ភាគ46៖មនុស្សចិត្តខ្មៅ

4.8K 279 14
                                        

        ក្រោយពីថេហ្យុងបានបរិភោគអាហាររួចរាល់ មើលទៅគេដូចជាស្រស់ស្រាយណាស់ ធ្វើការងារផ្ទះឡើងរហ័សរហួនតែម្ដង ចំណែកឯជុងហ្គុកវិញនៅមិនទាន់ទៅណានៅឡើយទេ នាយចេះតែលួចងាកមើលថេហ៍ជារើយៗ ចាំមើលពីប្រតិកម្មរបស់គេតើមានប្លែកឬអត់?

         "សឺត*" កំពុងតែធ្វើការសុខៗ កំលោះតូចបែជាមិនស្រណុកមួយរំពិច ចេះតែមិនស្រួលនៅសាច់ពោះ បីដូចជាមានអ្វីកំពុងរុករានបង្កការឈឺចាប់ឲ្យខ្លួនជារើយៗយ៉ាងចឹង ។

          "អួយ!!" ដំបូងឡើយត្រឹមមានអារម្មណ៍ប៉ុណ្ណោះ ប៉ុន្តែឥលូវត្រូវឈឺដូចអ្នកមានជំងឺរលាកក្រពះយ៉ាងចឹងទាំងដែលមុននឹងគ្មានត្រូវអ្វីទាល់តែសោះ។

          "ថេហ៍ឆុងកាហ្វេឲ្យយើងមួយកែវ" ពេលដែលឃើញថេហ្យុងចាប់ផ្ដើមមិនស្រួលក្នុងខ្លួន ទឹកមុខវិញឡើងស្អុយប៉ែ ធ្វើឲ្យជុងហ្គុកដឹងភ្លាម ថាសារធាតុមួយនោះកំពុងវាយប្រហារនៅក្នុងខ្លួនរបស់ថេហ្យុង ។

          "បាទ សូមចាំបន្តិច" ទោះបីជាឈឺខ្លាំងហើយក៏ថេហ៍មិននិយាយអ្វីដែរ នៅទៅឆុងកាហ្វេតាមការបញ្ជារបស់ជុងហ្គុកធម្មតា ។

          បន្ទាប់ពីបានឆុងកាហ្វេហើយរួចរាល់ ថេហ៍លើកយកមកដាក់លើតុចំពោះមុខជុងហ្គុក បំណងថាចង់នៅនិយាយជាមួយនឹងនាយខ្លះ តែមិនទាន់នឹងបានហើបមាត់និយាយផង ថេហ៍ប្រែជាបន្លឺសម្លេងនៃការឈឺចាប់ទៅវិញ ។

          "អ្ហឹក~" លុះអត់ទ្រាំពុំបាន ទើបថេហ្យុងរត់ចូលទៅក្នុងបន្ទប់ទឹក ដោយគិតថាមកពីបញ្ហាក្រពះខ្លួនទេដឹង, ពេលមកដល់ខាងក្នុងបន្ទប់ទឹកភ្លាម មិនទាន់នឹងបានឈរស្រួលបួលផង គេបែជាឈរលែងនឹង ជើងទាំងគូប្រែជាញ័រទទ្រើកដូចត្រូវសរសៃទាញយ៉ាងចឹង។

         "តើខ្ញុំកើតអីទៅ អ្ហឹកអួយ៎! ហេតុអីចុកខ្លាំងយ៉ាងនេះ?" កាយតូចត្រូវទម្រេតខ្លួនដេកទៅលើឥដ្ឋយ៉ាងស្និទ្ធ រីឯដៃទាំងគូកំពុងតែលើកមកទប់នឹងផ្ទៃពោះព្រោះឈឺដល់ថ្នាក់សឹងតែស្រែកទ្រហោរយំឲ្យខ្លាំងៗទេ។

         "អ្ហឹកអ្ហឹម!!" ថេហ្យុងនៅមិនស្ងៀម បម្រះកាយចុះឡើង ម្ដងបែស្ដាំ ម្ដងបែឆ្វេង ព្យាយាមទប់សម្លេងយំខ្សឹកខ្សួល មិនចង់ឲ្យអ្នកខាងក្រៅឮហើយកើតការសង្ស័យឡើយ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now