__Jeon group__
នៅក្នុងក្រុមហ៊ុនដ៏ធំមហាសាលមួយ ពេលនេះកំពុងតែមានការប្រជុំ និយាយជាមួយនឹងបុគ្គលិកធ្វើការងារគ្រប់ផ្នែកទាំងអស់ ពាក់ព័ន្ធជាមួយនឹងថ្លៃសាច់ប្រាក់ជាច្រើនដែលបានបាត់ទៅដោយមិនដឹងពីមូលហេតុពិតប្រាកដ។"មកគ្រប់គ្នាហើយមែនទេ"សម្លេងធ្ងន់បានបន្លឺឡើងសួរនាំមកកាន់គ្រប់គ្នាដែលមានវត្តមាននៅទីនេះ បើតាមស្ដាប់ទៅបីដូចជាធម្មតាយ៉ាងចឹងតែវាពុំដូច្នោះនោះទេ គេហៅបុគ្គលិកមកទាំងអស់ព្រោះតែចង់រកមុខថាអ្នកណាដែលពាក់ព័ន្ធក្នុងរឿងបាត់ប្រាក់កម្រៃរបស់ក្រុមហ៊ុន។
"នៅម្នាក់ទៀតចៅហ្វាយ"សម្លេងឆ្លើយមិនសូវជាខុសនឹងអ្នកសួរប៉ុន្មានឡើយ តាមស្ដាប់គឺជាមនុស្សម៉ឹងម៉ាត់ដូចគ្នា។
"អ្នកណា?"
"លេខាផ្ទាល់ខ្លួនរបស់ចៅហ្វាយ" ពេលឮចម្លើយហើយទើបអ្នកដែលសួរមុននេះ បានចាប់ភ្លឹកថាពិតជាមិនឃើញវត្តមានលេខាផ្ទាល់ខ្លួនមែន។
"ហេតុអីបានជាគេមិនមក?"
"ខ្ញុំមិនដឹងទេព្រោះគេឈប់ដោយគ្មានដាក់ច្បាប់ឡើយ"ស្របនឹងចម្លើយ បុគ្គលិកស្រីម្នាក់ក៏បង្ហាញកាយវិការហាក់បីដូចជាភិភ័យ ធ្វើឲ្យនាយសង្ហាជាអគ្គនាយកឃើញហើយផ្ដើមសង្ស័យភ្លាម។
"នាងកើតអី?" ជុងហ្គុកសួរនាំដោយភ្នែកប្រឹងសង្កេតមើលនារីម្នាក់នេះមិនដាក់ នាយសម្លឹងមើលទាល់តែជាក់ដឹងដល់អារម្មណ៍នាងតែម្ដង។
"គ-គឺ,,មិ-មិនអីទេ" មាត់ហាស្ដីឡើងប្រាប់ថាមិនអីទាំងដែលសម្ដីនិងកាយវិការបង្ហាញមកយ៉ាងច្បាស់ថានាងកំពុងតែភ័យខ្លាចរឿងអ្វីម្យ៉ាង។
"នាងដឹងទេថាកំពុងតែនិយាយជាមួយនឹងអ្នកណា? ធម្មតានៅក្នុងក្រុមហ៊ុននេះមានធម្មនុញ្ញដែលបានចែងថា ប្រសិនបើបុគ្គលិកម្នាក់ណាហ៊ានតែនិយាយកុហកតែមួយម៉ាត់ នោះនឹងត្រូវដេញចេញដោយគ្មានលាក់ខណ្ឌទេ" ជុងហ្គុកស៊កដៃចូលហោប៉ៅខោ ឈានជាងតិចៗព្រមទាំងរៀបរាប់ប្រាប់ដោយទឹកមុខរាបស្មើធ្វើឲ្យអ្នកដែលបានស្ដាប់ឮហើយរិតតែញ័រញាក់រលាក់ខ្លួនប្រាណលើសដើម។

YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt