ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)ភាគទី30
ហ្វូ! ឈឹប..
សំឡេងខ្យល់បក់បូកផ្សំនិងសម្រឹបជើងរបស់បុរសច្រកស្បែកជើងប៉ាតាក្រាស់ជាន់លើស្លឹកឈើងាប់ៗហាក់បីដូចជាតន្ត្រីប្រគុំនាពេលរាត្រីស្ងាត់សូន្យ ប្រគុំអមដំណើរមនុស្សប្រុសស្រីពីរនាក់ដែលកំពុងតែធ្វើដំណើរចុះពីកំពូលភ្នំវិញឯណោះ ពួកគេដើរមកទាំងកាន់ដៃគ្នាជាប់ មិនដោះលែងដៃគ្នាឲ្យមានសេរីភាពសូម្បីតែមួយវិនាទីណាសោះ មិនថាដាលី មិនថាដេន ពួកគេរឹតដៃគ្នាជាប់ព្រោះខ្លាចបាត់គ្នាជាទីបំផុត ទម្រាំតែអាចបានយល់ពីគ្នាប៉ុណ្ណេះ ពួកគេឆ្លងកាត់រឿងរ៉ាវជាមួយគ្នាក៏មិនតិចដែរ។
"យើងនៅចាំបាន គ្រាដែលនាងគ្រាយើងដាក់លើម៉ូតូហើយបើកជូនយើងទៅពេទ្យគ្រានោះ យើងក៏កើតចិត្តឆ្ងល់មិនស្ទើរដែរថាកូនស្រីអ្នកមានម្នាក់នេះមិចក៏មានចិត្តគំនិតក្លាហាននិងរឹងមាំខ្លាំងម៉្លេះ?" ដើរកាន់ដៃគ្នាសុខៗដេនឌ្រីក៍ក៏ស្រាប់តែរំលឹកពីរឿងអតីតកាលពីមុន គ្រាដែលនាងបន្លំខ្លួនចូលមកធ្វើជាប្អូនស្រីរបស់អ្នកលក់ដំឡូងឯណោះ គេរំលឹកនាំឲ្យនាងតូចដែលដើរជិតនោះខ្ជឹបបបូរមាត់ រួចដើរយ៉ាងលឿនមកឈរពីមុខ បញ្ឈប់ដំណើរស្វាមីនាំឲ្យនាយត្រូវបញ្ឈប់ដំណើរបន្តិច គេក៏អោនមុខមើលទៅនាង មើលជិតៗហាក់បញ្ជាដាលីឲ្យនិយាយចេញមកតាមរយៈក្រសែភ្នែកបែបកាច តែក៏លាក់បង្កប់ក្ដីស្រឡាញ់ដែរក្នុងក្រសែភ្នែកមួយនោះ។
"មានអីមែនទេ? ហេតុអីក៏មកពាំងឃាត់ផ្លូវ?"
"កាលនោះខ្ញុំបានជួយនាយ ជួយដឹកហើយក៏ទប់ខ្លួនធំជង្គ្រោងរបស់នាយ លំបាកណាស់ទម្រាំតែទៅដល់ពេទ្យ.."
