបពួកយើងមកវិញ លោកឧត្តមសេនីយ៍មានការហៅពួកយើងទៅផ្ទះធំវិញ"
"បាទ៎ តាមសម្រួលទៅណាពួកបងៗ ប្រញាប់មកវិញផង កុំឲ្យផ្ទះស្ងាត់ពេកណា៎" ដេនឌ្រីក៍និយាយផង ចោលក្រសែភ្នែកមើលទៅកម្លោះៗទាំង2នាក់នោះផង ដល់ថ្នាក់ពួកគេព្រឺសម្បុរនិងប្រញាប់នាំគ្នារុញគេឲ្យចេញពីទីនោះ។
(អាពេទ្យនេះឆ្កួតទេដឹង? មើលលើមើលក្រោម តិចខ្ទើយទៅ?)
ពួកគេប្រញាប់ចេញទៅព្រមទាំងពាំនាំយកអារម្មណ៍ងឿងឆ្ងល់ទៅជាមួយ អារម្មណ៍ដែលអាចធ្វើឲ្យដេនឌ្រីក៍នៅឆ្ងាយពីការសង្ស័យដែលគេអាចជាជនដែលគួរឲ្យសង្ស័យនោះដោយស្វ័យប្រវត្តិ ដេនតាមមើលពួកគេចាកចេញទៅរួចក៏ញញឹមជាប់មាត់។
"នេះលោកជាខ្ទើយដូចជាពួកគេនិយាយមែនហ្អេស៎?" ខណៈមនុស្ស2នាក់ចេញទៅកំពុងតែមានការយល់ច្រឡំ នាងតូចដែលចេញពីក្នុងបន្ទប់នោះមក ក៏ស្រាប់តែសួរនាំទៅកាន់គេនូវសំនួរដូចគ្នា ដេនឌ្រីក៍ក៏ងាកបែរមើលទៅអ្នកដែលសួររួចក៏ប្រញាប់ដើរទៅរកនាង ទាំងចង្កេះនៅចងអៀមធ្វើម្ហូបជាប់នៅឡើយ។
"អ្នកនាងដាលីក្រោកហើយ?" ដេនប្រញាប់ចូលទៅជិតកាយ រួចជួយដឹកដៃ ទប់ចង្កេះនាំអ្នកដែលមិនខុសអីពីអ្នកជម្ងឺនោះទៅកាន់សាឡុងដែលនៅក្នុងបន្ទប់ទទួលភ្ញៀវឯណោះ គេដាក់ដាលីឲ្យអង្គុយចុះ រួចសំឡឹងមើលនាងទាំងញញឹមជាប់មាត់។
"លោកនៅមិនទាន់ឆ្លើយទេ ថាលោកដូចជាអ្វីដែលពួកគេនិយាយរឺមួយក៏អត់?" ទោះក្នុងចិត្តដឹងច្បាស់ថាគេមិនមែន តែដាលីនាងក៏នៅតែសួរ ដូចជាសួរបញ្ជួស ព្រោះចង់ដឹងថាដេនអាចឆ្លាតរកពាក្យអ្វីមកដោះសារជាមួយនិងរឿងមួយនេះ?
"អ្នកនាងដាលីចង់ពិសារអាហារតែម្ដងទេ? អ្នកនាងពិសារបណ្ដើរ ចាំខ្ញុំទៅកិនទឹកក្រូចជូនអ្នកនាងតាមក្រោយ" ជំនួសឲ្យការឆ្លើយសំនួរមួយនោះ ដេនក៏បង្វែរមកជាការសួរនាំរឿងអាហារពេលព្រឹករបស់នាងវិញ ដាលីនៅស្ងៀមរួចផ្អែកខ្នងអង្គុយគងអន្ទាក់ខ្លាមើលទៅពេទ្យផ្ទាល់ខ្លួនវិញ។ ដេនឌ្រីក៍មិនចាំយូរក៏ប្រញាប់ដើរទៅកាន់ផ្ទះបាយ និងរៀបចំអាហារនិងថ្នាំឲ្យរួចរាល់ដាក់ក្នុងថាស ចំណែកដាលីឯណេះ នាងក៏ទាញតេឡេមកចុចបើកទូរទស្សន៍មើលតែម្នាក់ឯងដែលវាជារឿងចម្លែកបំផុត។
ដាលីចុចសារមើលទៅកាន់វីដេអូឃ្លីបដែលនិយាយផ្សាយពីសមុទ្រដ៏ស្រស់ស្អាតឯណោះ នាងមើលផងញញឹមផង ព្រោះរាល់ពេលដែលឃើញសមុទ្រ នាងក៏នឹកឃើញដល់រឿងរ៉ាវទាំងប៉ុន្មានដែលធ្លាប់កើតឡើងនៅលើកោះគ្រាដ៏ខ្លីនោះ ទោះជាវាជាពេលខ្លីមែនពិត តែវាមានន័យបំផុតក្នុងមួយជីវិតរបស់នាងនេះ។
"នឹកសមុទ្រ នឹកអ្នកគ្រប់គ្នា នឹកផ្ទះ ហើយក៏នឹកប្រុសម្នាក់នោះ" ការនិយាយរអ៊ូរង៉ូវៗរបស់នាងក៏នាំឲ្យអ្នកដែលលើកថាសដើរមកនោះទច់ដំណើរបន្តិច គេចោលភ្នែកមើលទៅដាលី មើលទាំងដៃទាំងសងខាងចង់តែចូលទៅអោបក្រសោបនាង ចង់ថែថើបនាងឲ្យបានសមចិត្តនាពេលនេះ តែគេមិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ គេមានតែទ្រាំ ទ្រាំដល់រឿងរ៉ាវដោះស្រាយចប់សព្វគ្រប់សិន ពេលនេះគេនឹងមករកនាង អោបនាងឲ្យពេញចិត្តដែលនឹកតែម្ដង។
"នេះអាហារមកដល់ហើយអ្នកនាងដាលី.." គេដាក់ថាសនៅលើតុក្បែរនាង រួចក៏ងាកបែរទៅយកទឹកក្រូចដែលនៅផ្ទះបាយឯណោះបន្តទៀត ដាលីឯណេះនាងក៏ខិតកិលខ្លួនចូលមកញ៊ាំអាហារដែលពេទ្យលើកមក នាងស្រង់ក្លិនម្ហូបនោះរួចក៏ញញឹមជាប់មាត់បន្តិច។
(ក្លិនអាហារបងនៅតែដូចដើមណ៎)
"ទឹកក្រូចមកហើយអ្នកនាងតូច.." ដេនឌ្រីក៍លើកទឹកក្រូចយកមកដាក់ក្បែរចាននាង រួចបែរបំណងក្រោក តែក៏ស្រាប់តែមានដៃតូច ទាញគេខ្លាំងដល់គេអស់ជំហរនិងដួលទ្រោបលើខ្លួនដាលីពេញមួយទំហឹង។
ជុប៎!
មាត់របស់ពួកគេទាំងពីរក៏ប៉ះគ្នាលាន់ជុប៎ ទាំងដាលីនិងដេនក៏បើកភ្នែកមើលគ្នា មុននិងដេនប្រញាប់ក្រោកឡើងរួចធ្វើខ្លួនហាក់ដូចជាឆ្លេឆ្លាបន្តិច។
"សុំទោសអ្នកនាងដាលី..ខ្ញុំគ្មានចេតនាទេ"
"នេះសំណាងហើយដែលខ្ញុំគិតថាលោកជាខ្ទើយ មិនអ៊ីចឹង ខ្ញុំច្បាស់ជាប្ដឹងបងប្រុសជាមិនខានទេ" ដេនឌ្រីក៍មើលមកដាលីរួចញញឹមបែបមិនសូវសមបន្តិច នេះនាងពិតជាគិតថាគេខ្ទើយមែនហ្អេស៎?
(មិនអីទេអាដេន, ការងារធំតែងតែត្រូវការការលះបង់ខ្លះអ៊ីចឹងហើយ)
"អង្គុយញ៊ាំជាមួយគ្នាទេ មិត្តភក្ដិ?" ដាលីនាងមិនបានស្ងាត់ តែក៏ញ៉ោះគេបន្ថែមទៀត ដោយការហៅគេក្នុងសព្វនាមដែលមិត្តភេទផ្ទុយគ្នាតែងតែប្រើ។
-
អូនតួលេងមួយក្បាច់នេះ ប្ដីខាតអស់10តុហើយ 🤣

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now