ភាគ54-55

5.1K 289 18
                                        

នៅតាមដងផ្លូវដ៏សែនស្ងាត់ច្រងំ បាត់អស់សម្លេងឡានម៉ូតូ ព្រោះគ្មាននរណាបរកាត់ ពេលនេះមានតែសម្លេងយំខ្សឹកខ្សួលអួលណែនពេញប្រអប់ទ្រូងសមនឹងភាពហូវហត់ខ្សត់កម្លាំងផង រិតតែធ្វើឲ្យរាងកាយស្ដួចស្ដើងចេះតែល្ហិតល្ហៃ បោះជំហានស្ទើតែមិនទៅមុខប្រុងតែដួលម្ដងៗ ប៉ុន្តែកំលោះតូចថេហ្យុងមានះណាស់ ចង់ឈ្នះនៅភាពវេទនាទាំងនេះ ទោះបីត្រូវឈឺ ពិបាកក្នុងខ្លួនយ៉ាងណាក្ដី ក៏គេនៅតែបន្ត បើដួលពេលណាចាំសម្រាកពេលហ្នឹង ។

*ព្រូស~~គិតមិនទាន់ហួសផង ឥឡូវត្រូវដួលព្រូសភ្លាមតែម្ដង ដោយសារជើងកាន់តែឈឺ បើគេទើបតែទទួលរឿងនោះហើយ នៅសម្រាកបន្តិច អាចថាប្រហែលជាមិនត្រូវឈឺដល់ម្លឹងទេ។

"អួយ*សឺត" បំណងគេ គឺចង់ក្រោកឈរហើយដើរទៅមុខបន្ត ប៉ុន្តែជើងទាំងសងវាមិនព្រមសហការជាមួយទាល់តែសោះ អំឡុងពេលនេះ ជុំវិញខ្លួនគឺស្ងាត់ណាស់ ថេហ្យុងពិតជាខ្លាចខ្លាំង តែខំព្យាយាមប្រាប់ខ្លួនឯងដដែលៗថាមិនអី ទាំងដែលដើរម្ងៃហើយគឺយំតាំងពីចេញពីវិមានមកម្លេះ។

"ហេតុអ្វីឯងអន់ម្លេះអាថេហ៍? ហេតុអ្វីមិនកើតមកយកកម្លាំងដូចមនុស្សប្រុសដទៃមកផង ជាមនុស្សប្រុសនឹងគេនឹងឯងដែរ តែទន់ខ្សោយបំផុត" នឹកពីខ្លួនឯងដល់ចំណុចនេះ អន់ចិត្តក៏អន់ចិត្ត ខឹងក៏ខឹង ខឹងនឹងខ្លួនឯងដែលធ្វើអ្វីមិនបាន ពេលជួបនឹងបញ្ហាបែបនេះ ធ្វើអ្វីមិនចេញ បានត្រឹមតែយំសោកដូចក្មេងទៅវិញ គិតហើយចង់តែខាំអណ្ដាតសម្លាប់ខ្លួនឯងចោលឲ្យស្លាប់បាត់ៗទេ កុំតែយល់ដល់កូន និងអ្នកគ្រប់គ្នាដែលរស់នៅត្រូវការវត្តមានខ្លួន បើមិនចឹងគេនឹងមិនខ្លាចសេចក្ដីស្លាប់ឡើយ ស្លាប់ហើយសុំឲ្យជាតិក្រោយកើតជាមនុស្សប្រុសពេញលក្ខណៈដូចគេឯងផង ។

"អ្ហឹកអ្ហឺៗ ខ្ញុំឈឺ ខ្ញុំហត់" អារម្មណ៍មួយដែលកំពុងតែមាន វាពិតជាពិបាកបរិយាយខ្លាំងណាស់ ទោះរៀបរាប់ទៅក៏គ្មានអ្នកមកស្ដាប់ គ្មានមកជួយបានទេ ព្រោះឥលូវគឺគេតែឯង ដែលស្ថិតលើចំណុចកំពូលមួយ ចង់ធ្វើអីក៏មិនបាន បានតែម្យ៉ាងគឺនៅស្ងៀមៗចាំតែស្រែកថាឈឺ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Donde viven las historias. Descúbrelo ahora