ភាគ53៖ខ្ញុំឆ្អែតនឹងទង្វើលោក

5.4K 277 11
                                        

"កំដរឯងកុំឲ្យឯកាហ្នឹងហើយ កុំភ័យអីតិចទៀតឯងនឹងបានសប្បាយ ត្រៀមតែស្រែកហ៊ោទៅ" ជុងហ្គុកឆ្លើយតបបណ្ដើរ ទាំងដៃចេះតែប្រឡេះឡេវអាវខ្លួនបណ្ដើរ។

"ចង់ធ្វើអី?លែងទៅ,ខ្ញុំកំពុងតែមានកូនណា-" ថេហ្យុងឯណេះ ភ័យឡើងស្លេកមុខស្លេកមាត់ ខំលើកយកកូនមកនិយាយបង្ការ ព្រោះគិតថានាយនឹងអាចយល់កាលៈទេសៈខ្លះ ប៉ុន្តែមានឯណា នាយនេះបែជាបោះពាក្យគួរឲ្យស្អប់មកវិញ៖

"ទៅខ្វល់ធ្វើអី?គ្រាន់តែជាកូនសំណងសោះ បើវាកើតអី យកមួយទៀតមកសងទៅ*ផាច់!" សម្ដីដ៏គំរួក់បែបនេះ កោតតែគេចេះខ្ជាក់វាចេញមករួច បើថាស្អប់ណាស់គួរណាតែចេះគិតដល់កូនផងទៅ តែអត់ទេ មនុស្សដូចគេប្រហែលមិនយកខួរក្បាលមកប្រើការទេមើលទៅ។

"អ្ហឹក~អាមនុស្សឈាមខ្មៅ ឆ្ងល់ណាស់បេះដូងលោកសាងមកពីអី? មនុស្សគំរួក់ មនុស្សអាក្រក់ លើលោកនេះគ្មានអ្នកណាអាក្រក់ដល់លោកទៀតទេជុងហ្គុក*អ្ហឹម!!!" មុននឹងទះគេមួយកំផ្លៀង ឥលូវគេសងមកវិញដោយការញក់ញីសាច់បបូរមាត់ខ្លាំងៗគ្មានត្រាប្រណី វាមិនមែនជាស្នាមថើបអីនោះទេ វាគឺជាការធ្វើបាប ជាការបង្កភាពឈឺផ្សាដោយសារតែក្ដីខឹងក្រោធរបស់គេកាន់តែរើឡើងជាលំដាប់ ។

"អ្ហឺក*ដឹបៗ-" ដៃតូចៗប្រញាប់លើកមកគក់ទ្រូងអ្នកខាងលើឮសូរដឹបៗ តែមិនបានប៉ុន្មាន ស្នូសម្លេងវាយតប់ក៏បាត់ស្ងាត់ទៅវិញ នោះមកពីអ្នកខាងលើមិនបណ្ដោយឲ្យវាយតាមចិត្តទេ នាយស្រវាចាប់ដៃគេជាប់លើកឡើងទៅលើមិនឲ្យរើរួចតែម្ដង។

ដោយសារតែភាពក្រោធចោទជាមនុស្សថ្មី លែងដឹង លែងគិតថាអីគួរធ្វើឬមិនធ្វើឡើយ ដឹងត្រឹមម្យ៉ាង ចង់ធ្វើបាប ចង់ឲ្យក្មេងនេះយំហើយ ក៏រៀងចាលនិងចាំទុកក្នុងចិត្តជានិច្ច ថាការដែលហ៊ាន បង្កើននូវភាពខឹងសម្បារឲ្យនាយតើនឹងត្រូវទទួលបានអ្វី ។

នាយក្រាស់ញក់ញីទាល់តែអស់ចិត្តអស់ចង់ទើបព្រមដកបបូរមាត់មកវិញ តែទម្រាំតែដកមកវិញ អ្នកខាងក្រោមវិះតែដាច់ដង្ហើមម្ដងៗហើយ ។

"តើពេលណាទើបលោកឆ្អែតឆ្អន់ជុងហ្គុក? ខ្ញុំហត់!អ្ហឹក~ សូមអង្វរ បើលោកមិនអាណិតខ្ញុំទេ សុំអាណិតដល់កូនផងទៅ គេក៏ជាកូនរបស់លោកដែរ" ខំស្រែក ខំបង្ហូរទឹកភ្នែកឡើងសស្រាក់ តែបើសួរថាប្រុសនេះមានចិត្តអាណិតទេ នោះគឺគ្មានឡើយ, បើអាចចង់តែពុះហែកទ្រូងរបស់គេមើល ចង់ដឹងថាមានបេះដូងជាមនុស្សឬអត់?

⚜កូនបំណុលចងចិត្ត⚜(ចប់)Tempat cerita menjadi hidup. Temukan sekarang