ភាគ25៖ថេហ្យុងឯងកើតអី

4.3K 230 0
                                    

ពេលដែលថេហ្យុងសារភាពប្រាប់ថាស្រលាញ់ហើយ ជុងហ្គុកនៅមិនទាន់ជឿទាំងស្រុងនោះទេ ថាពាក្យដែលគេនិយាយមកនោះវាជាការពិត អាចប្រហែលគ្រាន់តែជាដំណោះស្រាយដើម្បីគេចខ្លួនពីនាយប៉ុណ្ណោះ ទើបសម្រេចធ្វើជាសារភាពប្រាប់ថាស្រលាញ់ បើចង់ឲ្យរិតតែច្បាស់ គួរតែពិសោធន៍មើល ចង់ដឹងថាគេនិយាយមែនឬលេង ។

*ផឹប!!!! នាយក្រាស់ ចាប់បង្វែកាយល្អិត ឲ្យដេកដួលទៅលើពូកភ្លាម សឹមឡើងទៅទ្រោបពីលើដោយយកដៃទាំងគូទៅឃាំងខាន់ ទុកតែចន្លោះកណ្ដាលពិនខ្លួនថេហ្យុង ។

"ជាល្បិចរបស់ឯងហ្ហេស៎?" ស្ទិលប្រាប់ថាស្រលាញ់ នាយមិនចេះតែជឿផ្ដេសផ្ដាស់ទេ ទាល់តែមានអីមកបង្ហាញឲ្យច្បាស់ទើបជឿបាន។

"ល្បិចអី?" ថេហ្យុងសួរនាំទាំងលើកចិញ្ចឹម ធ្វើភ្នែកឡង់ៗ មិនយល់ថានាយចង់បានន័យយ៉ាងម៉េច តែគេសារភាពថាស្រលាញ់គឺស្រលាញ់ហើយ នៅមកសួរថាល្បិច ដល់អ៊ីចឹងទៅ មិនដឹងបកស្រាយយ៉ាងម៉េចដែរ

"ឯងនិយាយអម្បាញ់មិញនឹង គិតថាយើងជឿមែនទេ?" ជុងហ្គុក មិនចង់លើកវាមកស្រដីចំៗទេ ទុកឲ្យម្ចាស់សាមីខ្លួនគេកាត់ន័យយល់ខ្លួនឯងទៅ សង្ឃឹមថានឹងងាយយល់ចុះ តិចធ្វើឆោតល្ងង់ទៀត បានស្ដីបន្តោសមិនខាន ។

"មិនជឿខ្ញុំទេ? បើមិនជឿហីទៅ" ស្មានតែនៅខ្វល់ចិត្តនឹងរឿងអី ការពិតពាក្យថាស្រលាញ់នឹងសោះ គេនិយាយមែនហើយ នៅមិនជឿ ចង់គិតអីក៏គិតទៅចឹង។

"បើដូចជាពាក្យឯងថាមែនឥលូវឆាប់បង្ហាញមក" មុខនេះដឹងតែចង់ឲ្យគេធ្វើអីខ្លួនទៀតហើយ មិនមែននៅសុខៗប្រាប់ឲ្យគេបង្ហាញទេ នេះចង់បង្ហាញបែបម៉េច? គួរតែហែកបេះដូងគេមើលឬអត់ថាមានជុងហ្គុកទេ?

"ខ្ញុំហ៊ានស្បថ" ថេហ្យុងលើកម្រាមដៃបីឡើងថែមទាំងបង្ហាញទឹកមុខស្ងួត ចង់ប្រាប់ថាមិនបានកុហកទេ តែការបង្ហាញបែបហ្នឹង គិតថាជុងហ្គុកនឹងទទួលឬ?

"ធ្វើស្អីមួយក៏បាន ឲ្យយើងជឿ" ជុងហ្គុកចាប់ផ្ដើមមានអារម្មណ៍ជឿទៅលើកំលោះតូចខ្លះហើយ ព្រោះមើលទៅទឹកមុខក្រពុំមួយនេះមិនសមនឹងកុហកទេ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)حيث تعيش القصص. اكتشف الآن