"ចុះពេលនេះនាងចង់យ៉ាងម៉េច? ហ៊ឹម...និយាយមកនាងច្រម៉ក់" ដេនឌ្រីក៍នៅតែបន្តអោនមុខមើលទៅនាង តែដៃម្ខាងក៏លើកមកកាន់ប៉ះក្បាលនាង ព្រមទាំងអង្អែលស្រាលៗទាំងញញឹមជាប់មាត់បន្តិច ដាលីលើកដៃទាំងសងខាងកាន់មុខគេរួចទាញមុខគេមកជិត សឹងតែគេត្រូវដួលផ្កាប់មុខនៅនិងកន្លែងទៅហើយ។
"ខ្ញុំជួយហើយ នាយគួរតែមានអ្វីឲ្យខ្ញុំជាការដោះដូរខ្លះ អាចជាការញ៊ាំអាហារ ការជិះទូកដើរលេង រឺក៏...អ្ហឺម" ហេតុតែសប្បាយចិត្តនិងបកស្រាយពីអ្វីដែលខ្លួនចង់បានពេក ដាលីក៏ភ្លេចខ្លួនមិនបានដឹងថាអ្នកមើលមកនាង ប្រុងប្រៀបខ្លួននិងលោមុខមកថើបមាត់នាងទាំងមិនឲ្យដំណឹងជាមុនទាល់តែសោះ គេថើបនាងតែមាត់មិនគ្រប់គ្រាន់ ដៃក៏លូកទាញខ្លួននាងមកអឹបជាប់ខ្លួន មិនឲ្យនាងរើបម្រាស់ទៅណារួច ទាល់តែគេថើបឆ្អែតឆ្អន់អស់ពីក្នុងចិត្តសិន។
"នេះ..រង្វាន់បន្ទាប់បន្សំ"
"ហ្អរ៎? នាយថើបខ្ញុំសឹងតែថប់ដង្ហើមស្លាប់ហើយនៅហៅថារង្វាន់បន្ទាប់បន្សំទៀតហ្អេស៎? ចុះរង្វាន់ធំជាស្អី?...." ដាលីចោទសួរអ្នកថើបខ្លួនទាំងឆ្ងល់ តែក៏ស្រាប់តែបើកភ្នែកធំៗកាលបើខួរក្បាលនាងគិតចេញដល់រឿងកាលពីនៅបន្ទប់ជំរុំនោះ បូកផ្សំជាមួយនិងទឹកមុខបែបញញឹមចុងមាត់របស់ដេនទៀតនាំឲ្យនាងកាន់តែច្បាស់ថាខួរក្បាលគេក៏កំពុងតែគិតរឿងស្មោគគ្រោកហ្នឹងដូចគ្នា។
"អេ៎! ទៅណានាងច្រម៉ក់?"
"អ្ហើយ! យប់ហើយខ្ញុំងងុយគេងណាស់..ទៅ..ទៅមុនសិនហើយណា៎" គ្រាន់តែភាំងភ្លឹកមួយសន្ទុះរួចមក ដាលីនាងក៏បែរជាប្រញាប់រត់ចុះតាមជម្រាលភ្នំលឿនស្លេវ ដេនឌ្រីក៍វិញ គេក៏តាមមើលនាងពីក្រោយ មើលហើយក៏លាន់មាត់សើច ព្រោះការរត់របស់នាងមើលទៅខ្វៃៗគួរឲ្យអស់សំណើចខ្លាំងពេក គេមិនដែលសើចអ្វីខ្លាំងបែបនេះពីមុនមកទេ គេមិនចូលចិត្តញ៉ោះនរណាទេ តែចាប់តាំងពីមាននាងនៅក្បែរ គេក៏ដូចជាប្រែប្រួលទៅជាមានទម្លាប់អស់ទាំងនេះ ទម្លាប់ដែលចង់នៅក្បែរ ចង់មើលថែនិងញ៉ោះនាង អារម្មណ៍រំភើបត្រេកត្រអាល ហាក់ដូចជាពិបាកនិងពន្យល់ខ្លាំងណាស់។
"នាងប្ដេជ្ញាចិត្តចង់យកឈ្នះជិតយើងខ្លាំងណាស់ នាងតាមរកយើងមកដល់ទៅពីរឆ្នាំ ពេលនេះនាងក៏បំពេញតួនាទីជាប្រពន្ធរបស់ឧក្រិដ្ឋជនម្នាក់នេះទៀតដាលី... យើងស្ញប់ស្ញែងនិងការតាំងចិត្តរបស់នាងខ្លាំងណាស់ នាងច្រម៉ក់" ដេនឌ្រីក៍និយាយរួចក៏ប្រញាប់បោះជំហានវែងៗរត់ទៅតាមពីក្រោយអ្នកដែលគេចចេញទាំងគ្មានមូលហេតុមុននោះ រត់កាត់ស្រមោលដើមឈើដែលចាំងបំភ្លឺដោយពន្លឺព្រះចន្ទពេញវង់នោះតែម្ដង។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romansគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង