ភាគ13៖កុំខ្វល់អី

3.9K 236 4
                                    

"មិនមែនទេ គ្រាន់តែ,,,"

"មិនអីទេអ៊ំ,គាត់និយាយត្រូវ ខ្ញុំមានតួនាទីត្រឹមតែជាអ្នកបម្រើប៉ុណ្ណោះ"ថេហ្យុង

"ដឹងខ្លួនថាជាកញ្ជះគេហើយ ធ្វើរឹកឲ្យវាសាកសមបន្តិចទៅកុំឲ្យយើងនៅប្រាប់ដដែលៗ"ជុងហ្គុក ស្ដីចប់ទើបនាយដើរចេញទៅដោយមិនបានខ្វល់ពីអារម្មណ៍របស់អ្នកដែលទទួលពាក្យពេចន៍របស់នាយឡើយ ។

យ៉ាងម៉េច? ជាអ្នកបម្រើត្រូវតាំងខ្លួនឲ្យគេដៀលសឹងតែរាល់ថ្ងៃបែបហ្នឹងមែនទេ? តើគេបានធ្វើអ្វីប្រុសម្នាក់នេះទៅ ហេតុអ្វីបានជានាយបង្ហាញកាយវិការមកដូចជាស្អប់ខ្ពើមគ្នាដល់ម្លឹង?

"ថេហ៍~ដៃទៅត្រូវនឹងអ្វីមកនឹង?" កំលោះតូចកំពុងតែភ្លឹកនឹកគិតពីជុងហ្គុក ឥលូវត្រូវកាត់ផ្ដាច់អារម្មណ៍វិញអស់ពេលដែលអ៊ំមេដោះចូលមកចាប់កាន់ដៃគេមើលហើយថែមទាំងសួរនាំដោយការបារម្ភ ។

"មិនត្រូវអ្វីនោះទេអ៊ំ ខ្ញុំគ្រាន់តែគេងសង្កត់លើដៃរបស់ខ្លួនឯងប៉ុណ្ណោះទើបបង្កឲ្យមានស្នាម" ថេហ៍ជ្រើសរើសការកុហក ព្រោះមិនចង់ឲ្យគាត់ដឹងថាអ្នកប្រុសម្ចាស់វិមាននេះអាក្រក់យ៉ាងណាទេ ។

"កុំមកកុហកអ៊ំអី អ៊ំចំណាស់ពិននេះហើយអាចមើលដឹង ដៃនេះបើមិនត្រូវរិតនឹងអ្វីទេ ក៏មិនលេចចេញនៅស្នាមក្រហមដល់ថ្នាក់នេះដែរ" គាត់ក្រឡេកតែមួយឆ្វេចគឺដឹងបាត់ទៅហើយ ដៃនេះបើមិនរិតនឹងខ្សែក៏រិតនឹងរបស់រឹងមួយណាដែរ ។

"គឺ,,,ខ្ញុំ,," ឃើញវ័យចំណាស់ចាប់ចំណុចខ្លួនបានហើយ ទើបកំលោះតូចមិនហ៊ានបន្តកុហកឡើយ ព្រោះខ្លាចគាត់គិតថាខ្លួនជាក្មេងមិនល្អដែលចេះភូតភរមនុស្សចាស់។

"ម៉ោះ! មិនបាច់ប្រាប់អ៊ំក៏បានដែរ ឥលូវមកតាមអ៊ំមក ចាំអ៊ំលាបថ្នាំឲ្យ" អ៊ំមេដោះដឹកដៃកាយតូចដើរសំដៅទៅខាងមុខ ដែលទីនោះគឺជាបង់ដែលថេហ្យុងអង្គុយលេងកាលពីម្សិលជាមួយនឹងជេហ្យុនហ្នឹងឯង។

មកដល់ហើយ គាត់បានលាបថ្នាំទៅលើស្នាមក្រហមនោះថើៗ ព្រមទាំងផ្លុំឲ្យគេផងព្រោះខ្លាចថាថេហ៍មានភាពឈឺផ្សារ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Tempat cerita menjadi hidup. Temukan sekarang