ភាគ38៖ឯងជេរយើង?

5.1K 276 6
                                        

       អុននីនាងកំពុងអង្គុយមើលទូរសព្ទ ខំតែគិតថា អាចនឹងបានឃើញរូបភាព ដ៏សែនសមចិត្តទៅហើយ ប៉ុន្តែជាក់ស្ដែង អ្វីៗត្រូវប្រែស្រឡះ ខ្វែងនូវគំនិតនាងទៅវិញ រូបភាពដែលនាងបានឃើញតាមទូរសព្ទនាពេលនេះ បែជាសាងភាពក្ដៅក្រហាយជំនួសនិងការត្រអាលមកឲ្យនាង ។

        "អាយ៎!!!!" នាងក្រមុំ ស្រែកឡើងមួយវ៉ាស់ ស្ទើតែបែកវិមាន ធ្វើឲ្យអ្នកបម្រើស្រីដែលឮពីសម្រែករបស់នាងហើយ បន្លឺថាភ្លាមមិនចាំស្អែកទេ ។

        "សរសៃប្រសាទេហេស៎?" អៃ បន្លឺឡើងរង៉ូវៗតែក៏អាចឲ្យអុននីស្ដាប់បាន នាំឲ្យនាងងាកមកសម្លក់ដាក់ថ្លែមើលតែចង់ហក់ស៊ីសាច់ ។

        "នៅទៀតមិនបានទេ ភ្លេចគិតទៅថានៅវិមាននេះឥលូវមានស្រីបិសាច" កាលបើឃើញពីការសម្លក់សម្លឹង ស្ទើតែជ្រុះគ្រាប់ភ្នែកបែបហ្នឹងហើយនោះ ទើបអៃសុខចិត្តជ្រើសរើសការដើរចេញ មិនមែននាងក្លបខ្លាចនារីដែលគ្មានថ្ងៃក្លាយជាលោកស្រីទេ ប៉ុន្តែមកពីនាងមិនចង់មានរឿងជាមួយនឹងមនុស្សដូចជាអុននីច្រើនជាង នាងនៅដោយនាងរៀងខ្លួនទៅ នោះល្អស្រាប់ហើយ ។

         "ខ្ញុំមិនបណ្ដោយឲ្យរឿងប្រែខ្លាចជាបែបនេះទេ" ក្រោយអៃដើរចេញទៅផុត អុននីនាងបានបន្លឺឡើងព្រមទាំងក្ដាប់កាន់ទូរស័ព្ទយ៉ាងណែនដៃ ចិត្តមួយមានកំហឹងរីឯចិត្តមួយទៀតកំពុងតែភ័យខ្លាច ព្រោះតែដឹងច្បាស់ថាមិនយូរនាងនឹងត្រូវជួបនឹងអ្វី ជៀសវាងបណ្ដាលឲ្យខ្លួនធ្លាក់ក្នុងរណ្ដៅ នាងត្រូវតែរកដំណោះស្រាយឲ្យបានទាន់សភាពការណ៍។
....

         ក្រឡេកមកផ្ទះលោកគីមឯណេះ ឥលូវនេះគឺដល់ថ្ងៃ លីដុងជេរមកតាមសម្ដីដែលធ្លាប់បាននិយាយ លោកគីមពេលនេះទើបតែមកពីធ្វើការ គ្រាន់តែបានប្រទះឃើញវត្តមានរបស់នាយសង្ហាហើយ គាត់រកតែបែខ្លួនដើរចេញ ប៉ុន្តែបន្ទាប់ពីគិតម្ដងទៀត បើគាត់គេចរួចថ្ងៃនេះ ចុះនឹងមានអ្វីកើតឡើង ក្រែងដឹងមុនមិនចឹង ថាលីដុងជេរ អត់ចេះដោះស្រាយតាមច្បាប់ទេ។

        "លោកមកយូរឬនៅ?" លោកគីម ចូលមកបន្លឺសួរនាំតាមធម្មតា រីឯនាយសង្ហាដុងជេរវិញ មិនកែទម្លាប់ទេ មកគឺដឹងតែអង្គុយគងអន្ទាក់ខ្លា ញាក់ជើងនៅពីមុខមនុស្សចំណាស់ដោយគ្មានក្រែងអីបន្តិច ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя