ភាគ22៖ខ្ញុំជាអ្នកបម្រើគេ

5K 241 0
                                        

       "អ្ហឹកៗអ្ហឺ~~ខ្ញុំហត់, ហេតុអ្វីជីវិតរបស់ខ្ញុំធ្លាក់ដល់ចំណុចមួយនេះ ខ្ញុំទៅមុខទៀតលែងរួចហើយ" ដោយអស់កម្លាំងខ្លាំង ណាមួយឥលូវនេះខ្លួនប្រាណត្រូវពើតផ្សារដោយសារទឹកភ្លៀងធ្លាក់មកចំពេលមានរបួសផង ធ្វើឲ្យថេហ្យុងរិតតែខ្សត់ខ្សោយទៅៗ រហូតដល់ថ្នាក់ទប់លំនឹងលែងជាប់ ទើបដួលទៅលើដីព្រូស។

       "អួយ*សឺត" បាតដៃត្រូវកកិតនឹងផ្លូវបេតុង បង្កឲ្យមានស្នាមក្រហមឡើងនឹងស្នាមដាច់រលាត់ ពេលប៉ះនឹងទឹកទៀត រិតតែឈឺផ្សាមួយកម្រិតបន្ថែម ។

          គេឈឺឡើងស្ពឹកអស់ពេញទាំងប្រាណ ចង់ក្រោកដើរបន្តក៏មិនបានដែរ មានតែនៅអង្គុយយំក្រោមតំណក់ទឹកភ្លៀងរហូត បើមានសំណាងល្អអាចនឹងមានអ្នកឃើញហើយជួយ តែបើសំណាងអាក្រក់គឺមានតែអង្គុយយំទីនេះរហូតទាល់តែអស់ខ្យល់ ចាំតែពេលសន្លប់មកដល់ប៉ុណ្ណោះ ។

       "ចង់ដឹងណាស់ បើពេលនេះមានជុងហ្គុក តើគេនឹងជួយខ្ញុំដែរទេ?" សុខៗអារម្មណ៍ទាំងទ្វេក៏បុកម្សួលឡើងឲ្យនឹកដល់បុរសកំណាច ដែលធ្លាប់តែធ្វើបាបមិនលួសថ្ងៃ ហេតុអ្វីត្រូវគិតថាគេជួយខ្លួន បើគេជាអ្នកធ្វើឲ្យខ្លួនជួបទុក្ខលំបាកសោះហ្នឹង ។

        "ឡប់ទេអាថេហ៍!មនុស្សដូចជាគេស្អប់ឯងណាស់ គ្មានផ្លូវដែលគេមកជួយឯងទេ" គិតដល់ត្រឹមនេះនៅតែមិនយល់ពីខ្លួនឯង ឆ្ងល់ថាម្ដេចត្រូវគិតពីគេពេលជួបទុក្ខបែបហ្នឹង ក្រែងដឹងហើយមិនអញ្ចឹងថាប្រុសម្នាក់នោះអាក្រក់កម្រិតណា ។

       ដោយសារតែនៅក្រោមទឹកភ្លៀងជាយូរមកសមនឹងគ្មានកម្លាំងដើម្បីទប់ទល់នឹងភាពត្រជាក់ផង ពេលនេះកែវភ្នែកទាំងគូផ្ដើមមើលមិនច្បាស់ ឃើញតែភាពស្រវាំងប៉ុណ្ណោះ ទោះខំប្រឹងបើកភ្នែកយ៉ាងណាក៏មិនឃើញអ្វីលើសពីភាពស្រវាំងដែរ ។

        ទទឹមនឹងនេះ ពេលដែលក្រឡេកមើលមកស្ដាំដៃ ដូចជាបានឃើញស្រមោលនរណាម្នាក់កំពុងតែដើរមករកខ្លួន បើតាមសន្និដ្ឋាន រាងរៅមួយនេះគឺជាបុរសដែលមានកំពស់ខ្ពស់ស្រឡះ ដើរមករកខ្លួនដោយដៃកាន់ឆ័ត្រពណ៌ខ្មៅ មើលទៅសង្ហាដូចជាជុងហ្គុកអញ្ចឹង ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now